ក្រុងបូកគោ កំពុងមានគម្រោងអភិវឌ្ឍន៍ និងទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើន

កំពត ៖ ក្រៅពីគម្រោងអភិវឌ្ឍន៍នៅក្នុងវិស័យទេសចរណ៍ដែលរួមមានតំបន់កម្សាន្តកែច្នៃ និងប្រភេទលំនៅដ្ឋានលំហែរនៅខេត្តកំពតនោះ បច្ចុប្បន្នសម្រាប់តែទីក្រុងបូកគោដែលរដ្ឋាភិបាលទើបបង្កើតថ្មីកំពុងតែទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើនដែលមានតម្លៃទុនសរុបរាប់ពាន់លានដុល្លារ ជាពិសេសប្រភេទលំនៅដ្ឋានអចិន្ត្រៃយ៍ ខណៈដែលមនុស្សកាន់តែច្រើនកំពុងចាប់អារម្មណ៍ចូលទៅរស់នៅទីនេះក្រោយរដ្ឋបាលក្រុងបានបង្កើតឡើង។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកម្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ភូមិសាស្ត្រក្រុងបូកគោនាពេលបច្ចុប្បន្ននេះមានវិសាលភាពធំទូលាយ ហើយនៅថ្ងៃខាងមុខនេះ ក្រុងថ្មីមួយនេះនឹងមានប្រជាជនចូលមករស់នៅកាន់តែច្រើន ជាពិសេសនៅលើភ្នំបូកគោដែលកំពុងមានការអភិវឌ្ឍខ្លាំងយ៉ាងគំហុក។

សម្ដេចបន្តថាឲ្យដឹងថា ដើម្បីបង្ករភាពងាយស្រួល និងឆាប់រហ័សក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ រដ្ឋាភិបាលបានសម្រេចរៀបចំទីតាំងអគាររដ្ឋបាលក្រុងបូកគោជា២កន្លែង គឺនៅសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងនៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ។

ជាមួយគ្នានេះ សម្តេចក៏បានណែនាំឲ្យអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងលើ ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង។

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យក្រុមការងារពាក់ព័ន្ធពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោផ្នែកខាងក្រោមឲ្យបានឆាប់ ដើម្បីរៀបចំសាងសង់ជាកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗផងដែរ។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Young Sia Real Estate (Cambodia) និងជាអ្នកអភិវឌ្ឍន៍គម្រោងដីឡូត៍លំនៅដ្ឋាននៅតំបន់ជើងភ្នំបូកគោ ស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត បានបង្ហាញពីការគាំទ្រទៅនឹងប្រសាសន៍របស់សម្ដេចក្រឡាហោម ជាមួយនឹងការបញ្ជាក់ពីភាពជោគជ័យនៃគម្រោងអភិវឌ្ឍន៍របស់លោកផងដែរ។

លោក Cooler Tan បានមានប្រសាសន៍ប្រាប់ AMS ថា ៖

“ជាទិដ្ឋភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ យើងឃើញមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងបង្ហាញខ្លួននៅក្នុងក្រុងបូកគោ ដែលក្នុងនោះមានទាំងគម្រោងចាស់ដែលមានស្រាប់ និងគម្រោងថ្មីៗដែលទើបចូលមកវិនិយោគ ខណៈដែលគម្រោងចាស់ដែលលក់អស់ត្រូវបានបញ្ចប់ ហើយបន្តគម្រោងថ្មីៗបន្ថែមទៀត”

លោកបន្តថា ៖

“ជាក់ស្ដែង គម្រោងទី១របស់ បូគោលែន ដែលអភិវឌ្ឍដោយក្រុមហ៊ុនរបស់ខ្ញុំបានបិទបញ្ចប់ការលក់រួចរាល់ និងកំពុងបន្តលក់គម្រោងទី២ ដែលគិតត្រឹមដើមខែកុម្ភៈ  ឆ្នាំ២០២២នេះ សម្រេចបានប្រមាណ ៧០ភាគរយ ហើយក៏ត្រៀមបញ្ចេញគម្រោងទី៣ផងដែរ។ គម្រោងអភិវឌ្ឍន៍របស់ បូកគោលែន គឺផ្តោតលើប្រភេទដីឡូត៍សម្រាប់លំនៅដ្ឋានអចិន្ត្រៃយ៍ រួមមានប្រភេទផ្ទះល្វែង និងប្រភេទវីឡា ស្ថិតនៅជាប់ផ្លូវជាតិក្នុងក្រុងបូកគោ និងឆ្ងាយពីក្រុងកំពតប្រមាណ១៥គីឡូម៉ែត្រ”

ដោយឡែក ពាក់ព័ន្ធទៅនឹងតម្លៃដីដែលត្រូវបានគេដាក់លក់នៅលើទីផ្សារក្នុងក្រុងកំពតអាចមានចាប់ពី៥០ដុល្លារ-១៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យតាមទីតាំង និងទំហំ ហើយសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានវិញភាគច្រើនជាប្រភេទលំនៅដ្ឋានតម្លៃសមរម្យដែលត្រូវបានគេដាក់លក់ក្នុងតម្លៃចាប់ពី ៨ម៉ឺនដុល្លារ រហូតដល់ជាង១០ម៉ឺនដុល្លារ អាស្រ័យតាមប្រភេទផ្ទះល្វែង និងប្រភេទវីឡា។

យ៉ាងណាក៏ដោយ អ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យរូបនេះបានបង្ហាញពីមោទនភាពថា សម្រាប់ទីក្រុងបូកគោដែលកំពុងត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកក្នុងការអភិវឌ្ឍបន្ថែមពីលើគម្រោងរបស់វិស័យឯកជនដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ នឹងកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ហើយតម្លៃដីធ្លី និងអចលនទ្រព្យទូទៅនឹងមានកំណើនកើនឡើងយ៉ាងលឿន ខណៈដែលមានមនុស្សកាន់តែច្រើនចាប់អារម្មណ៍ចូលមករស់នៅ៕ ​




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច