គម្រោង ហាវែស III ៖ កែលម្អខ្សែចង្វាក់តម្លៃនៃផលិតផលស្វាយចន្ទីភ្ជាប់កម្ពុជាទៅទីផ្សារពិភពលោក

ភ្នំពេញ៖ USAID បានបង្ហាញរបាយការណ៍មួយបញ្ជាក់ថា កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែលផលិតគ្រាប់ស្វាយចន្ទីនៅលើពិភពលោក ប៉ុន្តែបានកែច្នៃប្រមាណតែ១០% នៃទិន្នផលរបស់ខ្លួនតែប៉ុណ្ណោះ។ ចំណែកឯ ៩០% ដែលនៅសល់ត្រូវបាននាំចេញជាផលិតផលស្រស់ទៅកាន់ប្រទេសផ្សេងទៀត ជាពិសេសទៅកាន់ប្រទេសវៀតណាម ជាកន្លែងកែច្នៃផលិតផលស្រស់ និងលក់ក្នុងតម្លៃខ្ពស់ទៅកាន់ទីផ្សារនាំចេញ។

តាមរយៈកម្មវិធីអភិវឌ្ឍន៍ការនាំចេញគ្រាប់ស្វាយចន្ទី គាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID កំពុងធ្វើការជាដៃគូជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា ដើម្បីបង្កើនការប្រកួតប្រជែងលើវិស័យនេះ។ កម្មវិធីនេះអនុវត្តដោយគម្រោង Feed the Future Cambodia Harvest III (ហាវែស III) របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដើ​ម្បី​ដោះស្រាយបញ្ហាប្រឈម និងបង្កើតឱកាសក្នុងការបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុកក្នុងវិស័យស្វាយចន្ទីកម្ពុជា ដែលអាចនាំទៅកាន់អតិថិជនដោយផ្ទាល់នៅក្នុងទីផ្សារនាំចេញថ្មី។

គម្រោងនេះធ្វើការជាមួយកសិករ និងអ្នកកែច្នៃគ្រាប់ស្វាយចន្ទី រួមទាំងអ្នកដែលរស់នៅក្នុងតំបន់ការពារសហគមន៍ ដើម្បីផ្តល់ការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងក្រោយការប្រមូលផល ការចាត់ថ្នាក់ ការសម្ងួតដោយពន្លឺព្រះអាទិត្យ ការស្តុកទុក ស្តង់ដារសុវត្ថិភាពចំណីអាហារ និងតម្រូវការទីផ្សារ។ បន្ទាប់មក គម្រោងភ្ជាប់ទំនាក់ទំនងអ្នកលក់កម្ពុជា ជាមួយអ្នកទិញអន្តរជាតិ តាមរយៈពិព័រណ៍ពាណិជ្ជកម្ម និងព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មនានា។

សូមរំលឹកថា ក្នុងពិព័រណ៍ពាណិជ្ជកម្មកន្លងទៅថ្មីៗនេះ នៅសហរដ្ឋអាមេរិក ក្រោមការសម្របសម្រួល និងរៀបចំដោយគម្រោងហាវែស III សហព័ន្ធស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុននាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាចំនួន៤ រួមមាន សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ, សហគ្រាសកែច្នៃហ៊ែនក្រាហ្វធីតឃែស៊ូណាត់ស្ទឹងត្រែង, ក្រុមហ៊ុនអ៊ែមភល អាហ្គ្រោ ប្រដាក់ និង សិប្បកម្មកែច្នៃគ្រាប់ចន្ទីភូមិចន្ទី មានឱកាសបានជួប និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកបញ្ជាទិញថ្មីៗនៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រ ញ៉ា និងឈីកាហ្គូ និង រដ្ឋអ៊ីលីនយស៍។

