ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ

បរទេស ៖ ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវច្បាស់លាស់នៅឡើយ ប៉ុន្តែសម្រាប់ប្រទេសម៉ាឡេស៊ីបានអះអាងថា ខ្លួនកំពុងទទួលបានការវិនិយោគទាំងក្នុង និងក្រៅស្រុកយ៉ាងខ្លាំងក្លា ហើយច្រើនជាងគេបំផុតក្នុងចំណោមបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការអះអាងដែលត្រូវបានធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី ព្រមទាំងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីកាលពីសប្តាហ៍កន្លងទៅនេះបានបញ្ជាក់ថា ម៉ាឡេស៊ី កំពុងតែប្រើប្រាស់អនុភាពរបស់ខ្លួនជាពិសេសតាមរយៈទីតាំងភូមិសាស្ត្រដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបានផែនការធំក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំនៃក្រុមហ៊ុនបច្ចេកវិទ្យា និងថាមពលធំៗរបស់ពិភពលោកឲ្យបាននៅក្នុងឆ្នាំនេះ។ ក្នុងនោះផងដែរលោកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Anwar Ibrahim ក៏បានលើកឡើងដែរថា ដោយសារតែការងើបឡើងវិញយ៉ាងលឿននៃសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីកាលពីឆ្នាំទៅ វាបានធ្វើឲ្យសកម្មភាពវិនិយោគជាយុទ្ធសាស្ត្រយ៉ាងច្រើនបានហូរចូលមកក្នុងប្រទេស ជាពិសេសទៅលើវិស័យថាមពល និងវិស័យបច្ចេកវិទ្យាឆ្លាតវ៉ៃ, វិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលអតិផរណារបស់លុយ ringgit បន្តមានស្ថិរភាព ហើយតម្លៃទីផ្សារហ៊ុនវិញគឺជាអ្នកទទួលបានភាពរីកចម្រើនខ្លាំងជាងគេក្នុងចំណោមវិស័យដទៃទៀត។

ថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំមួយរបស់ម៉ាឡេស៊ីកាលពីសប្តាហ៍កន្លងទៅនេះដែរ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖

«នៅក្នុងឆ្នាំ២០២៥នេះ យើងនឹងធ្វើឲ្យបានទ្វេដងនៃលទ្ធផលធៀបទៅនឹងឆ្នាំកន្លងទៅ ហើយទាញយកផលចំណេញឲ្យបានកាន់តែច្រើនពីទីតាំងភូមិសាស្ត្រដ៏ល្អរបស់យើង ជាពិសេសការវិនិយោគទៅលើសង្វាក់ផលិតកម្មថាមពល និងវិស័យជាច្រើនទៀត»។

លោកបានបន្តឱ្យដឹងថា ៖ ម៉ាឡេស៊ី នៅពេលនេះនឹងដាក់គោលដៅធ្វើយ៉ាងណាឲ្យខ្លួនក្លាយទៅជាអ្នកជំនាញកាន់តែខ្ពស់លើវិស័យប្រេង និងហ្គាស បន្ទះឈីប និងហិរញ្ញវត្ថុ ដែលវានឹងអាចជួយឲ្យប្រទេសម៉ាឡេស៊ីនាំមុខគេចំពោះទីផ្សារសកលនៅលើគ្រប់វិស័យទាំងអស់។

ដោយឡែក រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Rafizi Ramli វិញ បានថ្លែងថា បច្ចុប្បន្នម៉ាឡេស៊ីបានដាក់ផែនការរួចទៅហើយក្នុងការចាប់យកចំណែកទីផ្សារផ្គត់ផ្គង់បន្ទះឈីបមួយចំណែកធំរបស់ពិភពលោកហើយរំពឹងទុកថានឹងអាចក្លាយទៅជារោងចក្រផលិតម៉ាស៊ីនកំព្យូទ័រ និងបន្ទះឈីបដ៏ធំមួយនៅក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំទៀតប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ម៉ាឡេស៊ី បច្ចុប្បន្នគឺជាតួអង្គមួយដ៏សំខាន់នៃប្រទេសដែលជាអ្នកទទួលបន្ទុកកិច្ចការងារតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ ភាគរយនៃទីផ្សារសរុប ខណៈដែលផែនការថ្មីម៉ាឡេស៊ីនឹងចាប់យកឲ្យបានកាន់តែច្រើនជាងនេះទៅទៀតនៃទំហំទីផ្សារវិនិយោគដែលមានតម្លៃប្រមាណជា ១០០ពាន់លានដុល្លារចំពោះសង្វាក់ផលិតកម្មមួយនេះ។

មិនត្រឹមតែប៉ុណ្ណោះ ម៉ាឡេស៊ី ក៏ត្រូវបានគេមើលឃើញថានៅតែបន្តទាក់ទាញបានអ្នកវិនិយោគជនជាតិចិនចម្រុះវិស័យជាច្រើនបន្ថែមទៀតទាំងដែលខ្លួនបានប្រមូលបានទុនវិនិយោគតម្លៃរាប់សិបពាន់លានដុល្លាររួចមកហើយនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *