ព្រះសីហនុ ៖ ពិធីបុណ្យសមុទ្រនៅក្នុងឆ្នាំនេះ នឹងធ្វើឡើងក្នុងខេត្តព្រះសីហនុចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ឆាប់ៗខាងមុខនេះ។ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣នេះផងដែរ នឹងធ្វើឡើងក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” (Bay of Peace, Bay of Hope) ខណៈដែលកម្ពុជាក៏នឹងយកឱកាសពិធីបុណ្យនេះ ជាការអបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ក៏ដូចជាជំរុញលើកតំលៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ពិសេសអេកូទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។

បើតាមក្រសួងទេសចរណ៍ ដំណើរការនៃការប្រារព្ធពិធីបុណ្យសមុទ្រនេះទៀតសោត នឹងរួមបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗចំនួន៣រួមមាន៖
១. ការផ្សាយបន្តផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី ដោយមានការចូលរួមពីសំណាក់ ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិ និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ឆ្នាំ២០២២
២. មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរនិងការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក
៣. សកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ និងមានការចូលពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចំរៀង និងកីឡាករ កីឡាការិនីជាតិ អន្តរជាតិ។

ទន្ទឹមនឹងពិធីបុណ្យនេះ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតពិភពលោកលើកទី១៨ នៃក្លឹបឆ្នេរសមុទ្រពិភពលោកផងដែរដោយគិតចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែធ្នូ។ នេះជាលើកទី២ ហើយដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ខណៈលើកទី១ គឺនៅឆ្នាំ២០១៣ នៅរមណីយដ្ឋានបូកគោឋានសួគ៌ ក្នុងខេត្តកំពត។ គួរបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងប្រវែងប្រមាណ ៤៥០ គីឡូម៉ែត្រឆ្លងកាត់ខេត្តចំនួន ៤ គឺខេត្តព្រះសីហនុ កោះកុង កំពត និងកែប។ ហើយកម្ពុជាបានក្លាយជាសមាជិកនៃក្លឹបឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតរបស់ពិភពលោកកាលពីពាក់កណ្តាលឆ្នាំ២០១១៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content