តុលាការកំពូលរបស់ប្រទេសថៃបង្គាប់ឱ្យ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា សងសំណងពន្ធប្រហែល ៥៤០ លានដុល្លារ

បរទេស ៖ តុលាការកំពូលរបស់ប្រទេសថៃបានបញ្ជាឱ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា សងសំណងប្រហែល ៥៤០ លានដុល្លារពីការលក់ក្រុមហ៊ុនទូរគមនាគមន៍កាលពីឆ្នាំ២០០៦ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។

កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ អ្នកនាំពាក្យ​តុលាការកំពូលថៃ លោក Suriyan Hongvilai បានបញ្ជាក់ថា តុលាការ​តម្រូវ​ឲ្យ​លោក ​ថាក់ស៊ីន អនុវត្ត​តាម​បញ្ជា​របស់​នាយកដ្ឋាន​ចំណូល គឺត្រូវបង់ពន្ធពាក់ពន្ធទៅនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍ Shin Corp  ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនប្រាក់ជាក់លាក់ដែលត្រូវបង់នោះទេ។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយថៃជាច្រើនបានរាយការណ៍ថា តុលាការបានបញ្ជាឱ្យ លោក ថាក់ស៊ីន បង់ប្រាក់ចំនួន ១៧,៦ ពាន់លានបាត (៥៤០ លានដុល្លារអាម៉េរិក) សម្រាប់ការបង់ពន្ធ និងការផាកពិន័យ។ កាលពីឆ្នាំ ២០១៧ មន្ត្រីពន្ធដារធ្លាប់បានបង្ហាញពីវិក័យប័ត្រពន្ធចំនួន ៥០០ លានដុល្លារអាម៉េរិកម្តងរួចទៅហើយ ចំពេលដែលមានជម្លោះនយោបាយក្នុងប្រទេស។

កាលពីឆ្នាំ២០០៦  លោក ថាក់ស៊ីន ត្រូវបានជាប់ចោទប្រកាន់ពីបទពុករលួយ និង​ភាព​ចម្រូងចម្រាស​ជុំវិញ​ការ​លក់​ក្រុមហ៊ុន Shin Corp ។ ក្នុងអំឡុងពេលនោះ ដោយសារមាន​ភាព​ចម្រូងចម្រាស​ជុំវិញ​ការ​លក់​ក្រុមហ៊ុន Shin Corp ទៅ​ឲ្យ​ក្រុមហ៊ុន Temasek Holdings របស់​សិង្ហបុរី ដោយ​មិន​​បាន​បង់ពន្ធ​ចូល​រដ្ឋ​​ លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីតំណែងនាយករដ្ឋមន្ត្រីដោយរដ្ឋប្រហារយោធា និងបាននិរទេសខ្លួនចេញពីប្រទេសអស់រយៈពេលជាងមួយទសវត្សរ៍។

បច្ចុប្បន្ន អ្នកនយោបាយអាយុ ៧៦ ឆ្នាំរូបនេះ កំពុងជាប់ពន្ធនាគារក្នុងទីក្រុងបាងកក ពីបទប្រព្រឹត្តអំពើរពុករលួយអំឡុងពេលកាន់តំណែង។ មិនត្រឹមតែប៉ុណ្ណោះ ការចេញសាលដីកា​ពន្ធដារនេះគឺជាបញ្ហាមួយទៀតសម្រាប់គ្រួសារត្រកូល ស៊ីណាវ៉ាត្រា បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ដែលជាកូនស្រី​របស់​លោកថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីតំណែងកាលពីខែសីហាកន្លងទៅនេះ។ ក្នុង​រយៈពេល​ ២​ទសវត្សរ៍មកនេះ ត្រកូល ស៊ីណាវ៉ាត្រា ​គឺជា​សត្រូវ​ដ៏ធំបំផុតរបស់​ក្រុម​គាំទ្រ​រាជានិយម-​យោធា និងបាន​ចាត់ទុក​គ្រួសារនេះ​ជាការ​គំរាមកំហែង​ដល់​សណ្តាប់ធ្នាប់​សង្គម​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

គោលនយោបាយលំនៅឋានតម្លៃសមរម្យ ជួយប្រជាពលរដ្ឋជាកម្មករ មន្ត្រីរាជការមានចំណូលមធ្យម និងទាប​ អាចមានលទ្ធភាពទិញស្នាក់នៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/05/2026

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងតាមរយៈការធ្វើប​ច្ចុប្បន្នកម្ម និងជំនួសឱ្យគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីធានានិរន្តភាពនៃការបន្តដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាននៅកម្ពុជា ក្នុងគោលដៅជំរុញការផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់សេវាជូនប្រជាជនដែលមានចំណូលទាប មធ្យម និងក្រុមជនងាយរងគ្រោះព្រមទាំងជំរុញដល់ការអភិវឌ្ឍន៍នគររូបនីយកម្ម។​ លំនៅឋានតម្លៃសមរម្យ ៣ប្រភេទ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល រួមមាន

