ព្រះសីហនុ ៖ កាលពីដើមឆ្នាំ២០២២កន្លងទៅនេះ ក្រុមហ៊ុនផលិតសំបកកង់រថយន្ដរបស់ចិនដ៏ល្បីល្បាញមួយបានមកដាក់ទីតាំងរោចក្រផលិតនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីប្រទេសថៃ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី ទទួលបានសមិទ្ធិផល កង់រថយន្ដលើកដំបូងរបស់ខ្លួននៅលើទឹកដីខេត្តព្រះសីហនុ។

ក្រុមហ៊ុនយក្សនេះដែរ មានគម្រោងក្នុងការផលិតសំបកកង់រថយន្ដធុនតូចចំនួន ៥លាន និងសំបកកង់ឡានធំ ៩០០ ០០០ ក្នុងមួយឆ្នាំ សម្រាប់ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បណ្ដាប្រទេសនៅប៉ែកអឺរ៉ុប និងប្រទសប្រេស៊ីល។ ជាមួយគ្នានេះ ដើម្បីសម្រេចបាននូវការគ្រោងទុកនេះ ក្រុមហ៊ុនបានជ្រើសរើសប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ឈានមុខគេតែម្ដង។ ជាក់ស្ដែង នាពេលថ្មីៗនេះ ក្រុមហ៊ុនបានបន្ថែមនូវបច្ចេកវិទ្យាថ្មីមួយប្រភេទទៀតគឺ បច្ចេកវិទ្យា AI ឬ បញ្ញាសិប្បនិមិត្តនោះឯង។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងឱកាសសម្ពោធដំណើរការផលិតចេញនូវសំបកកង់ជាលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី កាលពីពេលកន្លងទៅ ក៏បានលើកឡើងផងដែរថា ការជ្រើសរើសយកខេត្តព្រះសីហនុ ដើម្បីដាក់ទុនវិនិយោគអាជីវកម្ម ក្នុងការផលិតសំបកកង់រថយន្តជាប្រភេទផលិតផលថ្មីមួយទៀត សម្រាប់ខេត្តព្រះសីហនុ និងជួយសម្រួលដល់វិនិយោគិនដែលមកវិនិយោគនៅខេត្តព្រះសីហនុ ដោយលើកទឹកចិត្តដល់ការនាំសម្ភារសាងសង់ចូលដោយឥតបង់ពន្ធតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការពារសន្តិសុខ សុវត្ថិភាពជូនដល់វិនិយោគិនបរទេសទាំងអស់។ ម្យ៉ាងទៀត ការវិនិយោគរបស់ក្រុមហ៊ុននានាក្នុងខេត្តព្រះសីហនុ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋ ការកើនឡើងនូវបរិមាណនាំចេញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កំណើនចំណូលពន្ធដារ និងចំណូលមិនមែនសារពើពន្ធធ្វើឲ្យមានកំណើន និងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងកាលានុវត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិ។

គួរឱ្យដឹងថា បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន២២១ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១ទីតាំង មាន៤ទីតាំង កំពុងដំណើរការ។ ដោយឡែក បើផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខនេះខេត្តព្រះសីហនុ សង្ឃឹមថានឹងទទួលបានវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ និងធ្វើពាណិជ្ជ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content