ធនាគារកណ្តាលអាម៉េរិកបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន និងព្រមានពីពន្ធគយរបស់ប្រធានាធិបតី Donald Trump

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ធនាគារកណ្តាលអាមេរិកបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនលើកំណើនសេដ្ឋកិច្ច ហើយថែមទាំងបានព្រមានថា ពន្ធគយរបស់ប្រធានាធិបតី Donald Trump ប្រាកដជាជំរុញឱ្យតម្លៃទំនិញកើនឡើង និងប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ ធនាគារកណ្តាលអាម៉េរិក (Fed) បានចេញផ្សាយការព្យាករណ៍របស់ខ្លួនសម្រាប់សេដ្ឋកិច្ចប្រទេស ខណៈពេលដែលការរក្សាអត្រាការប្រាក់មិនមានភាពផ្លាស់ប្តូរ ដោយសារចង់ឃើញដំណើរការនៃគោលនយោបាយសេតវិមាន។ ធនាគារកណ្តាលអាម៉េរិកបានសម្រេចចិត្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួន ៤,៣ ភាគរយចាប់តាំងពីខែធ្នូ។ ប្រធានធនាគារកណ្តាលអាម៉េរិក Jerome Powell បានលើកឡើងថា ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំង និងភាពមិនច្បាស់លាស់ខ្ពស់ក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចនៅតែមានសុខភាពល្អ។ យ៉ាងណាមិញ លោកបានព្រមានថា ពន្ធគយដែលដាក់លើការនាំចូលទំនងជាធ្វើឱ្យមានកំណើនសេដ្ឋកិច្ចយឺត និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការរក្សាស្ថិរភាពតម្លៃ។

មិនត្រឹមតែប៉ុណ្ណោះ ភាពមិនច្បាស់លាស់នៃគោលនយោបាយពន្ធគយបន្ថែមសម្ពាធទៅលើបញ្ហា Fed កំពុងប្រឈមក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដើម្បីព្យាយាមរក្សាតម្លៃឱ្យមានស្ថិរភាព និងជៀសវាងការធ្លាក់ចុះនៃសេដ្ឋកិច្ច។ លើសពីនេះ អ្នកបង្កើតគោលនយោបាយព្យាករណ៍ថា អតិផរណានឹងអាចកើនឡើង ២,៧ ភាគរយនៅចុងឆ្នាំនេះ កើនឡើងពី ២,៥ ភាគរយដែលបានព្យាករណ៍កាលពីខែធ្នូ។ បន្ថែមពីនេះ កំណើនសេដ្ឋកិច្ចអាម៉េរិកមានអត្រាត្រឹមតែ ១,៧ ប៉ុណ្ណោះនៅឆ្នាំនេះ ដែលធ្លាក់ចុះពី ២,១ ភាគរយពីការព្យាករណ៍លើកមុន។ យ៉ាងណាក៏ដោយ ទោះបីជាធនាគារកណ្តាលអាម៉េរិករក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរក៏ដោយ ប៉ុន្តែមានព្យាករណ៍ថា ធនាគារអាចនឹងកាត់បន្ថយអត្រាការប្រាក់នៅចុងឆ្នាំនេះ។ ធនាគារកណ្តាលក៏បានបន្ថែមដែរថា ខ្លួននឹងពន្យឺតការលក់ទ្រព្យសកម្មដូចជា បំណុលរបស់រដ្ឋាភិបាល ដើម្បីផ្តល់នូវការគាំទ្របន្ថែមទៀតសម្រាប់សេដ្ឋកិច្ច។

គួរកត់សម្គាល់ថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក ការប្រកាសពីពន្ធថ្មីៗរបស់ Donald Trump មានភាពមិនច្បាស់លាស់ ខណៈពេលដែលមានការអំពាវនាវឱ្យមានការកាត់បន្ថយពន្ធធំៗ បទប្បញ្ញត្តិ និងការចំណាយរបស់រដ្ឋាភិបាល។ Trump ទទួលស្គាល់ថា គោលនយោបាយពន្ធគយរបស់លោក ទំនងអាចបង្កការរំខានតិចតួច ប៉ុន្តែវានឹងនាំទៅរកកំណើនរយៈពេលវែង។ យ៉ាងណាមិញ អ្នកសេដ្ឋកិច្ចបានព្រមានជាយូរមកហើយថា គោលនយោបាយមួយចំនួនអាចបណ្តាលឱ្យតម្លៃទីនិញឡើងថ្លៃ និងបង្កើនភាពមិនច្បាស់លាស់សម្រាប់អាជីវកម្ម។ ជាក់ស្តែងថ្មីៗនេះ ការលក់ចេញភាគហ៊ុននៅក្នុងទីផ្សារបានកើនឡើងខ្ពស់ ខណៈដែលតម្លៃភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *