ក្រុមហ៊ុន​បារាំង​ជាច្រើនបង្ហាញការ​ចាប់អារម្មណ៍លើការ​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ ៖ ក្នុងដំណើរ​ទស្សនកិច្ច​របស់សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​នៅក្នុងប្រទេស​បារាំង សម្ដេ​ចបានជួបជាមួយថ្នាក់ដឹកនាំ​ក្រុមហ៊ុន​របស់បារាំងជាច្រើន ហើយនៅក្នុងជំនួប​ទាំង​នោះ ក្រុមហ៊ុន​របស់បារាំង​ជាច្រើន​បានបង្ហាញការ​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​របស់ខ្លួន​នៅ​ក្នុង​ប្រ​ទេ​ស​​​​កម្ពុជា​ដោយសម្លឹង​មើលឃើញពីសក្ដានុពល និងសុទិដ្ឋិនិយម​ចំពោះ​ភាពរីកចម្រើន​របស់​កម្ពុជា។​

នៅក្នុង​ជំនួប​ជាមួយ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុន​អគ្គិសនី​របស់ប្រទេស​បារាំង EDF បានបង្ហាញ​បំ​ណ​ង​​ចង់មក​វិនិយោគ​វិស័យថាមពលនៅក្នុង​ប្រទេស​កម្ពុជា ខណៈដែលបច្ចុប្បន្នក្រុម​ហ៊ុនមួយនេះ​បាន ​និងកំពុង​វិនិយោគលើវិស័យ​វា​រី​អគ្គិសនី​នៅប្រទេស​ឡាវ។ ក្រៅពី​ក្រុមហ៊ុនអគ្គិសនី​របស់​ប្រទេស​បារាំងដ៏ធំ​មួយនេះ ក៏មានក្រុមហ៊ុន​ជាច្រើន​ទៀត​ដែលចង់​មកបណ្ដាក់​ទុន​វិ​និ​យោគនៅក្នុ​ងប្រទេស​កម្ពុជា​ដូចជា​សម្ព័ន្ធនិយោជក​ហ្វ្រង់កូហ្វូន APF  ដែលមានក្រុមហ៊ុន​ជាច្រើន​នៅក្នុ​ង​សម្ព័ន្ធក៏បាន​ជម្រាប​ជូនសម្ដេច​ធិបតីថា ​ពួកគេ​នឹង​ផ្សព្វផ្សាយ​ពីសក្ដានុពល​វិនិយោគ​របស់ប្រទេស​កម្ពុជា​ទៅ​កាន់​ក្រុមហ៊ុន​ដែល​ស្ថិតនៅក្រោម​សម្ព័ន្ធរបស់ខ្លួន​ ដើម្បីឱ្យ​ពួកគេ​ចាប់អារម្មណ៍​ និង​ចូល​​បណ្ដាក់ទុន​វិនិ​យោ​គ​​នៅក្នុង​ប្រទេស​កម្ពុជា ស្រ​ប​នឹង​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​បាន​ផ្ដល់​លក្ខខណ្ឌ​ងាយស្រួលជាច្រើន​ដល់​វិនិយោគិន​បរទេស​ ​ដែលចង់​បណ្ដាក់ទុន​ធ្វើអាជីវកម្ម​នៅក្នុ​ងប្រទេស​កម្ពុជា។

​ដោយឡែក​ ក្រុមហ៊ុនថាមពល​មួយទៀត​របស់បារាំង TotalEnergies ក៏បាន​បង្ហាញពី​បំណង​ចង់បណ្ដាក់ទុន​វិនិ​យោ​គ​​លើ​ថាមពល​កកើត​ឡើងវិញ​នៅក្នុងប្រទេស​កម្ពុ​ជា​ផងដែរ ដោយលោក​ Patrict POUYANNE ដែលជាប្រធាន ​និង​ជា​នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន TotalEnergies បាន​ជម្រាប​ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ពីគ​ម្រោ​ង​​​នៃ​ការ​ពង្រីក​ការ​វិនិយោគរបស់ខ្លួន​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា។

លោកបាន​មានប្រសាសន៍ថា ក្រុម​​​ហ៊ុន​ TotalEnergies គឺជា​ក្រុមហ៊ុន​មានកិត្តិនាម​ល្បី​ល្បាញលើ​វិស័យ​ប្រេង និងឧស្ម័ន​នៅ​ព្រះរា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា ហើយក្រៅពី​វិស័យនេះ ក្រុមហ៊ុនក៏មាន​អាជីវកម្ម​លើវិស័យថាមពល ​​និងអគ្គិសនីដែរ ។ ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុនកំពុង​ស្វែង​​​ឱកាស​វិនិយោគលើ​វិស័យ​ថាម​ពល​កកើត​ឡើងវិញនៅប្រទេស​សិង្ហបុរី​ ហើយជោគជ័យ​នៃគម្រោងនេះ​នឹង​ជំរុញ​ដល់​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញនៅក្នុ​ងប្រទេស​កម្ពុជា ដែលនឹង​ធ្វើ​ឱ្យ​កម្ពុ​ជា​កាន់​​​តែ​មា​នជ​ម្រើ​ស​ប្រភព​ថាពល​បន្ថែម ។​

នៅក្នុង​ជំនួបជាមួយក្រុមហ៊ុនទាំង​នោះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណា​ច​ក្រក​ម្ពុ​ជា​​​​​​ បានស្វាគមន៍​ដល់​ក្រុមហ៊ុនបារាំង​ទាំង​នោះ ដោយ​បង្ហាញពី​សក្ដនានុពល និង​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុ​ជា​​​ដែល​នឹងជួយ​ដល់​វិនិយោគិន​ប្រទេសបារាំង ក៏ដូចជា​ប្រទេស​ផ្សេងទៀត​ក្នុងការ​ស្វែង​រកប្រាក់ចំណូល​ និង​ឱកា​ស​ពង្រីកអាជីវកម្ម​របស់ពួកគេ ។

ជាមួយនឹងការទទួលបានចំណាប់អារម្មណ៍ពីសំណាក់បណ្តាក្រុមហ៊ុន និងវិនិយោគិនបារាំងយ៉ាងច្រើននេះ អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​​នៅក្នុង​ប្រទេសកម្ពុជា​ បានបង្ហាញពី​សុទិដ្ឋិនិយមចំពោះដំណើរ​ទស្សន​កិច្ច​របស់ប្រមុខ​ថ្នាក់ដឹកនាំ​ទៅកាន់​ប្រទេសបារាំង ក៏ដូចជាប្រទេស​ជាដៃគូ​ ដោយរំពឹងថា​នឹងអាច​ទាក់​ទាញ​វិនិយោគិន​ពីប្រទេស​ទាំង​នោះចូលមក​ប្រទេស​កម្ពុជាបានកាន់តែច្រើន ហើយ​សម្រាប់​អ្នកវិនិយោគ​ក្នុង​ប្រទេស​​កម្ពុជាក៏ត្រូ​វត្រៀម​លក្ខណៈសម្បត្តិ​ដើម្បីរង់ចាំការ​ស្វាគមន៍​អ្នកវិនិយោគទាំង​នោះផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម