តម្លៃទំនិញនៅសហរដ្ឋអាមរិកបន្តឡើងថ្លៃ ខណៈដែលទីផ្សារភាគហ៊ុនអាចនឹងធ្លាក់ចុះ

បរទេស ៖ តាមរបាយការណ៍ពីនាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានផ្សព្វផ្សាយដោយរ៉យទ័របង្ហាញថា​ តម្លៃទំនិញប្រចាំឆ្នាំបានឡើងដល់ ៥,៤ ភាគរយ ដែលកើនឡើងពី ៥,៣ នៅក្នុងខែធ្នូ។ ទន្ទឹមនឹងនេះដែរ ធនាគារកណ្តាល Federal Reserve បានប៉ាន់ប្រមាណសន្ទស្សន៍តម្លៃនៃការចំណាយផ្ទាល់ខ្លួន និងអតិផរណាបានកើនឡើង ៥,៤​ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ អត្រាអតិផរណាដែលមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពល បានកើនឡើង ៤,៧ ភាគរយ។

មន្ត្រីម្នាក់នៅធនាគារកណ្តាលអាមេរិកបានលើកឡើងថា អតិផរណានឹងនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរ ហើយមិនងាយនឹងធ្លាក់ចុះក្នុងរយៈពេលខ្លីនោះទេ។ កម្លាំងអតិផរណាដែលប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីបញ្ហាជាច្រើនបញ្ចូលគ្នាដ៏ស្មុគស្មាញរវាងបញ្ហា​រយៈពេលខ្លី និងបញ្ហារយៈពេលយូរអង្វែង។ លើសពីនេះ អតុល្យភាពដែលកំពុងកើតឡើងរវាងការផ្គត់ផ្គង់ និងតម្រូវការកម្លាំងពលកម្ម រួមជាមួយនឹងថ្លៃពលកម្មក្នុងវិស័យសេវាកម្ម គឺបានត្រឹមតែធ្វើឲ្យអតិផរណាខ្ពស់នោះអាចធ្លាក់ចុះយឺតៗតែប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ និងសេវាកម្មហិរញ្ញវត្ថុដ៏ធំរបស់អាមេរិក Morgan Stanley បានព្រមានថា ភាគហ៊ុនរបស់អាមេរិកមិនមានភាពច្បាស់លាស់​ និងអាចធ្លាក់ចុះ ២៦ ភាគរយក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត។ អ្នកយុទ្ធសាស្រ្តភាគហ៊ុនកំពូលម្នាក់របស់អាមេរិក លោក Mike Wilson បាននិយាយថា កម្រិតនៃតម្លៃភាគហ៊ុនបច្ចុប្បន្នអាចប្រៀបធៀបទៅនឹង “តំបន់មរណៈ ឬ death zone” ដែលជាពាក្យមួយសំដៅទៅនឹងការឡើងភ្នំមានកម្ពស់ខ្ពស់ពេក ដែលធ្វើឲ្យអ្នកឡើងភ្នំមិនមានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីដកដង្ហើម។

ការប្រៀបធៀបនេះបង្ហាញពីកម្រិតដែលតម្លៃភាគហ៊ុនបានកើនឡើងខ្លាំងកាលពីដើមឆ្នាំនេះ ប៉ុន្តែភាគហ៊ុនទាំងនោះនឹងងាយធ្លាក់ចុះខ្លាំងដូចគ្នា ជាក់ស្តែងភាគហ៊ុនដ៏ល្បីរបស់អាមេរិក S&P 500 អាចនឹងធ្លាក់ចុះប្រហែល ២៦ ភាគរយពីកម្រិតបច្ចុប្បន្ន។ ការព្យាករណ៍ដ៏អាក្រក់នេះបានកើតឡើង ខណៈដែលអ្នកវិភាគជាច្រើនបានយល់ឃើញថា ឆ្នាំនេះគឺជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់ទីផ្សារភាគហ៊ុនចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ។ កាលពីឆ្នាំ២០២២​ កន្លងទៅនេះ សន្ទស្សន៍ភាគហ៊ុនទាំង៣ បានធ្លាក់ចុះ ដោយភាគហ៊ុន Dow Jones Industrial Average បានធ្លាក់ចុះ ៨,៨ ភាគរយ ភាគហ៊ុន S&P 500 បានធ្លាក់ចុះ ១៩,៤ ភាគរយ និងភាគហ៊ុន Nasdaq Composite បានធ្លាក់ចុះ ៣៣,១ ភាគរយ។

ស្របពេលនេះ​ដែរ អ្នកយុទ្ធសាស្រ្តជាច្រើនបានព្រមានម្តងហើយម្តងទៀតថា ទីផ្សារភាគហ៊ុននឹងមិនស្ថិតស្ថិរទេ ខណៈដែលកម្រិតអតិផរណាមិនងាយនឹងធ្លាក់ចុះ រួមផ្សំទាំងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកដើម្បីទប់ទល់អតិផរណា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី