រាជរដ្ឋាភិបាល អាទិភាពធំគឺបង្កើនការងារនៅក្នុងស្រុក ខណៈឆ្នាំ​២០២៤​ ខាងមុខ គ្រោង​នឹង​បង្កើន​ចំនួន​ពលករ​ធ្វើការ​នៅ​ជប៉ុន​បន្ថែម

តូក្យូ ៖ ក្នុងពីធីជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរនៅ​ប្រទេស​ជប៉ុន​ សម្តេចធិបតី​ ហ៊ុន ម៉ា​ណែ​ត ​នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន​ថ្លែង​​ថា ការងាររបស់រាជរដ្ឋាភិបាល អាទិភាពធំគឺបង្កើនការងារនៅក្នុងស្រុក តាមរយៈកិច្ចខិតខំដើររកអ្នកមកវិនិយោគនៅកម្ពុជា ហើយរាជរដ្ឋាភិបាល ក៏​ស្វែហរកឱកាស​សម្រាប់​​ការងារ​ធ្វើ​ជូន​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​ ដែល​នៅ​ឆ្នាំ​២០២៤​ ខាងមុខ គ្រោង​នឹង​បង្កើន​ចំនួន​ពលករ​ធ្វើការ​នៅ​ជប៉ុន​ដល់​ ៨​ ពាន់​នាក់​ទៀត​។​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖

«ការបង្កើតការងាររបស់យើង អាទិភាពធំគឺការងារនៅក្នុងស្រុក ខំបង្កើតការងារដែលខ្ញុំដើររកអ្នកវិនិយោគ គឺយកក្រុមហ៊ុនពីខាងក្រៅ ដើម្បីភ្ជាប់ឱកាសទៅក្នុងប្រទេស ដោយហៅជប៉ុនទៅមើលសក្តានុពលនៅកម្ពុជា យកបច្ចេកវិទ្យាទៅបណ្តុះបណ្តាលកូនខ្មែរ អាចធ្វើជាវិស្វករ ប្រកបដោយជំនាញ។ បច្ចុប្បន្ន ​យើង​កំពុងតែ​ចរចា ឆ្នាំក្រោយ​អាច​ពង្រីក​បន្ថែមទៀត​ម​ក​ជប៉ុន ដែល​អាច​បាន​ខ្ទង់​ ៨​ ពាន់​នាក់​បន្ថែមទៀត​ ហើយអ្វីដែល​រាជរដ្ឋាភិបាល​បានធ្វើ មិន​ខុសពី​ប្រទេស​ផ្សេងៗ​ទៀត​ទេ គឺ​ការបង្កើត​ជម្រើស ហើយ​នៅ​ប្រទេស​ជប៉ុន​មកដល់​ម៉ោង​នេះ យើង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​ ៣ ​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​កម្មសិក្សាការី​ ​សិស្ស​-និស្សិត និង​បងប្អូន​ខ្មែរ​យើង​រស់នៅទីនេះផង​ដែរ​»​។​

​សម្តេចធិបតី ​ក៏បាន​លើកឡើង​ផង​ដែរ​ថា ជា​មោ​ទ​​ន​ភាព​របស់​កម្ពុជា និង​មោទនភាព​របស់​កូន​ខ្មែរ ដែលម្ចាស់​ក្រុមហ៊ុន​ មាន​កម្មសិក្សាការីកម្ពុជា​ធ្វើការ​ជាមួយ និងបាន​សរសើរថា​ប្រជាជន​ខ្មែរ​ស្លូត​ត្រង់ ស្មោះត្រង់ និង​ឧស្សាហ៍​ព្យា​យាម ​។​

សម្តេចធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់ថា​៖

«​មូលហេតុ​ដែល​នឹង​បញ្ជូន​កម្មសិក្សាការី​ ៨ ​ពាន់​នាក់​ថែម​​ទៀត​នៅ​ឆ្នាំ​ក្រោយនេះ គឺ​មិនមែនជា​កត្តា​ចៃដន្យ​ទេ ​តែដោយសារ​តែ​អំពើ​ល្អ និង​ការខិតខំ​របស់​បងប្អូន ទើប​ផ្តល់ឱកាស​ឱ្យ​បងប្អូន​យើង​ផ្សេងៗ​ទៀត​បាន​មកនេះ គឺជា​គុណបុណ្យ​ធំធេង​ណាស់​។ បើបងប្អូន​ពលករ ឬ​កម្មសិក្សា​ការី​យើង​មក​ទីនេះ​ដើម្បី​បង្ករឿង គេ​នឹង​មិនឱ្យ​បន្ថែមទៀត​ទេ​» ។​

​សម្តេចធិបតី ក៏​បានឱ្យ​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ​ដែល​លោក​នឹង​នៅតែ​បន្ត​ដឹកនាំ​តាម​ចក្ខុវិស័យ​ដែល​អតីត​នាយក​រដ្ឋ​​មន្ត្រី សម្ដេចតេជោ ហ៊ុន សែន បាន​កសាង​ប្រទេស ៤០​ ឆ្នាំ ជាមួយនឹង​ថ្នាក់ដឹកនាំ​ជំនាន់​មុនៗ ដែលនេះជាការពាក់ព័ន្ធ​ទៅនឹង​ជ្រុង​មួយ​នៃ​គោលនយោ​បា​យ​សេដ្ឋកិច្ចកម្ពុជា គឺ​បង្កើត​ការងារ ទាំង​បរិមាណ និង​គុណភាព​ការ​ងារ​គ្រប់​វិស័យ​ដែល​ត្រូវ​ជំរុញគ្រប់​ទីកន្លែង​នៅ​ក្នុងប្រទេស បូក​ជាមួយនឹង​ជម្រើស​ការងារនៅក្រៅ​ប្រទេសផងដែរ​ ជាពិសេសការប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យផលដែលបានត្រូវទៅឱ្យដល់ប្រជាពលរដ្ឋបានគ្រប់ទិសទី មិនមែនប្រមូលផ្តុំក្នុងដៃអ្នកណាមួយនោះទេ គឺត្រូវទៅឱ្យដល់ដៃប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច