ប្រធានាធិបតីអាមេរិកកាលពីថ្ងៃអង្គារបានប្រកាសថា អាមេរិកនឹងបញ្ចេញស្តុកប្រេងឆៅប្រមាណជា ៥០លានបារ៉ែលពីស្តុក ជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងគោលបំណងដើម្បីជួយទំលាក់តម្លៃដើមនៃថាមពលទាំងឡាយដែលប្រើប្រាស់នៅទូទាំងប្រទេស។

គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ តម្លៃហ្គាសបានកើនឡើងរហូតទៅដល់ ៣,៤ដុល្លារក្នុងមួយហ្គាឡុង ដែលជាតម្លៃកើនឡើងស្មើ២ដងធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមការរាយការណ៍ដែលចេញដោយសមាគមរថយន្តរបស់អាមេរិក(Amercian Automobile Association)។
ស្របពេលជាមួយគ្នានេះផងដែរ រដ្ឋាភិបាលអាមេរិកក៏បានស្នើសុំឲ្យបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើសកលលោក ពិចារណាបញ្ចេញស្តុកប្រេងរៀងៗខ្លួន ដើម្បីជួយកាត់បន្ថយតម្លៃថាមពលឲ្យបានរួមគ្នា ហើយជាលទ្ធផលនៅថ្ងៃពុធនេះប្រទេសជប៉ុនក្រោមការប្រកាសដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រី Fumio Kishida បានបញ្ជាក់ថា ជប៉ុនក៏បានត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចេញស្តុកប្រេងរបស់ខ្លួនផងដែរ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន រដ្ឋាភិបាលជប៉ុនធ្លាប់បានប្រកាសថា នឹងចាយលុយកញ្ចប់ជំនួយរហូតទៅដល់ ៤៩០ពាន់លានដុល្លារ ដែលក្នុងនោះរួមមានទាំងកញ្ចប់ថវិកាសម្រាប់ប្រឈមមុខទៅនឹងបញ្ហានៃការកើនឡើងនៃតម្លៃប្រេងក្នុងទីផ្សារផងដែរ។
គួរឲ្យដឹងដែរថា ក្នុងប្រវត្តិសាស្ត្រជាង ២០ឆ្នាំចុងក្រោយនេះ ជប៉ុនបានបង្ខំចិត្តបញ្ចេញប្រេងក្នុងស្តុករបស់ខ្លួនតែ២ដងប៉ុណ្ណោះ ពោលគឺម្តងនៅកាលពីទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងសម័យសង្គ្រាមនៅតំបន់ឈូងសមុទ្រ Gulf និងម្តងទៀតនៅកាលពីឆ្នាំ២០១១ បន្ទាប់ពីប្រទេសបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់រលកយក្សស៊ូណាមិ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content