​ក្រុមការងារ​ចុះ​វាស់វែងដីរបស់​ក្រសួង​ដែនដី ក្នុងមួយថ្ងៃជា​មធ្យម​អាចវាស់​បាន​១ម៉ឺនក្បាលដី

ភ្នំពេញ ៖ ​រាជរដ្ឋាភិបាលអាណត្តិ​ទី​៧​នៃរដ្ឋសភា​ ក្រោមការ​ដឹក​នាំដោយសម្ដេច​មហា​បវរធិបតី ហ៊ុន​ ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដោត​ការ​យកចិត្តទុកដាក់លើការ​វាស់​វែង ចុះបញ្ជី ចេញបណ្ណ​កម្មសិទ្ធិ​ដីធ្លីជូន​ប្រជាពលរដ្ឋ​ឱ្យបានចប់​សព្វ​គ្រប់​នៅមុន​ដំណាច់ឆ្នាំ២០៣០ ខណៈដែល​បច្ចុប្បន្ន​ក្រុមការងារ​វាស់វែង​ដី​ធ្លី​របស់​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ គិតជាមធ្យមអាចវាស់​បាន​ប្រមាណ ១ម៉ឺនប្លង់​ក្នុងមួយថ្ងៃ ។

ឯកឧត្តម​ សាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម​ និងសំណង់​បា​ន​​​មាន​ប្រសាសន៍ថា​ ចាប់តាំងពីខែវិច្ឆិកា​​​ ឆ្នាំ២០២៣ រហូតដល់​ពេលនេះ ក្រុមការងារ​ចុះវាស់វែងដីធ្លីបាន​វាស់​​វែងបានប្រមាណ ២លានក្បាល​ដី ​ដោយក្នុងមួយថ្ងៃក្រុមការងារ​អាចវាស់​វែង​បាន​ប្រមាណ​ជាមធ្យម ​១ម៉ឺន​ក្បាលដី ។

ឯកឧត្តម​បន្តថា ​ក្រោយពេលវាស់​វែង​រួចរាល់ ក្រសួង​ក៏នឹង​ចុះបញ្ជី​ក្បាលដីទាំង​នោះ ចេញបណ្ណ​កម្ម​សិទ្ធិ​ជូន​​បងប្អូន​ប្រជាពលរដ្ឋ​ ហើយការ​វាស់វែង​ចុះបញ្ជី​ និងចេញបណ្ណកម្មសិទ្ធិ​នេះទៀតសោត អាចនឹង​បញ្ចប់​វិវាទ​ ​ទំនាស់​ដីធ្លី​បានច្រើន​រវាង​អ្នកភូមិ​ដែលមានដី​នៅជាប់​គ្នា ខណៈដែលគណៈកម្មការ​ដោះ​ស្រាយវិវាទដីធ្លី​ក៏បានធ្វើការ​ងារ​ និងដោះស្រាយបានច្រើនជូន​ពលរដ្ឋ ។​

ឯកឧត្តម​បានបន្ថែមថា​ កាលពីរយៈ​ពេល​ប្រមាណ១០ឆ្នាំមុន វិវាទដីធ្លី​នៅទូទាំង​ប្រទេស​ដែល​មិនទាន់​បានដោះ​ស្រាយ​​​មានរហូតដល់ជាង​ ២ម៉ឺនករណី ប៉ុន្តែរាជរដ្ឋាភិបាល​កាលពីអាណត្តិ​មុន​បានដោះស្រាយអស់ច្រើ​ន​ ហើយ​បើ​​គិ​ត​មកដល់​បច្ចុប្បន្ន​នេះ គឺនៅសល់តែប្រមាណជាង​១ពាន់​ករណីប៉ុណ្ណោះដែលមិនទាន់បានដោះស្រាយ  និង​រំពឹងថា​អាច​ដោះស្រាយ​បានអស់​នៅពេលឆាប់ៗនេះ ។​

ឯកឧត្តម​បានបញ្ជាក់ថា ៖

​« វិវាទដីធ្លី​ដែល​នៅសេសសល់ មិនមែនជា​វិវាទដីធ្លី​រសើបនោះទេ គឺជា​វិវាទតិចតួច ដូចជា​ទំនាស់ដី​រវាង​អ្នកភូមិ​ និងផ្លូវ​ថ្នល់​ក្នុងភូមិ​ជាដើម ។​ បច្ចុប្បន្ននេះ ក្រសួង​រៀបចំដែនដី ​នគរូប​នីយកម្ម​ និង​សំណង់ បាន​ដាក់​បញ្ចូលសេវា​សាធារណៈរបស់​ក្រសួង​ទៅកាន់​ប្រព័ន្ធ​ឌីជីថល​ ហើយ​ប្រជាពលរដ្ឋ ​នឹង​ប្រើប្រាស់​សេវានោះ​កាន់តែងាយស្រួល​ ដោយមិនចាំបាច់​មកកាន់​ការិយាល័យ​ទៀតទេ គឺអាច​ធ្វើ​ប្រតិបត្តិការ​ស្វែងរកសេវា​នានា​របស់ក្រសួង​តាមទូរសព្ទ​» ។

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រីបានបន្ថែមថា​ នៅថ្ងៃខាងមុខនេះ ​ចំនួនក្បាលដី​នៅទូទាំង​ប្រទេស​កម្ពុជា​អាច​នឹង​កើន​ឡើ​ង​ដល់១៥លានក្បាល​ដី ហើយនៅពេលនោះចំណូល​ដែល​បានពីការបង់ពន្ធលើ​អចលនទ្រព្យ​ ក៏នឹង​ក្លាយជា​ចំ​ណែ​កមួយជួយដល់ចំណូលរបស់រដ្ឋផងដែរ ។​

គួរ​បញ្ជាក់ថា យោងតាម​របាយការណ៍របស់​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់​ បានបង្ហាញ​លទ្ធ​ផល​​ទិន្នន័យ​ក្នុង​ផែនការ ​៧លាន​ក្បាលដី​គិតពីខែកញ្ញា​ឆ្នាំ២០២៣ ដល់​ចុងខែមិថុនា​ឆ្នាំ២០២៤ ក្រសួងវាស់វែង​ដីបានចំនួន ១៦៤ ៣៤០​ក្បាលដី បិទផ្សាយ​ជាសាធារណៈ​បានចំនួន ៥៣៥ភូមិ ស្មើនឹង​ ៥៦៤ ១៤៧​ក្បាលដី ចេញ​បណ្ណ​បានចំនួន ​៤៨៣ ១២៣​បណ្ណ និង​ចែកជូន​ពលរដ្ឋបានចំនួន​ ៣៧១ ៥៣៣​បណ្ណផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

ចំណូលរបស់ប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....

សេដ្ឋកិច្ចចិនកើនឡើង ៤.៥% ក្នុងត្រីមាសទី ៣ ជំរុញដោយការនាំចេញ ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំណើនចិនសេដ្ឋកិច្ចកើនឡើងដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទីបី កើនពី ៤,៣ ភាគរយក្នុងត្រីមាសទីពីរ និង លើសពីការព្យាករណ៍ ៤,៤ ភាគរយ

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​


Leave a Reply

Your email address will not be published.Required fields are marked *