ឥណ្ឌា ងាកទៅរកការនាំចូលប្រេងឆៅពីអាម៉េរិកឡាទីន និងអាហ្រ្វិក ដោយសារការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារងសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ចាប់តាំងពីមានសង្គ្រាមមជ្ឈិមបូព៌ានៅចុងខែកុម្ភៈមក ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាងាករកជម្រើសនាំចូលពីប្រទេសផ្សេងៗដូចជា វេណេស៊ុយអេឡា ប្រេស៊ីល អង់ហ្គោឡា និងនីហ្សេរីយ៉ា រួមទាំងការបន្តទិញប្រេងពីរុស្ស៊ី

ក្រសួងរៀបចំដែនលើកកម្ពស់វប្បធម៌សន្ទនាជាមួយសង្គមស៊ីវិល និងតួអង្គពាក់ព័ន្ធ ​ដើម្បី​ដោះស្រាយបញ្ហាប្រឈម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/05/2026

ក្នុងក្របខ័ណ្ឌនៃវប្បធម៌សន្ទនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិមួយស្ដីពី «គោលនយោបាយសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា»

ស្វែងយល់ពីនីតិវិធី និង​របៀប​ស្នើ​សុំ​កាត់ប្លង់​ផ្ទេរកម្មសិទ្ធិ​ក្នុង​រង្វង់សាច់ញាតិ ឬអំណោយផ្ដាច់​​តាម​ប្រព័ន្ធអនឡាញ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/05/2026

ការកាត់ប្លង់ផ្ទេរកម្មសិទ្ធិក្នុងរង្វង់សាច់ញាតិ ឬអំណោយផ្ដាច់ គឺជាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ (ដី/ផ្ទះ) ពីឪពុក-ម្តាយ​ ទៅកូន ឬពីយាយ-តា ទៅចៅ

គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ រំពឹងទាក់ទាញទេសចរចិនកន្លះលាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

ក្រុមហ៊ុន Samsung គ្រោងបោះទុន ១,៥ ពាន់លានដុល្លារ សាងសង់រោងចក្រតេស្តឈីបនៅវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/05/2026

ក្រុមហ៊ុន Samsung Electronics គ្រោងបោះទុនវិនិយោគ ១,៥ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រតេស្តបន្ទះឈីបពាក់កណ្តាលចម្លង (semiconductor) មួយនៅក្នុងប្រទេសវៀតណាម

Sailun ជារោងចក្រផលិតសំបកកង់រថយន្តដែលប្រើប្រាស់ជ័រកៅស៊ូខ្មែរ ១០០ ភាគរយ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/05/2026

រោងចក្រផលិតសំបកកង់រថយន្តរបស់ Sailun ជារោងចក្រដែលប្រើប្រាស់ជ័រកៅស៊ូរបស់ខ្មែរ១០០ភាគរយផងដែរ ដែលជាការរួមចំណែកដល់ការប្រើប្រាស់ផលិតផលក្នុងស្រុកបានកាន់តែច្រើន

ហ្វតតេ និង កម្ពុជារី សហការរៀបចំសិក្ខាសាលាជាលើកដំបូង ស្តីពី «ថាមពលពន្លឺព្រះអាទិត្យ និងការធានារ៉ាប់រង – ការពារការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម» ដើម្បីគាំទ្រវិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងពង្រឹងការគ្រប់គ្រងហានិភ័យតាមស្តង់ដាអន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/05/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃវិស័យថាមពលកកើតឡើងវិញ និងការការពារទ្រព្យសម្បត្តិគម្រោងបៃតង ក្រុមហ៊ុន  ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (កម្ពុជារី) បានសហការរៀបចំសិក្ខាសាលាកម្រិតខ្ពស់លើកដំបូងបង្អស់ ស្តីពី «ថាមពលពន្លឺព្រះអាទិត្យ និងការធានារ៉ាប់រង៖ ការពារការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម»

ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងសមាគមធនាគារនៅកម្ពុជា សហការគ្នាផលិត​ និងផ្សព្វផ្សាយមាតិកាលើកកម្ពស់ការយល់ដឹងអំពីការឆបោកតាមអ៊ីនធឺណិត

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/05/2026

ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងសមាគមធនាគារនៅកម្ពុជា សហការគ្នាផលិត​ និងផ្សព្វផ្សាយមាតិកាលើកកម្ពស់ការយល់ដឹងអំពីការឆបោកតាមអ៊ីនធឺណិត

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *