កំពង់ចាម ៖ ស្ថាប័នអន្តរជាតិចំនួន២ រួមមាន គម្រោងខាស់ ដែលអនុវត្តន៍ដោយសមាគមសណ្តែកសៀងអាមេរិក (ASA) និងអង្គការទស្សនៈពិភពលោកកម្ពុជា (World Vision) បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍ការអប់រំ (EDI) ក្នុងការរៀបចំសិក្ខាសាលាបើកជាផ្លូវការវគ្គបណ្តុះបណ្តាលសេវាអភិវឌ្ឍន៍អាជីវកម្ម និងផ្សព្វផ្សាយកញ្ចប់មូលនិធិវិនិយោគ ដើម្បីជួយដល់សហគ្រាសខ្នាតូច និងមធ្យម ក្នុងវិស័យវារីវប្បកម្ម លើជំនាញអាជីវកម្ម និងទុនវិនិយោគ។

តាមរយៈសិក្ខាសាលាដែលបានធ្វើឡើងកាលពីសប្ដាហ៍កន្លងទៅនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាមមួយនេះ អ្នកចូលរួមសរុបប្រមាណជា ៦០នាក់ ដែលក្នុងនោះរួមមានអ្នកផ្គត់ផ្គង់ចំណី អ្នកបង្កាត់ភ្ញាស់កូនត្រី វារីវប្បករ អ្នកកែច្នៃ អ្នកបោះដុំ និងអ្នកចែកចាយផលិតផលត្រីបានទទួលការបណ្តុះបណ្តាលទាក់ទងនឹងការធ្វើផែនការ និងគ្រប់គ្រងអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមរបស់ពួកគេ ព្រមទាំងទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីគំនិតច្នៃបង្កើត សហគ្រិនភាព និងភាពជាអ្នកដឹកនាំក្នុងអាជីវកម្មតូច។ ក្នុងនោះផងដែរ គម្រោងខាស់ក៏បានធ្វើការចែកវិញ្ញាប័ណ្ណបត្របញ្ចប់វគ្គសិក្សាទៅកាន់សិក្ខាកាមចំនួន ១៨នាក់ក្នុងខេត្តកំពង់ចាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជុំទី២ផងដែរ។

លើសពីនេះ អ្នកចូលរួមក៏ទទួលបានព័ត៌មានស្តីអំពីកញ្ចប់មូលនិធិសហវិនិយោគជុំទី៤ និងព័ត៌មានជុំបន្តបន្ទាប់ទៀត ដែលបើកឱកាសឲ្យសហគ្រាសធុនតូច និងមធ្យមដែលមានបំណងពង្រីកអាជីវកម្មវារីវប្បកម្មរបស់ពួកគេទទួលបាននូវការគាំទ្រហិរញ្ញវត្ថុជាមូលនិធិវិនិយោគ ដែលជាជំនួយឥតសំណង។ បន្ថែមពីនេះ អ្នកចូលរួមក៏ទទួលបានព័ត៌មានស្តីអំពីអត្ថប្រយោជន៍ និងនីតិវិធីចូលរួមសមាគមវារីវប្បករនៅកម្ពុជា (CAA) តាមរយៈការសំណេះសំណាលជាមួយនឹងអ្នកតំណាងផ្ទាល់។ នៅក្នុងកំឡុងពេលនៃសិក្ខាសាលាក៏មានកម្មវិធីចុះកិច្ចសន្យាផ្គត់ផ្គង់កូនត្រីរវាងម្ចាស់កសិដ្ខាននផលិតកូនត្រី និងម្ចាស់កសិដ្ឋានចិញ្ចឹមត្រីស្ថិតនៅខេត្តកំពង់ចាម។

គួរបញ្ចាក់ផងដែរថាមកទល់ពេលនេះ អ្នកទទួលផលដែលបានចុះឈ្មោះនៅក្រោមគម្រោងខាស់មានរហូតដល់ ១ ០៤១នាក់ ក្នុងនោះ រួមមានអ្នកដែលដើរតួនាទីនៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងអស់មានដូចជា អ្នកផ្គត់ផ្គង់ចំណី អ្នកបង្កាត់ភ្ញាស់កូនត្រី វារីវប្បករ អ្នកកែច្នៃ អ្នកបោះដុំ និងអ្នកចែកចាយផលិតផលត្រី ដែលក្នុងនោះមានចំនួន ៨៩សហគ្រាសអាជីវកម្ម ស្មើនឹង ១២១នាក់ បានទទួលការបណ្ដុះបណ្ដាលផ្នែកសេវាអភិវឌ្ឍន៍អាជីវកម្មចូលរួមចំណែកធ្វើអោយអាជីវកម្មបស់ពួកគាត់មានភាពប្រសើរឡើង និងជំរុញដល់ទីផ្សារត្រីចិញ្ចឹមក្នុងស្រុកផងដែរ។ សហគ្រាសចំនួន ៣២ បានឈ្នះការប្រកួតប្រជែងយកកញ្ចប់មូលនិធិវិនិយោគ ហើយក្នុងនោះមានសហគ្រាសចំនួន ១៦ បានប្រគល់បរិក្ខាវិនិយោគរួចរាល់តាមរយៈកិច្ចលទ្ធកម្មគម្រោង ដែលមានទំហំសាច់ប្រាក់សរុបចំនួន ២៣៥ ៣៩០ ដុល្លា ស្មើនឹង ៨៩ ៨២៧ដុល្លាជាទុនបដិភាគវិនិយោគពីគម្រោងខាស់ រីឯទុន ១៤៥ ៥៦៣ដុល្លាទៀតជារបស់ម្ចាស់សហគ្រាសផ្ទាល់។
រាល់សិក្ខាកាមចូលរួមសិក្ខាសាលា បានសម្តែងនូវការសាទរ និងបង្ហាញពីអារម្មណ៍រំភើបត្រេកអរចំពោះការរៀបចំសិក្ខាសាលនេះឡើង និងការគាំទ្ររបស់គម្រោងខាស់ ដែលជាជំនួយរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក លើការអភិវឌ្ឍន៍វិស័យវារីវប្បកម្មនៅកម្ពុជាទាំងការបង្កើននូវការផលិត និងការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធទីផ្សារត្រីក្នុងស្រុក ព្រមទាំងការគាំទ្រដល់ការអភិវឌ្ឍន៍ស្ថាប័នអាជីវកម្មក្នុងខ្សែក្រវ៉ាក់តម្លៃ នៃវារីវប្បកម្ម ទាំងជំនាញអាជីវកម្ម ទីផ្សារ បច្ចេកទេស ការគាំទ្រហិរញ្ញវត្ថុ និងបណ្តាញអាជីវកម្មនានា។ គម្រោងនេះពិតជាបានរួមចំណែកដល់ការអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍អនុវិស័យវារីវប្បកម្មរបស់រាជរដ្ឋាភិបាល ជាពិសេសវិស័យកសិកម្មនៅកម្ពុជា ។
គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាព ពាណិជ្ជកម្មនៅកម្ពុជា (ខាស់) គឺជាគម្រោងដែលទទួលបានឧបត្ថម្ភថវិកាដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ដើម្បីជំរុញផលិតកម្មត្រីទឹកសាប និងអភិវឌ្ឍវិស័យវារីវប្បកម្មសម្រាប់តម្រូវការទីផ្សារ។ គម្រោងនេះជួយវិស័យវារីវប្បកម្មនៅកម្ពុជាតាមរយៈការពង្រឹងគុណភាពចំណី ពូជត្រី និងបង្កើនប្រសិទ្ធភាពទីផ្សារសំរាប់អ្នកពាក់ព័ន្ធទាំងអស់។ វិស័យឯកជន និងសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផលិតសណ្ដែកសៀងសហរដ្ឋអាមេរិក អាជីវករ ក៏ដូចជាស្ថាប័នសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀតតាមរយៈការសម្របសម្រួលពីគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាព ពាណិជ្ជកម្មនៅកម្ពុជានេះ។
អង្គការទស្សនៈពិភពលោក គឺជាដៃគូអន្តរជាតិមួយនៃគ្រិស្ទបរិស័ទ ដែលមានបេសកកម្ម ដើរតាមព្រះអម្ចាស់យេស៊ូគ្រិស្តជាព្រះសង្គ្រោះ ដោយធ្វើការជាមួយជនក្រីក្រ និងជនដែលរងការគាបសង្កត់ដើម្បីបង្កើតអោយមានការផ្លាស់ប្រែដល់មនុស្សជាតិ ស្វែងរកភាពយុត្តិធម៏ និងធ្វើបន្ទាល់ពីដំណឹងល្អនៃនគរព្រះ។
វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ (EDI) គឺជាស្ថាប័នអប់រំដែលផ្តល់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ សេវាប្រឹក្សាយោបល់ និងការស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧។ EDI ប្តេជ្ញាលើកកម្ពស់ការអនុវត្តអាជីវកម្មដោយការគ្រប់គ្រងជើងឯក និងការកំណត់ស្តង់ដារក្នុងការអភិវឌ្ឍន៍ការគ្រប់គ្រង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content