កម្ពុជា – ម៉ាឡេស៊ី  ចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចសហប្រតិបត្តិការរួមគ្នាជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ភ្នំពេញ ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចសហប្រតិបត្តិរួមជាមួយប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី ដើម្បីបង្កើតក្របខណ្ឌផ្លូវការនៃសភាពាណិជ្ជកម្មទាំងពីរក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងម៉ាឡេស៊ី ដែលសេចក្តីប្រកាសនេះបញ្ជាក់កាន់តែច្បាស់អំពីបំណងប្រាថ្នារួមក្នុងការតភ្ជាប់សហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី និងជាចំណុចចាប់ផ្តើម នៃភាពជាដៃគូយូរអង្វែងរវាងសភាពាណិជ្ជកម្មទាំងពីរ។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ រវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង​លោកដាតុ តូនី ឡយ (Tony Looi​) ក្នុងអំឡុងពេលនៃពិធីជប់លៀងអាហារពេលល្ងាច ដែលមានការអញ្ជើញរួមពី ឯកឧត្តម សាហារូឌីន អន (Shaharuddin Onn) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុង​ឱកាស​នោះ អ្នកឧកញ៉ា គិត ម៉េង បានជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មចិន-ម៉ាឡេស៊ី អំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលដៅកម្ពុជាក្នុងការសម្រេចនូវទស្សនវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដោយ​ផ្អែកលើកត្តាជំរុញនានារួមមាន៖ កម្លាំងពលកម្មវ័យក្មេង និងជំនាញ បរិយាកាសវិនិយោគអំ​ណោ​យផល និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

អ្នកឧកញ៉ា បានបន្ថែម​ថា បច្ចុប្បន្ន​កម្ពុជា​មិន​មែន​ជា​ប្រទេស​​ពឹង​ផ្អែក​ភាគច្រើន​ទៅ​លើ​ការ​នាំ​ចូល​ទំនិញ​ពី​ក្រៅ​ប្រទេស​នោះ​ទេ ដោយ​ឧស្សាហកម្ម​កម្ពុជា​កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​​។ អ្នកឧកញ៉ា គិត ម៉េង បានចង្អុលបង្ហាញ​ផ្នែក​ឯកជន​នៅ​កម្ពុជា ក៏​មាន​វិស័យសំខាន់ៗជាច្រើន ​ដែល​អាច​ធ្វើ​ការ​សហការ​ជាមួយ​អ្នក​វិនិយោគដូចជា ការអភិវឌ្ឍ​វិអំពីវិស័យសំខាន់ៗមួយចំនួន ដែលមានសក្តានុពល រួមមាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មប្រកបដោយចីរភាព និងទេសចរណ៍ ។

អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាក់ស្ដែង នៅឆ្នាំ២០២៤ ទំហំពាណិ​ជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មានប្រមាណ ៨៥៩ លានដុល្លារអាមេរិក។ ក្រុមហ៊ុនម៉ាឡេស៊ីជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមក ដោយផ្តោតលើវិស័យ​ទូរគមនា​គមន៍ ធនាគារ សំណង់ និង កម្មន្តសាល។

ផ្អែកតាមទិន្នន័យ​ពាណិជ្ជកម្ម​ ដែលទទួលបានពីអគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) បង្ហាញថា ចាប់ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ​២០២៥ រំហូរ​​ពាណិជ្ជកម្ម​ទំនិញ​រវាង​កម្ពុជា ម៉ា​ឡេ​ស៊ី មាន​ទឹកប្រាក់​សរុប៥៩៨,១៩​ លាន​ដុ​ល្លារ កើនឡើង​ ១១,២​% បើធៀបនឹង​​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២៤​។ ក្នុង​ចំនួន​នេះ​ ទំនិញ​ម៉ាឡេស៊ី​នាំមក​កម្ពុជា​ ចំនួន៥១៩,៣២​ លាន​ដុល្លារ កើន ១២,៧% និង​ទំនិញ​កម្ពុជា​នាំទៅ​ម៉ា​ឡេ​​ស៊ី ៧៨,៨៨ ​លាន​ដុល្លារ កើន ២,៤%​។

យោង​តាម អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុង​​ឆ្នាំ​២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង២ មាន​ទឹក​ប្រាក់​សរុប ​៨៦៥,៥២ លាន​ដុល្លារ កើន​ឡើង ៣៦,៩% ធៀប​ឆ្នាំ​២០២៣ ដោយ​ទំនិញម៉ាឡេស៊ី នាំចូល ៧១៨,១៣លាន​ដុល្លារ កើន ៣៦,២% ចំណែក​កម្ពុជា​នាំ​ទៅ​ម៉ាឡេស៊ី ១៤៧,៣៩ លាន​ដុល្លារ កើនឡើង ៤០,៣%។

ឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សានេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងអំណរគុណដល់ លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេណអាស៊ាន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដើម្បីចរចាឈានទៅការឯកភាពគ្នាលើបទឈប់បាញ់ភ្លាមៗលើជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួលរៀបចំកិច្ចប្រជុំវិសា​មញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *