កម្ពុជា ជាប្រទេសដែលមានអរិយធម៌រុងរឿង ជាអ្នកសាងអង្គរដែលជាសំណង់ស្ថាបត្យកម្មខ្មែរបុរាណដ៏អស្ចារ្យ ការកសាងរាជធានី ខេត្ត ក្រុង ក្នុងសម័យអាណានិគមបារាំង និងបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ដែលកម្ពុជា មានការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ជាក់ស្តែង ការសាងសង់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា គឺជាការបើកទំព័រសករាជថ្មីក្នុងសហសម័យកម្ពុជានៃស្ថាបត្យកម្មខ្មែរ។

គណៈស្ថាបត្យករកម្ពុជា ត្រូវដេីរតួនាទី តម្រង់ទិស វាយតម្លៃ និងប្រឹក្សាយោបល់ក្នុងការរៀបចំនគរូបនីយកម្មកម្ពុជា។ ណែនាំឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំក្រសួង គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគមន៍លំនៅឋាន សមាគមន៍អ្នកសាងសង់ អ្នកនាំចូលគ្រឿងសំណង់នានា មកចូលរួមត្រួតពិនិត្យ និងផ្តល់មតិយោបល់លើប្លង់សាងសង់នានា នាពេលអនាគត ដោយគិតគូរលើការរៀបចំផ្ទះសម្បែង ធ្វើយ៉ាងណាជាផ្ទះសម្បែងដែលគួរឱ្យចង់រស់នៅ។

គាំទ្រក្នុងការផ្តល់គោរមងារ ជូនឥស្សរជនជាន់ខ្ពស់ដែលមានគុណូបការៈក្នុងការដឹកនាំ និងស្ថាបនាជាតិ ព្រមទាំងស្ថាបត្យករដែលបានប្រកបវិជ្ជាជីវៈ អស់រយៈពេលវែង និងបានគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេស។ កិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់គណៈស្ថាត្យករកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣។





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content