ធនាគារពិភពលោកនាថ្ងៃទី២៧ ខែកញ្ញានេះបានចេញនូវរបាយការណ៍ថ្មីមួយទៀត ដែលជារបាយការណ៍ធ្វើបច្ចុប្បន្នភាពបន្ថែមលើសេដ្ឋកិច្ចកម្ពុជា។ ការព្យាករក្នុងរបាយការណ៍ថ្មីនេះផងដែរ បានរុញសេដ្ឋកិច្ចកម្ពុជាពីរង្វង់ ៤.៥% ហក់ទៅដល់ ៤.៨% ក្នុងឆ្នាំ២០២២ ដោយផ្អែកលើស្ថានភាពល្អប្រសើរនៃប្រទេសកម្ពុជាជារួម។

៤.៨% ក្នុងឆ្នាំ ២០២២ និង ៥.២%សម្រាប់ឆ្នាំ២០២៣ គឺជាអ្វីដែលធនាគារពិភពលោកបានលើក ឡើងនៅក្នុងរបាយការណ៍របស់ខ្លួន។ ដែលការព្យាករណ៍នេះគឺមិនសំដៅតែលើប្រទេសកម្ពុជាតែ មួយទេ តែគឺសំដៅដល់ក្រុមប្រទេសអាស៊ីបូព៌ា និងក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកភាគច្រើន លើក លែងតែប្រទេសចិន។ រីឯមូលហេតុជារួមនៃកំណើនសេដ្ឋកិច្ចរបស់ក្រុមប្រទេសអាស៊ីបូព៌ា និងក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកភាគច្រើននេះ គឺអាស្រ័យលើការកម្រើកឡើងវិញនៃតម្រូវការក្នុងស្រុក ក្រោយពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងកូវីដ-១៩ និងដោយសារកំណើននៃការនាំចេញ។

ការព្យាករណ៍នេះទៀតសោត បានរុញការស្ថានភាពសេដ្ឋកិច្ចកម្ពុជាដែលត្រូវបានធនាគារពិភពលោកដដែលនេះព្យាករណ៍កាលពីខែមិថុនាឆ្នាំ២០២២កន្លងទៅ ពោលគឺត្រឹមចន្លោះរយៈពេល៣ខែតែប៉ុណ្ណោះ។
ស្រដៀងគ្នាទៅនឹងធនាគារពិភពលោកផងដែរ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីៗនេះ ក៏បានចេញការព្យាករណ៍នូវកំណើនសេដ្ឋកិច្ចកម្ពុជាដោយថា នៅក្នុងឆ្នាំ២០២២ មានកំណើន ៥.៣%។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៣ ADB បានបន្ទាបការព្យាករណ៍របស់ខ្លួនពី ៦.៥% មកនៅត្រឹម ៦.២% ដោយផ្អែកលើមូលហេតុការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចពិភពលោក។
សម្រាប់រាជរដ្ឋាភិបាលកម្ពុជាវិញ ក៏ធ្លាប់បានប៉ានស្មានប្រហាក់ប្រហែលគ្នាទៅនឹងទិន្នន័យរបស់ ធនាគារទាំងពីរខាងលើផងដែរ ដោយឃើញថាកំណើនសេដ្ឋកិច្ចនឹងអាចសម្រចបានក្នុងរង្វង់ ៥,៤%។ ហើយមូលហេតុនៃការប៉ានស្មានបែបនេះរបស់រដ្ឋាភិបាលកម្ពុជាគឺផ្អែកលើកំណើននៃ តម្រូវការក្រៅប្រទេស និងការកើនឡើងវិញនៃការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយរំពឹងថាការរីករាលដាលនៃជំងឺកូវីដ-១៩៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content