ផ្អែកតាមរបាយការណ៍ចុងក្រោយបំផុតដែលចេញដោយធនាគារពិភពលោកបានធ្វើការព្យាករថាសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងមានកំណើនខ្លាំងជាងកាលពីឆ្នាំ២០២១ក្នុងពេលដែលប្រទេសថៃក៏នឹងអាចទទួលបានកំណើនដែរប៉ុន្តែក្នុងទំហំតិចតួចប៉ុណ្ណោះ។

សេដ្ឋកិច្ចប្រទេសវៀតណាមអាចមានកំណើនឡើងវិញខ្លាំងនៅក្នុងឆ្នាំ២០២២នេះហើយធនាគារពិភពលោកបានរំពឹងទុកថានឹងអាចទទួលបានកំណើនប្រមាណជា៥,៥ភាគរយដែលធៀបទៅនឹងកំណើនទទួលបានជាក់ស្តែងកាលពីឆ្នាំ២០២១មានត្រឹមតែ២,៦ភាគរយប៉ុណ្ណោះ។
ផលិតកម្មនិងរោងចក្រនៅតែជាកត្តាសំខាន់និងផ្តល់នូវអត្ថប្រយោជន៍ដ៏រឹងម៉ាំចំពោះសេដ្ឋកិច្ចរបស់វៀតណាមពីព្រោះថាតម្រូវការនៅតែច្រើនពីសំណាក់អតិថិជនរបស់ខ្លួនដែលមានប្រភពមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិនផងដែរ។

ដោយឡែកសម្រាប់នៅប្រទេសថៃវិញបើយោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថាសេដ្ឋកិច្ចរបស់ថៃនឹងអាចទទួលបានកំណើនចន្លោះពី៣,៥ភាគរយទៅ៤,៥ភាគរយដោយក្នុងនោះវិស័យនាំចេញ និងវិនិយោគគឺជាកត្តាជំរុញដ៏សំខាន់ទោះបីជាប្រទេសកំពុងជួបប្រឈមទៅនឹងបញ្ហារីករាលដាលនៃវិរុសពូជថ្មីអូមីក្រុងក្តី។
វិស័យទេសចរណ៍របស់ថៃនៅមិនទាន់បានងើបឡើងវិញបានល្អប្រសើរនៅឡើយនិងបានបន្តទទួលផលប៉ះពាល់អស់រយៈពេលជាង២ឆ្នាំមកហើយគិតចាប់តាំងតែពីពេលដែលកូវីដបានចាប់ផ្តើមវាយលុយពីដំបូងប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានគូសបញ្ជាក់ដែរថាគោលការណ៍ច្បាប់ថ្មីសម្រាប់ភ្ញៀវទេសចរដែលមានភាពធូរស្រាលចាប់ពីខែក្រោយតទៅនឹងអាចជួយដល់វិស័យទេសចរណ៍ងើបឡើងវិញសាជាថ្មីម្តងទៀត។
លោករដ្ឋមន្ត្រីក៏បានប្រកាសដែរថារដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃបានដាកចេញនូវផែនការក្នុងវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងទំហំទឹកប្រាក់ដល់ទៅ៩០០ពាន់លានបាតនៅក្នុងឆ្នាំ២០២២នេះផងដែរព្រមទាំងគម្រោងវិនិយោគសហការដោយរដ្ឋ និងឯកជនជាច្រើនទៀតដើម្បីជួយដល់ការពន្លឿនសេដ្ឋកិច្ចជាតិ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content