គម្រោងកន្ត្រកខ្សែកាបដំបូងបង្អស់នឹងលេចរូបរាងឡើងនៅក្នុងខេត្តប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា

ព្រះសីហនុ ៖ តាមរយៈការសម្របសម្រួលរបស់ក្រុមហ៊ុន ខនភ្លូអិនស៍​ (Confluences) គម្រោងកន្ត្រកខ្សែកាបរបស់​ប្រទេសអូទ្រីសនឹងមានវត្តមាន​ឡើងនៅក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខ។ គម្រោងនេះ​ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Canopy Sands​ Development ដែលជាសមាជិករបស់ក្រុមហ៊ុន​ Prince Holding Group  នៃប្រទេសកម្ពុជា។

កន្រ្កកខ្សែកាប (Cable Car) គឺជាសកម្មភាពទាក់ទាញមួយក្នុងចំណោមសកម្មភាពផ្សេងៗ ដែលស្ថិតក្រោមផែនការមេរបស់ Canopy Sands​ Development ដែលជាគម្រោង Bay of Lights គ្របដណ្ដប់ផ្ទៃដីចំនួន ៩៣៤ ហិកតា និងត្រូវបានគេឲ្យឈ្មោះ​ថា ទីក្រុងរាម។

ការអភិវឌ្ឍន៍គម្រោងទីក្រុងរាមនឹងផ្តោតលើសសរស្តម្ភសំខាន់ៗចំនួនប្រាំមួយដែលរួមមាន៖ ទេសចរណ៍ ការកម្សាន្ត និងរបៀបរស់នៅ សុខភាពនិងសុខុមាលភាព ការអប់រំ សិល្បៈ និងវប្បធម៌និងសេវាហិរញ្ញវត្ថុ។

ទាក់ទងនឹងគម្រោងខាងលើ វាគឺជាគម្រោងកន្រ្តកខ្សែកាបដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដោយកន្លងទៅ គម្រោងកន្រ្តកខ្សែកាបមានវត្តមាននៅប្រទេសជិតខាងកម្ពុជា ដូចជា ប្រទេសវៀតណាម និងប្រទេសថៃជាដើម។  លើស​ពី​នេះ​ទៅ​ទៀត គម្រោង​នេះ​នឹងដើរតួ​ជាប្រភពទាក់ទាញ​ទេសចរណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។

យោងទៅតាមលោក កែ ប៊ិនសូរស្មី អគ្គនាយកក្រុមហ៊ុន ខនភ្លូអ៊ិនស៍ លោកមានសុទិដ្ឋិនិយមខ្ពស់ចំពោះ​គម្រោងថ្មីនៅប្រទេសកម្ពុជានេះ ព្រោះថាវានឹងជួយសម្រួលដល់ការធ្វើដំណើរ ហើយជាពិសេសទៅទៀត វានឹងផ្ដល់ជូនភ្ញៀវ​ទេសចរណ៍នូវអ្វីដែលថ្មី និងទាក់ទាញផងដែរ។

លោកមានប្រសាសន៍ថា ៖

“កម្ពុជាមានភាពអំណោយផលជាច្រើន បើធៀបជាមួយនឹង​ប្រទេសជិតខាង ទាំងកត្តាអាកាសធាតុ និងកត្តាភ្ញៀវទេសចរអន្តរជាតិ ប៉ុន្តែយ៉ាងណា អ្វីដែលយើងត្រូវធ្វើមុនគេ គឺណែនាំប្រជាជនកម្ពុជាឲ្យស្គាល់ពីកន្ត្រកខ្សែកាប”

លោកបានបន្តថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនខនភ្លូអិនស៍ និងក្រុមហ៊ុនកន្ត្រកខ្សែកាបអន្តរជាតិ Doppelmayr បាន និងកំពុងធ្វើការរួមគ្នាលើការសិក្សាស្រាវជ្រាវទៅលើលទ្ធភាពក្នុង​ការ​សាងសង់​គម្រោងកន្ត្រកខ្សែកាបទី១។ ការសិក្សានេះនឹងពិនិត្យមើលទៅលើចំនួនកន្ត្រកខ្សែកាប ដែល​នឹងត្រូវ​ដំឡើង ស្របទៅតាមតម្រូវការ ក៏ដូចជាទុនរបស់ក្រុមហ៊ុនវិនិយោគផងដែរ។

