ប៉ង់តាហ្គោន ផ្តល់កុងត្រាតម្លៃ២៥០លានដុល្លារឲ្យទៅ Anduril ទិញប្រព័ន្ធស្ទាក់ចាប់ដ្រូនរាប់រយគ្រឿង

បរទេស ៖ នៅសប្តាហ៍នេះ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកបានប្រកាសលើការសម្រេចចិត្តផ្តល់កុងត្រាថ្មីមួយទៀតដែលមានតម្លៃប្រមាណ២៥០លានដុល្លារទៅឲ្យក្រុមហ៊ុនដែលជំនាញផលិតអាវុធបច្ចេកវិទ្យាក្នុងស្រុកមួយឈ្មោះ Anduril Industries ដើម្បីបញ្ជាទិញយកប្រព័ន្ធស្ទាក់ចាប់ និងបំផ្លាញដំណើរការដ្រូនដ៏ល្បីរបស់ក្រុមហ៊ុន Roadrunner interceptor ក្នុងចំនួនជាច្រើនរយគ្រឿង។

នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Anduril បានប្រកាសកាលពីថ្ងៃអង្គារថា ក្រសួងការពារជាតិអាមេរិកនឹងបញ្ជាទិញ Roadrunner សរុបប្រមាណជា៥០០គ្រឿងព្រមទាំងឧបករណ៍ដែលអាចបំពាក់ជាមួយនឹងយន្តហោះចម្បាំងមានមុខងារក្នុងការបំផ្លាញប្រព័ន្ធបញ្ជាដ្រូនពីចំងាយផងដែរ គឺPusar electroic warfare capability។

នៅក្នុងសេចក្តីថ្លែងការណ៍ដោយក្រុមហ៊ុនដដែលនេះបានបញ្ជាក់បែបនេះថា៖

«កុងត្រាចុងក្រោយរបស់យើងគឺបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ Anduril ដើម្បីបង្កើនការវិនិយោគទៅលើកិច្ចអភិវឌ្ឍនិងស្រាវជ្រាវបន្ថែមទៀតទៅលើបច្ចេកវិទ្យាថ្មីៗសម្រាប់កិច្ចការងារការពារជាតិដែលវានឹងអាចជួយធានាបាននូវសុវត្ថិភាពជូនកងកម្លាំងយោធាអាមេរិកកាន់តែមានប្រសិទ្ធភាពឡើង»។

យ៉ាងណាក៏ដោយ បើទោះបីជាមិនបានបញ្ជាក់លំអិតអំពីការដាក់ពង្រាយ Roandrunner ក្តី ប៉ុន្តែបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនសុំមិនបញ្ចេញអត្តសញ្ញាណម្នាក់បានរៀបរាប់ប្រាប់ទៅកាន់ Defencenews ថា អាវុធសម្រាប់បំផ្លាញដ្រូនទាំងនោះនឹងត្រូវបញ្ចូនទៅតាមតំបន់ដែលមានមូលដ្ឋានទ័ពអាមេរិកមួយចំនួនដែលកំពុងរងការគំរាមកំហែងខ្លាំងពីការវាយប្រហារតាមរយៈដ្រូន ហើយតាមផែនការ ប៉ង់តាហ្គោន នឹងចាប់ផ្តើមដឹកជញ្ជូនវាចេញទៅតាមគោលដៅនៅក្នុងឆ្នាំនេះរហូតទៅដល់ចុងឆ្នាំ២០២៥។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Anduril បាន និងកំពុងដំណើរការកុងត្រាដែលមានតម្លៃ១ពាន់លានដុល្លារជាមួយនឹងកងកម្លាំងបញ្ជាការពិសេសរបស់សហរដ្ឋអាមេរិក ( U.S. Special Operations Command) ដើម្បីផ្គត់ផ្គង់ឧបករណ៍ និងកម្មវិធីសម្រាប់រារាំងយន្តហោះដ្រូន ប៉ុន្តែក្រុមហ៊ុនមិនបានអះអាងទេថា កុងត្រាថ្មី ដែលមានតម្លៃ ២៥០លានដុល្លារនេះគឺជាផ្នែកមួយនៃកុងត្រាធំនេះ ឬយ់ាងណានោះទេ។

Roadrunner ជាប្រព័ន្ធអាវុធអាចបំផ្ទុះបំផ្លាញដ្រូនគ្រប់ប្រភេទដែលមានប្រសិទ្ធភាពខ្ពស់ ភ្ជាប់ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Anduril ដែលទើបតែបានដាក់បង្ហាញខ្លួនជាផ្លុវការកាលពីខែធ្នូឆ្នាំកន្លងទៅប៉ុណ្ណោះ។ វាគឺជាផែនការអភិវឌ្ឍដ៏សម្ងាត់របស់ក្រុមហ៊ុនអស់រយៈពេល២ឆ្នាំដោយមានការគាំទ្រហិរញ្ញវត្ថុទាំងស្រុងពីក្រុមហ៊ុនផ្ទាល់។

ក្រោយបង្ហាញខ្លួនភ្លាម Anduril ទទួលបានកុងត្រាភ្លាមជាមួយការបញ្ជាទិញរាប់រយគ្រឿងពីរដ្ឋាភិបាលអាមេរិក ហើយតាមការអះអាងដោយស្ថាបនិក លោក Palmer Luckey បានបញ្ជាក់ថា ក្រុមហ៊ុននឹងបង្កើនសមត្ថភាពផលិតឲ្យបានទៅដល់រាប់រយពាន់គ្រឿងនៅពេលខាងមុខ ជាពិសេស ធ្វើឲ្យតម្លៃនៃការផលិតកាន់តែទាបជាងពេលបច្ចុប្បន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់