សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រទាំងស្រុងប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាលដែលលើកកម្ពស់សុខុមាលភាព ជីវភាព និងសេវាសង្គម ដល់ប្រជាជន

ភ្នំពេញ៖ បន្ទាប់ពីបានពិភាក្សាយ៉ាងផុលផុសលើប្រធានបទទី១ -ស្ដីពី ប្រព័ន្ធគាំពារសង្គម ចាប់ពីព្រឹករហូតដល់ពេលរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បាន​គាំទ្រទាំងស្រុងនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលបានលើកកម្ពស់សុខុមាលភាព ជីវភាព ការអប់រំ និងសេវាសង្គមផ្សេងៗទៀតជូនប្រជាពលរដ្ឋដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ។ អង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តលើសេចក្តីសម្រេចស្ដីពីប្រព័ន្ធគាំពារសង្គមក្នុងសំឡេង១៨១សំឡេង លើ​១៨១​សំឡេង នៃចំនួនសមាជិកសមាជចូលរួមប្រជុំ។

ប្រព័ន្ធគាំពារសង្គម ជាប្រធានបទមួយក្នុងចំណោមប្រធានទចំនួនបីដែលសមាជរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តលើកយកមកប្រជុំពិភាក្សាតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងបទអន្តរាគមន៍នាសម័យប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩មក រដ្ឋាភិបាលបានទទួលខុសត្រូវស្តារជីវ​ភា​ពរស់នៅរបស់ប្រជាជន និងត្រូវការពារប្រទេសពីគ្រោះថ្នាក់នៃការវិលត្រលប់មកវិញនៃរបបប្រល័យពួជសាសន៍ផង សន្តិភាពពេញលេញដែលកើតចេញពីគោលនយោបាយឈ្នះឈ្នះរបស់សម្តេច​តេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៩៨ ផង ។ ស្ថិរភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោក្នុងរយៈពេល៤ទសវត្សរ៍មកនេះគឺជាលក្ខខណ្ឌចាំបាច់នៃការរីកចម្រើនដល់ប្រព័ន្ធគាំពារសង្គមបច្ចុប្បន្ននេះ។

រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមយ៉ាងស្វាហាប់ និងប្រកបដោយជំនឿជឿជាក់ក្នុងការដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់គោលដៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលកម្រិតខ្ពស់ ស្មើមុខ ស្មើមាត់ ជាមួយប្រទេសជឿនលឿនលើពិភពលលោក។ ប្រព័ន្ធគាំពារសង្គមត្រូវបានចាត់ជាអាទិភាពដូចមាននៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១៖ ការអភិវឌ្ឍមូលធនមនុស្ស ផ្នែកទី៤ ស្តីពីការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀងក្នុងគោលបំណងធានានិរន្តភាពនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពបត់បែនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា ក៏ដូចជាការវិឌ្ឍលើកត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាប្រជាសាស្រ្ត ជាទូទៅ សំដៅរួមចំណែកលើកកម្ពស់ សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

សម្តេចធិបតី បានគូសបញ្ជាក់ថា ក្នុងន័យនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ ដោយកម្មវិធីគោលនយោបាយចំនួន៣ មានគោលបំណងបន្តអភិវឌ្ឍប្រព័ន្ធគំាពារសង្គម រួមមាន៖ ការពង្រីកសេវាថែទំាសុខភាព ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទំាងប្រទេស និងការធ្វើស្ថាបនូនីយកម្ម កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមយុវជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

គិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម បានក្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ១,២លានគ្រួសារ មានប្រមាណ ៤,៨៤លាននាក់ ស្មើនឹង ២៨% នៃចំនួនពលរដ្ឋសរុប។ ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ ២៥៧លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីចំនួន៩។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ របបសន្តិសុខសង្គម បានក្របដណ្តប់លើពលរដ្ឋប្រមាណ ៣,១លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ ៤២៥លានដុល្លារអាមេរិកបន្ថែមលើថវិកាវិភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស សម្រាប់អនុវត្តរបបសន្តិសុខសង្គមចំនួន ៣សំខាន់ៗ។ ចំណែកអន្តរាគមន៍ឆ្លើយបតទៅគ្រោះអាសន្ន ក្នុងខណៈដែលប្រទេសជាតិជួបគ្រោះអាសន្នដែលរួមមានការរីករាលដាលជំងឺកូវីដ ១៩ សម្ពាធអតិផរណា និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានគិតគូរ និងផ្តល់ការគាំពារដល់ពលរដ្ឋដើម្បីរក្សាលំនឹងជីវភាព កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តាមរយៈការអន្តរាគមន៍ជំនួយសង្គមពិសេសដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយបានចំណាយថវិកាជាតិសរុបប្រមាណ ១ ៤២២ លានដុល្លារអាមេរិក។ ផ្លែផ្កានៃកំណើនសេដ្ឋកិច្ច សុខសន្តិភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ ជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាអនុវត្តការងារ កែទម្រង់សំខាន់ៗ ដើម្បីស្ដារ និងអភិវឌ្ឍប្រទេសជាតិ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទកៈ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប​ម៉ុង ​ត្រៀម​បង្កើន​ហិរញ្ញប្បទាន​ស្វាយចន្ទី​ដល់​ ៧០០ ​លាន​ដុល្លារ ​នៅ​ឆ្នាំ​ ​២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/10/2026

​ធនាគារ​ ជីប​ម៉ុង ​គ្រោង​បង្កើន​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ស្វាយចន្ទី​នៅ​កម្ពុជា ​ដល់​ប្រមាណ ​៧០០​លាន​ដុល្លារ​អាម៉េរិក​ ​នៅ​ឆ្នាំ​២០២៧ ​ដើម្បី​ជួយ​ផ្តល់​ទុន​បង្វិល​ដល់​កសិករ ​និង​ជំរុញ​ការ​បង្កើត​តម្លៃ​បន្ថែម​លើ​ផលិតផល​កសិកម្ម

អាល្លឺម៉ង់​គ្រោង​ទិញ​មីស៊ីល​ដ្រូន​របស់​អ៊ុយក្រែន​ អាច​វាយប្រហារ​បាន​ជាង​ ​១​,​០០០ ​គីឡូម៉ែត្រ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

អាល្លឺម៉ង់​ត្រូវ​បាន​រាយការណ៍​ថា​ ​កំពុង​រៀបចំ​ទិញ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ពី​ប្រទេស​អ៊ុយក្រែន ​ក្នុង​គោលបំណង​ពង្រីក​សមត្ថភាព​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​ ​ខណៈ​ទីក្រុង​បែរឡាំង​កំពុង​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

បច្ចេកវិទ្យា​តម្រៀប​ហ្សែន​កម្រិត​ខ្ពស់​ ការ​វិភាគ​ម៉ូលេគុល​ក្នុង​ជាលិកា ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​មន្ទីរ​ពិសោធន៍​ ​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ស្រាវជ្រាវ​ស្រូវ ​និង​ការ​បង្កាត់​ពូជ​ឆ្លាត​វៃ​នៅ​ទីក្រុង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ សាន​យ៉ា ​ខេត្ត​ហៃ​ណាន ​ដោយ​មាន​ការ​គាំទ្រ​ពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ M​GI Tech

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

របាយការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​អាម៉េរិក​ ​និង​រូបភាព​ផ្កាយ​រណប​ដែល​ត្រូវ​​បាន​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ពង្រីក​កង​នា​វា​ស៊ីវិល​របស់​ចិន ​និង​លទ្ធភាព​ដែល​នាវា​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​យោធា​ ​ក្នុង​ករណី​មាន​ជម្លោះ​ជុំវិញ​កោះ​តៃវ៉ាន់​

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុ​ក្រឹត្យ​កែសម្រួល​រចនាសម្ព័ន្ធ​មួយ​ចំនួន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​ដើម្បី​សម្រួល​ការងារ​ ​និង​ការ​អនុវត្ត​ភារកិច្ច​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង


Leave a Reply

Your email address will not be published.Required fields are marked *