គម្រោងហាវែស III ក៏បានផ្តល់ហិរញ្ញប្បទានឥតសំណងដោយផ្ទាល់ទៅកាន់សហគ្រាសកែច្នៃហ៊ែនក្រាហ្វធីតឃែស៊ូណាត់ស្ទឹងត្រែង, សិប្បកម្មកែច្នៃគ្រាប់ស្វាយ​ចន្ទី ជ័យ សំបូរ , ក្រុមហ៊ុនអ៊ែមភល អាហ្គ្រោ ប្រដាក់ , ក្រុមហ៊ុនសុវណ្ណៈ មូជិន អាហ្គ្រូ និងក្រុមហ៊ុនថ្មីៗមួយចំនួនទៀត ដើម្បីកែលម្អ និងពង្រីកកន្លែងកែច្នៃ ផ្តល់ការបណ្តុះបណ្តាលដល់កសិករ និងធានាបាននូវវិញ្ញាបន​បត្រសុវត្ថិភាពចំណីអាហារសម្រាប់ការនាំចេញ។ ហិរញ្ញប្បទានឥតសំណងទាំងនេះបានបង្កើតការងារនៅក្នុងសហគមន៍ ហើយក៏បានជួយក្រុមហ៊ុនបង្កើនការលក់នៅក្នុងទីផ្សារអន្តរជាតិ រួមមានសហរដ្ឋអាមេរិក ជប៉ុន កូរ៉េ សិង្ហបុរី ហុងកុង ស្វីស និងតៃវ៉ាន់ជាដើម។

អ្នកស្រី មុត ចរិយា ស្ថាបនិកសហគ្រាសកែច្នៃហ៊ែនក្រាហ្វធីតឃែស៊ូណាត់ស្ទឹងត្រែង បានមានប្រសាសន៍ថា បច្ចុប្បន្ននេះដោយមានការគាំទ្រជាបន្តបន្ទាប់ពីគម្រោងហាវែស III សហគ្រាសរបស់របស់អ្នកស្រីបានពង្រីកកន្លែងកែច្នៃ បង្កើនដើមទុនវិនិយោគរហូតដល់ ៦០% បើធៀបនឹងឆ្នាំមុន ហើយបានចុះកិច្ចសន្យាជាមួយកសិករក្នុងចំនួនទ្វេដង។

ដោយឡែក អ្នកស្រី សម្បត្តិ កល្យាណ នាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ែមភល អាហ្គ្រោ ប្រដាក់ បានមានប្រសា សន៍ថា ៖ អត្ថប្រយោជន៍ដែលក្រុមហ៊ុនអ៊ែមភល ទទួលបានពីកម្មវិធីនេះ គឺបានជួបផ្ទាល់ជាមួយអ្នកបញ្ជាទិញប្រមាណ១៥នាក់ ហើយបានទទួលការបញ្ជាទិញជាលើកដំបូងសម្រាប់គ្រាប់ស្វាយចន្ទី ៣ រសជាតិពីអ្នកទិញនៅសហរដ្ឋអាមេរិក។

អ្នក​កែច្នៃ​ស្វាយចន្ទី​ម្នាក់​ទៀត​នៅ​ខេត្ត​កំពង់ធំ អ្នកស្រី អ៊ិន ឡៃហួត ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​គម្រោងហាវែស III ផងដែរ ខណៈដែល​អាជីវកម្មមួយនេះទទួលបានភាពរីកចម្រើនពី​ខ្នាត​តូច​ទៅ​ជា​អាជីវកម្ម​ខ្នាត​មធ្យម ស្របពេល​ដែល​ការពង្រីក​កន្លែង​កែច្នៃ​បានកាន់តែធំជាងមុន។

សូមបញ្ជាក់ដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកនៅថ្ងៃទី ១-៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ដែលជាឱកាសមួយដើម្បីរំលេចផលិតផលក្នុងស្រុក និងចាប់ផ្តើមសេចក្តីប្រាថ្នារបស់កម្ពុជាក្នុងការផ្លាស់ប្តូរវិស័យគ្រាប់ស្វាយចន្ទី និងក្លាយជាប្រទេសនាំមុខគេលើពិភពលោកក្នុងការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីនៅឆ្នាំ២០២៧។

គម្រោងហាវែស III ជាគម្រោងមានរយៈពេល ៥ឆ្នាំ អនុវត្តចាប់ពីឆ្នាំ២០២២ រហូតដល់២០២៧ គាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការបង្កើនការធ្វើពិពិធកម្ម បរិយាបន្ន ភាពធន់ និងការប្រកួតប្រជែងក្នុងវិស័យកសិកម្មកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា