តម្លៃប្រេងបន្តឡើងថ្លៃលើសពី ៨០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលស្តុកប្រេងអាម៉េរិកធ្លាក់ចុះលើសពីការរំពឹងទុក

បរទេស ៖ យោងតាមប្រភពព័ត៌មានពីបរទេសបានរាយការណ៍ថា តម្លៃប្រេងឆៅបានបន្តឡើងថ្លៃ ខណៈដែលមានការរំពឹងទុកថា ទីផ្សារប្រេងនឹងរឹតបន្តឹងបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ និងអាចមានការ​ធ្លាក់​ចុះ​តម្លៃប្រាក់​ដុល្លារ​នៅ​ក្នុង​សប្តាហ៍​នេះ។

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,២ ភាគរយ ឬ ៨៧,៥៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,១ ភាគរយ ឬ ៨៤,០៦ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងកើនឡើងនៅសប្តាហ៍នេះ ដោយសារតម្រូវការប្រេងឆៅកើនឡើងក្នុងកំឡុងរដូវក្តៅដែលនឹងមានការធ្វើដំណើរខ្លាំង ខណៈដែលស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកធ្លាក់ចុះច្រើនជាងការរំពឹងទុក។ រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានរាយការណ៍ពីចំនួនប្រេងឆៅ ១២,២ លានបារ៉ែលត្រូវបានទាញចេញពីស្តុកដែលលើសពីការរំពឹងទុក។ លើសពីនេះ ធនាគារស្វីស UBS ព្យាករណ៍ថា តម្លៃប្រេងឆៅ Brent នឹងឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែលក្នុងត្រីមាសនេះ ដោយលើកឡើងពីការកាត់បន្ថយផលិតកម្ម OPEC + និងបានព្យាករណ៍ពីការធ្លាក់ចុះនៃស្តុកប្រេង។

តម្លៃប្រេងឆៅបានឡើងថ្លៃក្នុងល្បឿនយឺតចាប់តាំងពីខែមិថុនា ដោយសារតែទស្សនវិស័យវិជ្ជមានសម្រាប់តម្រូវការក្នុងរដូវក្តៅ ដែលជាសញ្ញានៃការកើនឡើងនៃការប្រើប្រាស់។ យ៉ាងណាមិញ តម្រូវការធ្លាក់ចុះនៅក្នុងតំបន់អាស៊ីបានធ្វើឱ្យក្រុមហ៊ុនប្រេង Saudi Aramco របស់អារ៉ាប៊ីសាអូឌីតកាត់បន្ថយតម្លៃប្រេងឆៅរបស់ខ្លួនទៅកាន់អាស៊ី។ ការនាំចេញប្រេងសរុបរបស់អារ៉ាប៊ីសាអូឌីតទៅកាន់ទ្វីបអាស៊ីមានចំណែកប្រហែល ៨០ ភាគរយនៃការនាំចេញប្រេងសរុប។

ឥឡូវនេះ ពាណិជ្ជករ បាន និងកំពុងតាមដានមើលទិន្នន័យការងារនៅសហរដ្ឋអាមេរិក ដើម្បីព្យាករណ៍ពីទស្សនវិស័យសម្រាប់គោលនយោបាយរូបិយវត្ថុ។ យ៉ាងណាមិញ ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះក្នុងសប្តាហ៍នេះ ដែលធ្វើឱ្យទំនិញមានតម្លៃថោកសម្រាប់អ្នកវិនិយោគអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ហានិភ័យភូមិសាស្ត្រនយោបាយក៏សំខាន់ផងដែរ រួមមានការបោះឆ្នោតនៅប្រទេសបារាំង និងការព្រួយបារម្ភលើការអនុវត្តរបស់ប្រធានាធិបតីអាមេរិក Joe Biden នៅក្នុងការជជែកដេញដោលជាមួយនឹងអតីតប្រធានាធិបតី Donald Trump ។  បន្ថែមពីនេះ ស្ថានការណ៍នៅមជ្ឈិមបូព៌ានៅតែមិនច្បាស់លាស់ ដោយសារកិច្ចចរចាបទឈប់បាញ់រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ខណៈដែលជម្លោះកាន់តែអាក្រក់ជាមួយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។

លោក Martin King អ្នកវិភាគមកពី RBN Energy បាននិយាយថា ពាណិជ្ជករកំពុងតាមដានសង្រ្គាមនៅតំបន់ហ្គាហ្សា និងការបោះឆ្នោតនៅប្រទេសបារាំង និងចក្រភពអង់គ្លេសផងដែរ។ ពាណិជ្ជកម្មមានភាពស្ងប់ស្ងាត់ ប៉ុន្តែមនុស្សកំពុងតាមដានមើលស្ថានភាពភូមិសាស្ត្រនយោបាយ។ លើសពីនេះ ការបញ្ជាទិញរបស់ឧស្សាហកម្មអាល្លឺម៉ង់បានធ្លាក់ចុះដោយមិននឹកស្មានដល់ក្នុងខែឧសភា ដោយបន្ថែមសញ្ញាថាការងើបឡើងវិញសម្រាប់សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបនៅតែស្រពិចស្រពិល។  កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនផលិតប្រេងរបស់រុស្ស៊ី Rosneft លើកឡើងពីគោលបំណងអាចនឹងកាត់បន្ថយការនាំចេញប្រេងពីកំពង់ផែសមុទ្រខ្មៅនៃ Novorossiisk ក្នុងខែកក្កដានេះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