រដ្ឋមន្ត្រីទេសចរណ៍ ផ្សព្វផ្សាយកាលានុវត្តភាពទេសចរណ៍កម្ពុជា នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ពីមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ និងបានពិភាក្សាជាមួយធុរជនជាច្រើនរូប ផ្លាស់ប្តូរទស្សនៈឱ្យកាន់តែស៊ីជម្រៅលើគម្រោងសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាថ្មីៗបន្ថែមទៀតក្នុងឆ្នាំ២០២៥។

អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ASEAN-Korea Center (AKC) លោក Kim Jae Shin បានជួបជាមួយ ឯកឧត្តម ហួត ហាក់ ដោយបានថ្លែងលើកឡើងថា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាឱ្យបានទូលំទូលាយដល់ប្រជាជន និងវិនិយោគិនកូរ៉េ ដើម្បីមកធ្វើទេសចរណ៍ និងបណ្តាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអគ្គលេខាធិការ រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដូចដែលបានបន្សល់ទុកនូវសមិទ្ធផលប្រកបដោយផ្លែផ្កា និងជាក់ស្តែងដូចសព្វថ្ងៃ និងស្នើសុំឱ្យបន្តជួយគាំទ្រដល់ទេសចរណ៍កម្ពុជាបន្តទៀត។

សូមជម្រាបដែរថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានអញ្ជើញជាគណៈអធិបតីនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរណ៍បើកសម្ពោធជាផ្លូវការ​ពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទ​​ឧស្សហកម្មទេសចរណ៍ពិភពលោក លើកទី៤ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលមានការចូលរួមពីប្រទេសជាង៤០ ពីគ្រប់ទ្វីប មានស្តង់ពិព័រណ៌ចំនួន៥០០ ជាមួយអ្នកលក់ចំនួន ៧៥០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន។

គួរកត់សម្គាល់ថា កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានចេញរបាយការណ៍បង្ហាញថា  កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ២,៤ លាននាក់ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីការកើនឡើង ១៣,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។

របាយការណ៍ គិតចាប់ពី​ខែមករា ដល់​ដំណាច់ខែមេសា ឆ្នាំ២០២៥ បង្ហាញថា ប្រទេសថៃ បានឈរនៅលើកំពូលតារាងនៃទីផ្សារទេសចរណ៍ ដោយបានរួមចំណែកអ្នកទស្សនាចំនួន៦៧៤,១៣៤ មានកំណើន ១៤,៦ភាគរយ – តាមពីក្រោយដោយប្រទេសវៀតណាម ដែលមានអ្នកទស្សនាចំនួន ៤១០,៤២៤ នាក់ និងប្រទេសចិន មានចំនួន ៣៨៧,៥០៥។ ដោយឡែក សាធារណរដ្ឋកូរ៉េ ឈរនៅលំដាប់ទី៦ ដែលមានអ្នកមកទស្សនាកម្ពុជាចំនួន ៧៣,៧៦១នាក់។

ចំនួនទេសចរប្រមាណ ៤២ ភាគរយ នៃអ្នកទេសចរអន្តរជាតិ បានមកដល់តាមផ្លូវអាកាស ដោយមានភ្ញៀវទេសចរសរុបចំនួន ១,០១១,៨០៩នាក់ ក្នុងនោះតាមអាកាសយានដ្ឋានភ្នំពេញ មានទេសចរចំនួន៧១៧,​៩៤៣នាក់ អាកាសយានដ្ឋានសៀមរាប មានទេសចរចំនួន២២៧,០០៧នាក់  និងអាកាសយានដ្ឋានព្រះសីហនុ ទទួលភ្ញៀវទេសចរចំនួន១៦,៨៥៩នាក់ ខណៈអ្នកដែលនៅសល់ប៉ុន្មានចូលប្រទេសតាមច្រក​ព្រំដែន​គោក និងផ្លូវទឹកមានចំនួន ១ ៣៩១ ៦៤២នាក់។

