កម្ពុជា​មាន​ផ្ទៃ​​ដី​ដាំដូង​ជាង​ ២ ម៉ឺន​ហិកតា​ ​តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​នៅ​មិន​ទាន់​ឆ្លើយតប​ទីផ្សារ​

​ភ្នំពេញ​៖​ ​កម្ពុជា​មាន​ផ្ទៃដី​ដាំដូង​សរុប​ ២០​,​១៦៩ ហិកតា ​និង​ទទួល​បាន​ទិន្នផល​ប្រចាំ​ឆ្នាំ​ជាង​ ​៣៥០​,​០០០​តោន​ ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​ទៅកាន់​សិប្បកម្ម​កែច្នៃ​ក្នុង​ស្រុក​នៅ​មិន​ទាន់​គ្រប់គ្រាន់ ​ស្រប​ពេល​តម្រូវការ​ផលិតផល​ដូង​កែច្នៃ​កំពុង​កើនឡើង​។

​ម្ចាស់​សិប្ប​កម្ម ​និង​កសិករ​ដាំ​ដូង​មួយ​ចំនួន​ ​កំពុង​បង្កើន​ការ​កែច្នៃ​ផ្លែ​ដូង​ខ្ចី​សម្រាប់​លក់​ទឹក ​និង​ផលិត​ជា​បង្អែម​ជា​ច្រើន​មុខ​ ​ប៉ុន្តែ​ការ​ពង្រីក​បរិមាណ​ផលិត​នៅតែ​ជួប​បញ្ហា​ក្នុង​ការ​រកវត្ថុធាតុដើម​ ​ដោយ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​មិន​ទាន់​អាច​ឆ្លើយតប​តម្រូវការ​ទីផ្សារ​បាន​ពេញលេញ​។​

​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​ ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​កំពុង​ពិនិត្យ​លទ្ធភាព​ជំរុញ​ឱ្យ​កសិករ​ប្រែក្លាយ​ផ្ទៃដី​ដែល​ធ្លាប់​បង្កបង្កើន​ផល​ស្រូវ​ ​ឬ​ដំណាំ​រួមផ្សំ​ទៅ​ជា​ចម្ការ​ដូង ​ជាពិសេស​នៅ​តាម​ខេត្ត​ជាប់​មាត់សមុទ្រ​ ​និង​ខេត្ត​ដែល​មាន​ដី​អំណោយ​ផល​សម្រាប់​ដំណាំ​ដូង​។

​កសិករ​នៅ​ស្រុក​ជុំគិរី​ ​ខេត្ត​កំពត ​និង​ម្ចាស់​សិប្បកម្ម​ដូង​ក្រអូប​នៅ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះសីហនុ ​បាន​ប្រាប់​ AMS ​ស្រដៀង​គ្នា​ថា​ ​បច្ចុប្បន្ន​ពួកគេ​កំពុង​កែច្នៃ​ដូង​ទុំ​ទៅ​ជា​ប្រេង​ដូង​ត្រជាក់​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ​និង​ផលិត​ជា​ពូជ​ដូង​ក្រអូប​សុទ្ធ​ដែល​មាន​គុណភាព​សម្រាប់​កសិករ​យក​ទៅ​ដាំ​បន្ត​ ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ដូង​ខ្ចី​។

​ទន្ទឹម​នឹង​នេះ​ ម្ចាស់​ចម្ការ​ដូង​នៅ​តំបន់​ទាំង​ពីរ ​ក៏​បន្ត​ផ្គត់ផ្គង់​ដូង​ខ្ចី​ទៅ​តាម​ម៉ូយ​របស់​ខ្លួន​នៅ​ខេត្ត​កំពត ​ព្រះសីហនុ ​កោះ​កុង ​និង​រាជធានី​ភ្នំពេញ​ ​រាប់​លាន​ផ្លែ​ក្នុង​មួយ​ខែ​ៗ​។

​សម្រាប់​ម្ចាស់​ចម្ការ​ដូង​ក្រអូប​ Daling Farm ​ស្ថិត​នៅ​ស្រុក​សំពៅ​លូន ​ខេត្ត​បាត់ដំបង​ ​កញ្ញា​ ​កេង​ ​សុចិន្តា​ ​បាន​ប្រាប់​ AMS ​នៅ​ថ្ងៃ​ទី​៣០​ ​ខែ​កញ្ញា​ ​ថា​ ​ចម្កា​រ​ដូង​ក្រអូប​ចំនួន​ ​២​,​០០០​ដើម​ ​អាច​ផ្ដល់​ទិន្នផល​ប្រមាណ ​១៥០​,​០០០​ផ្លែ​ក្នុង​មួយ​រដូវ​ ប៉ុន្តែ​បរិមាណ​នេះ​នៅ​មិន​ទាន់​គ្រប់​សម្រាប់​ការ​កែច្នៃ​លក់​ដោយ​ខ្លួនឯង​។

