តម្លៃប្រេងអាចនឹងឡើងថ្លៃដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយសារទីផ្សារប្រេងរឹតតែតឹងតែង

បរទេស ៖ យោងតាមប្រភពពី Investing រាយការណ៍ថា តម្លៃប្រេងឡើងថ្លៃនៅតែបន្តឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ។

តម្លៃប្រេងឆៅ Brent ដែលជាស្តង់ដារអន្តរជាតិបានកើនឡើង ០,៩ ភាគារយ ឬ ៩៥,២៦ ដុល្លារក្នុងមួយបារ៉ែល ចំណែកឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) កើនឡើង ១,៥ ភាគរយ ឬ ៩២,៨៦ ដុល្លារក្នុងមួយបារ៉ែល។ បើធៀបទៅនឹងត្រីមាសមុន តម្លៃប្រេងទាំងពីរនេះកើនឡើងប្រហែល ២៥ ភាគរយ ដោយសារការរឹតបន្តឹងនៃការផ្គត់ផ្គង់ ខណៈដែលតម្រូវការនៅតែមានកម្រិតខ្ពស់។ លើសពីនេះ តួលេខបច្ចុប្បន្នគឺជា​កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ ការកាត់បន្ថយផលិតកម្មប្រេងរបស់ OPEC+នឹងជំរុញឱ្យមានការខ្វះខាតការផ្គត់ផ្គង់យ៉ាងខ្លាំងរហូតដល់ត្រីមាសទី៤។ ទន្ទឹមនឹងនេះ អារ៉ាប៊ីសាអូឌីតកាត់បន្ថយផលិតកម្ម និងការនាំចេញប្រេងចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃ និង ៣ សែនបារ៉ែលបន្ថែមទៀតពីប្រទេសរុស្ស៊ី។ ការកាត់បន្ថយនេះត្រូវបានបន្តរហូតដល់ខែធ្នូឆ្នាំនេះក្នុងគោលបំណងគាំទ្រដល់ស្ថិរភាព និងតុល្យភាពនៃទីផ្សារប្រេង។ កាលពីសប្តាហ៍មុន ស្តុកប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះប្រហែល ៥,២៥ លានបារ៉ែល ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគថា វានឹងធ្លាក់ចុះ ២,២ លានបារ៉ែលប៉ុណ្ណោះ។ ការធ្លាក់ចុះដ៏ខ្លាំងនៃស្តុកប្រេង និងការធ្លាក់ចុះនៃទិន្នផលថ្ម Shale របស់អាមេរិកបានបន្ថែមពីលើការព្រួយបារម្ភអំពីការរឹតងបន្តឹងផលិតកម្មប្រេងដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី។

លោក Mike Wirth នាយកប្រតិបត្តិនៃក្រុមហ៊ុន Chevron បានលើកឡើងថា៖ តម្លៃប្រេងអាចនឹងឡើងថ្លៃដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល។

លើសពីនេះផងដែរ និន្នាកានៃការឡើងថ្លៃតម្លៃប្រេងអាចបង្កជាបញ្ហាប្រឈមសម្រាប់ធនាគារកណ្តាលអាមេរិក ខណៈដែលខ្លួនកំពុងបង្កើនអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា។ យ៉ាងណាមិញ គេរំពឹងថា ធនាគារកណ្តាលអាមេរិកអាចនឹងផ្អាកលើការដំឡើងអត្រាការប្រាក់បន្ថែមទៀតក្នុងកិច្ចប្រជុំសប្តាហ៍នេះ។ លើសពីនេះ គេរំពឹងផងដែរថា ការធ្លាក់ចុះសេដ្ឋកិច្ចនៅអឺរ៉ុប និងចិនអាចនឹងដាក់សម្ពាធឲ្យតម្លៃប្រេងធ្លាក់ចុះនៅប៉ុន្មានខែខាងមុខនេះ ហើយកំណើន​សេដ្ឋកិច្ច​យឺត​អាចនឹងកាត់បន្ថយ​តម្រូវការ​ថាមពល៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