សូមជ្រាបថា វិស័យទេសចរណ៍នៅតែជាសសរស្តម្ភសំខាន់មួយក្នុងចំណោមសសរស្តម្ភទាំងបួននៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមជាមួយនឹងការនាំចេញសម្លៀកបំពាក់ កសិកម្ម និងវិស័យអចលនទ្រព្យ និងសំណង់។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាមានបំណងប្រែក្លាយភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់រវាងអាស៊ីនិងលំហហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/11/2026

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានបំណងប្រែក្លាយទីក្រុងភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់អាស៊ីនិងលំហហ្វ្រង់កូហ្វូនី ។ សម្ដេចធិបតីបានមានប្រសាសន៍ថា ពិភពលោករបស់យើងកំពុងប្រឈមនឹងការបែកបាក់ ហើយទំនុកចិត្តក៏ធ្លាក់ចុះ ។ ក្នុងកាលៈទេសៈនេះ និងលើសពីពេលណាៗទាំងអស់ ហ្វ្រង់កូហ្វូនី ត្រូវតែបន្តជាទីកន្លែងដែលយើងផ្ដល់អាទិភាពលើកិច្ចសន្ទនា និងជាទីកន្លែងដែលមានច្បាប់ការពារដល់មនុស្សគ្រប់រូប ។ កម្ពុជានិយាយពីសន្តិភាព

អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០នេះគឺជាការ រំលឹកឡើងវិញនូវអនុស្សាវរីយ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/11/2026

ភ្នំពេញ៖ កម្ពុជា ជាបេះដូងអាស៊ីអាគ្នេយ៍ ហើយការដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០នេះ គឺជាពេលវេលាមួយដែលរំលឹកឡើងវិញនូវអនុស្សាវរីយ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងជាព្រះវរាជបិតាស្ថាបនិករួមនៃអង្គការហ្វ្រង់កូហ្វូនី ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់អគ្គលេខាធិការហ្វ្រង់កូហ្វូនី លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo )។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា

សម្ដេចធិបតី ប្រាប់សមាជិកហ្វ្រង់កូហ្វូនីថា ការប៉ះទង្គិចដោយអាវុធ២លើករវាងកម្ពុជានិងថៃ កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/11/2026

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំ២០២៥ ការប៉ះទង្គិចដោយអាវុធរវាងកម្ពុជា និងថៃ បានកើតឡើងចំនួន ២ លើក ដែលក្នុងនោះកម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ ។ សម្ដេចធិបតីបានមានប្រសាសន៍ថា

Canadia Impact Fund វិនិយោគលើ DOCONCHAIN ​​ដើម្បីគាំទ្រដល់ប្រតិបត្តិការឌីជីថលដែលមានសុវត្ថិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/11/2026

ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ឬក៏ «Canadia Impact Fund Co.» (CIFC) ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលគ្រប់គ្រងក្រុមហ៊ុនធុរកិច្ចថ្មីសកម្មច្រើនជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយ DOCONCHAIN។ DOCONCHAIN ​​គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងកំពុងប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីន ដោយផ្តល់សេវាកម្មជួយដល់ធុរកិច្ច និងស្ថាប័នសាធារណៈ ក្នុងការចុះហត្ថលេខា

Canadia Impact Fund វិនិយោគលើក្រុមហ៊ុនធុរកិច្ចថ្មីបារាំង Choose and Connect ដើម្បីផ្សារភ្ជាប់វិស័យអប់រំទៅនឹងឱកាសការងារ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/11/2026

ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ឬក៏ «Canadia Impact Fund Co.» (CIFC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយក្រុមហ៊ុនធុរកិច្ចថ្មី (start-up) ផ្នែកអប់រំរបស់បារាំងមួយឈ្មោះថា «Choose and Connect» ដែលនេះគឺជាការវិនិយោគលើកដំបូងរបស់ CIFC នៅក្នុងក្រុមហ៊ុនធុរកិច្ចថ្មីរបស់បារាំង។

EFI អបអរសាទរខួប ១០ ឆ្នាំនៃឧត្តមភាពផ្នែកអប់រំ និងសម្ពោធឆ្នាំដំបូងនៃសាកលវិទ្យាល័យហ្វ្រង់កូហ្វូននៅអាស៊ី (Université Francophone d’Asie)

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/11/2026

ភ្នំពេញ ៖ សាលា École Française Internationale (EFI) ភ្នំពេញ បានប្រារព្ធខួបលើកទី ១០ របស់ខ្លួននៅថ្ងៃសុក្រ ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅសាលាបុរីកោះពេជ្រ (Koh Pich City

ព្រះមហាក្សត្រខ្មែរ រំលេចពីតម្លៃសន្តិភាព និង «ស្នាមញញឹមខ្មែរ» នៅចំពោះមុខថ្នាក់ដឹកនាំ ៨២ ប្រទេស ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/11/2026

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលគូសបញ្ជាក់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព ការងើបឡើងវិញនៃវប្បធម៌ និងអត្ថន័យនៃស្នាមញញឹមខ្មែរដែលកើតចេញពីការបង្រួបបង្រួមជាតិ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នារាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូមកពី

សហគ្រិនខ្មែរ រៀបចំកម្មវិធីជំនួបសហគ្រិនជាលើកទី២ ដើម្បីពង្រឹងលទ្ធភាពចូល ទីផ្សារ និងទទួលបានហិរញ្ញប្បទាន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/11/2026

ភ្នំពេញ៖ សហគ្រិនខ្មែរ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ បានរៀបចំជំនួបសហគ្រិនសម្រាប់ទីផ្សារ និងហិរញ្ញប្បទាន ក្រោមយុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៦ ដោយបាន ប្រមូលផ្ដុំសហគ្រិន, សហគ្រាសធុនតូច និងមធ្យម, ធនាគារ, វិនិយោគិន និងប្រតិបត្តិករទីផ្សារ ដើម្បីពង្រឹងការគាំទ្រជាក់ស្តែងដល់សហគ្រាស ក្នុងការទទួលបានទីផ្សារថ្មីៗ និងការទទួលបានប្រភព ទុន។ 

បណ្ឌិត​ អុិន សុផល ៖ ថៃគ្មាន​សិទ្ធិ​មក​កំណត់​គោល​នយោបាយ​ការបរទេសរបស់​កម្ពុជា​នោះទេ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/11/2026

ភ្នំពេញ ៖ ក្រោយ​ថៃបានព្រមាន​កម្ពុជា​ មិនឱ្យលើកយក​ករណីជម្លោះព្រំដែនមកជជែក​ក្នុងកិច្ចប្រជុំ​ហ្វ្រង់កូហ្វូ​នី​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ លោក​បណ្ឌិត​អ៊ិន សុផល ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ​នយោបាយ និងជាអ្នក​និពន្ធសៀវភៅប្រវត្តិសាស្ត្រ នយោបាយ​បានលើកឡើង​ថា ថៃគ្មានសិទ្ធិមក​កំណត់​គោល​នយោបាយការបរទេស​របស់កម្ពុជា​នោះទេ ។​ តាមសំណេររបស់លោកបណ្ឌិត​អ៊ិន​ សុផល​ នៅលើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួននៅព្រឹកថ្ងៃទី១៤ វិច្ឆិកា​ ២០២៦​ លោក​បានលើកឡើងថា ការព្រមានរបស់ភាគីថៃ ពាក់ព័ន្ធនឹង​ការលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំ​កំពូលហ្វ្រង់កូហ្វូនី​គឺថៃគ្មានសិទ្ធិ


Leave a Reply

Your email address will not be published.Required fields are marked *