លោកសង្ឃឹមថា ការស្រាវជ្រាវនឹងអាចបិទបញ្ចប់នៅត្រឹមចុងឆ្នាំនេះ ហើយអាចចាប់ផ្ដើមដំណើរការ សាងសង់កន្ត្រកខ្សែកាបនៅដើមឆ្នាំ ២០២៤ តែម្ដង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ អ្នកអភិវឌ្ឍន៍គម្រោង គឺក្រុមហ៊ុន​ Doppelmayr Gruppe និងអ្នកវិនិយោគគម្រោង គឺក្រុមហ៊ុន Canopy Sands Development បានចុះ​ហត្ថលេខារួមគ្នា ក្នុងការព្រមព្រៀង​នាំយកគម្រោងកន្ត្រកខ្សែកាបដំបូងគេដែលមិនធ្លាប់មាន មកកាន់​ប្រទេសកម្ពុជា។

ដោយឡែក គម្រោង Bay of Lights បានចាប់ផ្តើមដំណើរការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ហើយគ្រោង​​នេះនឹង​ក្លាយទៅជាការអភិវឌ្ឍដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ Canopy Sands Development ដែលជាអ្នកវិនិយោគគម្រោង Bay of Lights ប្តេជ្ញាបញ្ចេញសក្តានុពលទាំងមូលរបស់ខេត្តព្រះសីហនុ ដោយរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរចំនួន ៣ លាននាក់នៅឆ្នាំ ២០៣០ បង្កើត​ការងារថ្មីចំនួន ៣៣០,០០០ នៅឆ្នាំ ២០៤០ ព្រមទាំងផ្តល់លំនៅដ្ឋានថ្មីចំនួន ៤០,០០០ និងនាំមកនូវកំណើន​ប្រជាជនបន្ថែមដល់ទៅ ១៦០,០០០​នាក់នៅឆ្នាំ ២០៥០៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

អា​ម៉េរិក​ត្រៀម​បញ្ចប់​កញ្ចប់​ជំនួយ​យោធា ​៤ ​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​ប្រកាស​ថា​ ​សហរដ្ឋ​អាម៉េរិក​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ចំនួន​ ៤ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ីស្រាអែល ​ដោយ​គ្រោង​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​ក្រោយ

កម្ពុជា​ ​ជំរុញ​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​​ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ហានិភ័យ​នា​ពេល​អនាគត​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2026

ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង ​១​%​ ​នៃ​ការ​បំភាយ​សរុប​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ​ក៏​កម្ពុជា​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​អាច​បង្ក​ការ​ខាតបង់​សេដ្ឋកិច្ច​ស្មើនឹង​ ​២​,​៥​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​នៅ​ឆ្នាំ​២០៣០ ​និង​ជិត​ ​១០​%​ ​នៅ​ឆ្នាំ​២០៥០​

ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រទេស​ហ្វាំងឡង់​បាន​សម្រេច​ចូលរួម​គំនិត​ផ្ដួចផ្ដើម​សំណាញ់​ការពារ​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ជា​ផ្លូវការ​ហើយ​

អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2026

វិស័យ​ដីធ្លី​សម្រាប់​បម្រើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​ ស្រប​ពេល​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​មាន​ការ​ដាក់​ស្នើសុំ​ចុះ​បញ្ជី​ ​និង​ទទួល​បាន​ការ​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិន​មហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ

តម្លៃដីធ្លីនៅកណ្ដាល​ក្រុង​ភ្នំពេញ​ក្នុងឆ្នាំ២០២៦​នេះនៅតែបន្តធ្លាក់ចុះជាងឆ្នាំ២០២៥

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/11/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុង​ភ្នំពេញបន្តធ្លាក់ចុះ​បន្ថែមទៀតធៀបនឹង​ឆ្នាំ២០២៥កន្លងទៅ .....