​នៅ​រដូវ​ប្រាំង​ចាប់​ពី​ខែ​មីនា ​ដល់​ខែ​សីហា ដូង​ផ្តល់​ផល​តិច​ជាង​ធម្មតា​ ​ដោយសារ​ខ្វះ​ទឹក​ស្រោចស្រព​។ ​ទោះជា​យ៉ាងណា​ ​ម្ដាយ​ ​និង​ប្អូនស្រី​របស់​កញ្ញា​ ​កេង ​សុ​ចិន្តា​ ​នៅតែ​ព្យាយាម​រក្សា​ម៉ូយ​ ​ដោយ​ប្រមូល​ដូង​ខ្ចី​ពី​ចម្ការ​ផ្សេង​ៗ​យក​មក​កែច្នៃ​បាន​ប្រមាណ​ ​៦​,​០០០​ ​ទៅ​ ៨​,​០០០​ផ្លែ​ក្នុង​មួយ​ខែ​។

​កញ្ញា​ ​កេង​ ​សុចិន្តា​ ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ការ​លក់​មាន​ភាព​ល្អ​ប្រសើរ ​ដោយ​មាន​ការ​កុម្ម៉ង់​ពី​ជិត ​២៥​ខេត្ត​-​ក្រុង​។ ​ក្រៅ​ពី​ធ្វើ​ដូង​អុក និង​ដូង​រំលីង​ស្រស់ Daling Farm ​ក៏​កែច្នៃ​បន្ថែម​ទៅ​ជា​ក្រឡានដូង​ក្រអូប ​និង​សារាយ​ដូង​ក្រអូប ​ដែល​មាន​ការ​លក់​ដាច់ ​ហើយ​អាច​កែច្នៃ​បាន​យ៉ាងតិច​ ​១០​,​០០០​គ្រាប់​ក្នុង​មួយ​ខែ​។

​នៅ​ពេល​អនាគត​ Daling Farm ​អាចនឹង​ពង្រីក​ផ្ទៃដី​ដាំដុះ​ ​ឬ​ប្រមូល​ទិញ​ដូង​បន្ថែម​ពី​កសិករ​ផ្សេងទៀត​ក្នុង​ស្រុក​ ​ដើម្បី​កែច្នៃ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ ​និង​ឈាន​ទៅរក​ការ​នាំចេញ​។ ​ប៉ុន្តែ​ដោយសារ​ទិន្នផល​ដូង​ខ្ចី​នៅ​មិន​ទាន់​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់ ​និង​ទៀងទាត់​ពេញ​មួយ​ឆ្នាំ​ កញ្ញា​ កេង​ ​សុចិន្តា​ ​មិន​ទាន់​ហ៊ាន​ចាប់​យក​ផែនការ​ពង្រីក​ក្នុង​ទំហំ​ធំ​នៅ​ឡើយ​។​

​កាលពី​ឆ្នាំ​២០២៣​ Daling Farm ​ក៏​ធ្លាប់​ផ្គត់ផ្គង់​ដូង​អុក ​និង​ដូង​រំលីង​ស្រស់​ចូល​ផ្សារ​ទំនើប​ម៉ាក្រូ​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​ ​ប៉ុន្តែ​បាន​ផ្អាក​វិញ​ក្រោយ​ដំណើរការ​មួយ​រយៈ​ខ្លី ​ដោយសារ​មធ្យោបាយ​ដឹកជញ្ជូន​ដែល​ផ្សារ​តម្រូវឱ្យ​ដឹក​តាម​រថយន្ត​ត្រជាក់ ​និង​ការ​ផ្គត់ផ្គង់​នៅពេល​នោះ​មិន​ទៀងទាត់​។

​ទោះបី​ផលិតផល​ដូង​ក្រអូប​កែច្នៃ​របស់​ Daling Farm ​មិន​ទាន់​មាន​វត្តមាន​នៅ​ផ្សារ​ទំនើប​នេះ​ជា​ថ្មី​ក្តី​ ​ការ​លក់ដុំ​ ​និង​លក់​រាយ​ជូន​អតិថិជន​ខាង​ក្រៅ​កាន់តែ​ប្រសើរ​។ ​កញ្ញា​ ​កេង​ ​សុចិន្តា​ ​បាន​ស្នើ​ឱ្យ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ជួយ​ទប់ស្កាត់​ការ​នាំចូល​ដូង​ខ្ចី ​និង​ដូង​កែច្នៃ​រួច​ពី​ក្រៅ​ប្រទេស​ ​ដើម្បីឱ្យ​តម្លៃ​ដូង​របស់​កសិករ​ខ្មែរ​អាច​ប្រកួតប្រជែង​ ​និង​ជំរុញ​ឱ្យ​កសិករ​បន្ត​ពង្រីក​ការ​ដាំដុះ ​និង​កែច្នៃ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​។

