ការវិនិយោគលើទីផ្សារអចលនទ្រព្យ​ក្នុង​ក្រុង​បាវិត និង​ក្រុងប៉ោយ​ប៉ែត​ កំពុង​មានសន្ទុះ​គួរឱ្យកត់សម្គាល់​

ភ្នំពេញ ៖ នៅក្នុង​រយៈពេលចុងក្រោយនេះ​ ក្រុង​ចំនួន​ពីរ​នៅក្នុង​ប្រទេស​កម្ពុជា គឺក្រុង​បាវិត ខេត្ត​ស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវ​បានគេមើលឃើញថា ​មានសន្ទុះ​លើ​ការ​វិនិយោគ​ក្នុងវិស័យ​អចលនទ្រព្យគួរឱ្យកត់​សម្គាល់ ដោយសំណង់អគារ​ខ្ពស់ទាបថ្មីៗជាច្រើន​កំពុង​សាងសង់ និងកំពុង​ដំណើរការ​កាន់តែច្រើន។

ការ​វិនិយោគនៅ​ក្រុងទាំងពីរ​នេះ មានសកម្មភាពកាន់តែខ្លាំងបន្ទាប់ពីមានវត្តមានជនបរទេស​ ជាពិសេស​ជនជាតិចិន​សម្រុកទៅកាន់ទី​នោះកាន់តែច្រើននៅក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស​នៅ​ក្នុង​ឆ្នាំ​២០២៤ និងដើមឆ្នាំ២០២៥​​ នេះតែម្ដង ដែលធ្វើឱ្យ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​អគារ​ និងអចលនវត្ថុផ្សេងទៀត​មាន​កំណើ​ន។

អ្នក​ផ្គត់ផ្គត់សម្ភារៈសំណង់ និង​គ្រឿង​បង្គុំ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​បានបញ្ជាក់ថា ​ការអភិវឌ្ឍ​សំណង់​​ថ្មី​ៗនៅក្នុងក្រុងទាំងពីរ​នេះ​កំពុង​មានកំណើន​ខ្ពស់ ធ្វើឱ្យ​តម្រូវការ​​សម្ភារៈសំណង់​​មានការកើនឡើង​ ខណៈដែល​​អ្នក​ផ្គត់ផ្គង់​សំណង់មួយចំនួនក៏ផ្ដោតលើការផ្គត់ផ្គង់តែក្រុងពីរ​នោះប៉ុណ្ណោះ ដើម្បី​បំពេញ​ទៅតា​ម​ត​ម្រូ​វការ​អ្នក​សាងសង់ ។

អគ្គលេខាធិការសមាគមឧស្សាហកម្ម​ស៊ីម៉ង់ត៏​កម្ពុជា លោក ពុត ចន្ដារិទ្ធ​ បាន​ថ្លែងថា នៅរយៈ​ពេល​ចុងក្រោយនេះ ​តំបន់តាមព្រំដែន ជាពិសេស​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និងក្រុងបាវិត​ខេត្តស្វាយរៀង ពិត​ជា​មាន​ការអភិវឌ្ឍសំណង់ច្រើនជាងមុនពិត​មែន ហើយអ្នក​ផ្គត់ផ្គង់​ស៊ីម៉ង់ត៏​ក៏បាន​ផ្គត់ផ្គង់ទៅ​ក្រុងទាំង​នេះ​បន្ថែម​ទៀត​​ដើម្បីបំពេញតម្រូវការ​ ។

លោក​ សន សៀប ប្រធាសមាគមអ្នក​វាយតម្លៃ និងភ្នាកងារអចលនវត្ថុ​កម្ពុជា​ បានលើកឡើងថា​ ​ក្នុង​ឆ្នាំ​២០២៥​​នេះ វិស័យអចលនទ្រព្យ​អាច​នឹង​ងើបឡើងវិញ​ដោយផ្នែក​ខ្លះ ក្នុងនោះ ​ផ្នែក​ឧស្សាហកម្ម​ តំបន់​សេដ្ឋកិច្ច​ពិសេស​ នឹង​មានភាពល្អប្រសើរ​ ហើយអ្នកវិនិយោគ​លើ​ឧស្សាហកម្ម ដូចជា ឃ្លាំង រោងចក្រ និង​តំបន់​សេដ្ឋកិច្ច​ពិសេស នឹងទទួល​បានផល​ចំណេញពីការ​វិនិយោគ​ ។

លោក​បន្តថា តំបន់​ព្រំដែន ជាពិសេស​បាវិត និង​ប៉ោយ​ប៉ែត កំពុងមានសកម្មភាពពុះ​កញ្ច្រោលខ្លាំង លើ​វិស័យ​អចលនទ្រព្យ ដោយសារតែតំបន់ទាំងពីរ​ជាប់ជាមួយប្រទេស​ជិតខាង ក្នុងនោះបាវិត​ជាប់ជាមួយនឹង​ប្រទេស​វៀតណាម ហើយប៉ោយ​ប៉ែត​ជាប់ជាមួយ​ប្រទេសថៃ ដែលងាយស្រួល​ក្នុងការដឹកជញ្ជូន​ទំនិញចេញ ​និងចូលប្រទេស​កម្ពុជា ។​ ម្យ៉ាងទៀត តំបន់ទាំង​នេះ ក៏មានហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីបណ្ដាខេត្ត​​ទៅកាន់​ទាំង​នោះ ជាក់ស្ដែង បាវិត បច្ចុប្បន្ននេះមានផ្លូវជាតិលេខ​១ ហើយអនាគត​ក៏​មានផ្លូវល្បឿនលឿន​ភ្នំពេញ បាវិត ខណៈតំបន់ប៉ោយ​ប៉ែត ក៏មានផ្លូវជាតិលេខ​៥​ ដែលទើប​តែស្ថាបនារួច ហើយ​ផ្លូវល្បឿនលឿន ភ្នំពេញ សៀមរាប ប៉ោយ​ប៉ែត ​កំពុង​ស្ថិតនៅក្នុងដំណាក់​កាលសិក្សា​ដែរ ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​


Leave a Reply

Your email address will not be published.Required fields are marked *