បញ្ហាកាកសំណល់នៅតាមទន្លេ និងសមុទ្រ គឺជាក្តីកង្វល់ដ៏ធំរបស់ក្រុមអ្នកការពារបរិស្ថាន និងអ្នកពាក់ព័ន្ធទាំងអស់ ហើយបើយោងតាមការស្រាវជ្រាវមួយដោយ New Plastics Economy បានរកឃើញថា ជារៀងរាល់១នាទីម្តង ឡានដឹកសំរាមមួយគ្រឿងបានចាក់បញ្ចូលទៅក្នុងទឹកសមុទ្រ និងទន្លេ។

ដំណោះស្រាយជាច្រើនដើម្បីទប់ស្តាក់បញ្ហាកាកសំណល់នៅតាមទន្លេ និងសមុទ្រត្រូវបានយកមកពិភាក្សា និងដាក់ឲ្យអនុវត្ត ប៉ុន្តែក្នុងចំណោមនោះបច្ចេកទេសដ៏គួរឲ្យចាប់អារម្មណ៍មួយកំពុងដំណើរការនៅក្នុងទីក្រុង Katwijk នៃប្រទេសហូឡង់។
The Great Bubble Barrier ជាវិធីសាស្ត្រយ៉ាងសាមញ្ញក្នុងការជួយទប់ស្កាត់កាកសំណល់មិនឲ្យហូរចូលទៅដល់សមុទ្រ និងអាចជួយប្រមូល សម្អាតកាកសំណល់បានយ៉ាងមានប្រសិទ្ធភាពព្រមទាំងអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ផ្សេងទៀតសម្រាប់ជីវៈចម្រុះដែលរស់នៅក្នុងទឹក។

ឧបករណ៍ងាយៗត្រូវបានតម្លើងនៅបាតទន្លេនៃទីក្រុងដែលអាចបញ្ចេញពពុះទឹកយ៉ាងច្រើន និងបង្កើតបានជារនាំងមួយដែលអាចឃាត់ឃាំងកាកសំណល់នានាមិនឲ្យហូរចេញពីទន្លេនៅក្នុងទីក្រុងទៅដល់សមុទ្រឡើយ។ ពពុះទឹកបានរុញច្រានឲ្យកាកសំណល់ចាប់តាំងពីទំហំតូចៗត្រឹម១មីលីម៉ែត្រទៅដល់កាកកសំណល់ដែលមានទំហំធំៗទាំងឡាយឡើងទៅលើផ្ទៃទឺកនិងហូរទៅដល់ទីតាំងក្បែរច្រាំងទន្លេមួយដែលក្រុមការងារបានតៀមសម្រាប់ស្តុកកាកសំណល់ និងអាចធ្វើការប្រមូលសំរាមបានយ៉ាងងាយពីផ្ទៃទឹក។

រនាំង The Great Bubble Barrier នៅក្នុងទីក្រុង Katwijk មានប្រវែងដល់ទៅ ១២០ម៉ែត្រអាចមើលពីលើបានយ៉ាងងាយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវាមិនបានធ្វើឲ្យមានផលប៉ះពាល់ទៅដល់ការធ្វើដំណើរតាមផ្លូវទឹក ឬប៉ះពាល់ដល់មច្ឆានិងជីវៈចម្រុះនៅក្នុងទន្លេនោះឡើយ។
ផ្ទុយទៅវិញពពុះទឹកទាំងនោះអាចផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងទៅដល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេនេះទៅវិញក្រៅតែពីជួយការពារកាកសំណល់មិនឲ្យហូរចេញទៅសមុទ្រ និងជួយប្រមូលកាកសំណល់ទៅកែច្នៃឡើងវិញ។
ពពុះទឹកដែលដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍អាចបង្កើតបានទៅជាអុកស៊ីសែនកាន់តែច្រើននៅក្នុងទឹកទន្លេ និងការពារការកកើតឡើងនៃស្លែដែលមានជាតិពុល ជាពិសេសថែមទាំងអាចជួយកាត់បន្ថយសម្លេងរំខានដោយមធ្យោបាយធ្វើដំណើរតាមទឹកនានាដែលអាចបង្កទៅជាការរំខានដល់សត្វត្រី និងជីវៈមានជីវិតនៅក្រោមទឹកទៀតផង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content