​ជុំវិញ​បញ្ហា​នេះ​ ​ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​កុមារ​ ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ ​បាន​ទទួល​ស្គាល់​ថា​ ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​ទៅកាន់​សិប្បកម្ម​កែច្នៃ​ក្នុង​ស្រុក​ពិតជា​នៅ​មាន​ការ​ខ្វះខាត​។ ​ក្រសួង​កំពុង​ពិនិត្យ​លទ្ធភាព​ជំរុញ​ឱ្យ​កសិករ​នៅ​តាម​ខេត្ត​ជាប់​មាត់សមុទ្រ​ ​និង​ខេត្ត​បាត់ដំបង ​ពោធិ៍​សាត់​ ​កំពង់ស្ពឺ ​ព្រមទាំង​ខេត្ត​ដែល​មាន​ដី​អំណោយ​ផល​ដល់​ដំណាំ​ដូង​ផ្សេងទៀត​ ​ប្រែក្លាយ​ផ្ទៃដី​ដែល​ធ្លាប់​បង្កបង្កើន​ផល​ស្រូវ​ ​ឬ​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត​ទៅ​ជា​ចម្ការ​ដូង​កាន់តែ​ច្រើន ​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ ​និង​ឈានដល់​ការ​នាំចេញ​។

​តម្លៃ​ដូង​មូល​ជាប់​ធ្លាយ ប្រភេទ​ដូង​ក្រអូប​ខ្ចី ​ដែល​មិន​ទាន់​កែច្នៃ​សម្រាប់​លក់​ទឹក​ ​ឬ​កែច្នៃ​ជា​បង្អែម​ផ្សេង​ៗ ​មាន​តម្លៃ​ចន្លោះ​ពី​ ​១​,​៥០០​រៀល​ ​ទៅ​ ១​,​៨០០​រៀល​ក្នុង​មួយ​ផ្លែ​។ ប៉ុន្តែ​ពេល​កែច្នៃ​ទៅ​ជាដូង​អុក ដូង​រំលីង​សំបក ​សារាយ​ដូង​ក្រអូប​ ​ឬ​ក្រឡានដូង​ក្រអូប​ ​អាច​លក់​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​ ៥​,​០០០​រៀល ​ទៅ​ ៨​,​០០០​រៀល​ក្នុង​មួយ​ផ្លែ​។

​តម្លៃ​បន្ថែម​នេះ​ ​បាន​ធ្វើឱ្យ​ម្ចាស់​សិប្បកម្ម​មួយ​ចំនួន​បង្កើន​បរិមាណ​ផលិត ​និង​ពង្រីក​ការ​កែច្នៃ​ទៅកាន់​ទីផ្សារ​កាន់តែ​ច្រើន​ ទោះ​បី​នៅ​រដូវ​កាល​ខ្លះ​ប្រឈម​នឹង​ការ​ខ្វះដូង​ខ្ចី​សម្រាប់​កែច្នៃ​ក៏ដោយ​។

​ក្រៅ​ពី​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ ដូង​ក្រអូប​ខ្មែរ​ក៏​មាន​ច្រក​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ផងដែរ​។ ​កាលពី​ចុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៣ ​ក្រសួង​កសិកម្ម​បាន​ប្រកាស​ឱ្យ​ម្ចាស់​កសិដ្ឋាន និង​ម្ចាស់​សិប្បកម្ម​កែច្នៃ​ដូង​ខ្មែរ ស្នើសុំ​ចុះ​បញ្ជី​ចម្ការ​ ​និង​ឈ្មោះ​សិប្បកម្ម​កែច្នៃ​របស់​ខ្លួន ប្រសិនបើ​មាន​បំណង​ផលិត ​និង​វេចខ្ចប់​សម្រាប់​នាំចេញ​ទៅ​ចិន​។

​ក្រោយមក​ ​រដ្ឋបាល​គយ​ចិន​បាន​អនុម័ត​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​ចម្ការ​ដូង​ចំនួន​ ១៣ ​និង​ទីតាំង​វេច​ខ្ចប់​ចំនួន​ ៥ ​ដែល​បាន​ចុះ​បញ្ជី​សម្រាប់​នាំចេញ​។ ​ប៉ុន្តែ​សកម្មភាព​ផលិត ​និង​វេចខ្ចប់​នាំចេញ​ទៅ​ចិន​មិន​ទាន់​ដំណើរការ​ពេញលេញ​នៅឡើយ​ ​ដោយ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​កសិកម្ម​កម្ពុជា​ ​មើល​ឃើញ​ថា​ ​បញ្ហា​អាច​ស្ថិត​នៅ​ត្រង់​កម្ពុជា​មិន​ទាន់​មាន​ដូង​ខ្ចី​គ្រប់គ្រាន់ ​និង​មិន​អាច​ផ្គត់ផ្គង់​បាន​ទៀងទាត់​ចូល​ទៅក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​កែច្នៃ ​ជា​ពិសេស​នៅ​រដូវ​ប្រាំង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា ​រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/10/2026

ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​