គម្រោង​វិនិយោគចំនួន​១៨ ​ក្នុង​ខេត្តព្រះសីហនុ មានទឹកប្រាក់ជាង​២០០លានដុល្លារ​ ទទួល​បានការ​លើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ភ្នំពេញ ៖ គម្រោង​វិនិយោគ​សរុប​ចំនួន១៨គម្រោង​នៅក្នុង​ខេត្តព្រះសីហនុ និងមានទឹកប្រាក់​សរុបប្រមាណ ២០៥​លានដុល្លារអាមេរិក​ ​ទទួល​បាន​ការ​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​​ក្នុង​ក្របខ័ណ្ឌកម្មវិធីពិសេស​ជំរុញ​ការ​វិនិ​យោ​​​គ​ក្នុង​ខេត្ត​ព្រះសីហនុ ។

នៅថ្ងៃទី​០៩ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំលើកទី ១៥ ដឹកនាំដោយឯ​ក​ឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅ​ទី​ស្តី​កា​រ​​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ អង្គប្រជុំបានពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង​ការ​ស​ម្រួ​ល​នី​តិវិធីក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែល​រា​ជ​រ​ដ្ឋា​ភិ​បាលស​ម្រេច​បន្ត​អនុ​វត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយរបស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

បើតាម​សេចក្ដី​ប្រកាសព័ត៌មាន​ក្រោយកិច្ច​ប្រជុំ​បានឱ្យដឹងថា ក្រុមការងារជំ​​រុញ​ការ​វិនិយោគ​ក្នុងខេត្តព្រះ​សី​ហនុ​បា​ន​ស​ម្រេច​ជា​គោ​ល​កា​រ​ណ៍​ផ្ត​ល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន១៨ ក្នុង​នោះមា​ន​គម្រោង​ពាក់​ព័ន្ធនឹងអគារជាប់គាំងចំនួន៥ គម្រោ​ងថ្មីចំនួន១៣ ដោយគ​ម្រោង​ទាំង​នេះ​មាន​ទុនវិ​និ​យោគ​ប៉ាន់​ស្មាន​សរុប ២០៥ លានដុល្លារអាមេរិក ដែ​ល​នឹ​ង​អាចផ្តល់ឱកាសការងារប្រមាណ ២ ៩១៦ កន្លែង ដូចជា រោង​ចក្រ​ស្ល និងកែច្នៃលោហធាតុ រោង​ច​ក្រ​កែ​​ច្នៃកាកសំណល់ រោងចក្រផលិតផលិតផលធ្វើពីក្រដាស អគារ​កា​រិ​យា​ល័​យ អគារស្នាក់នៅ​រួម​ សណ្ឋា​គារ និងស្ថានីយទូរទស្សន៍។

តាមរបាយការណ៍ក្រុមការងារ​ជំរុញការ​វិនិ​យោ​គ​​ក្នុ​ង​ខេត្តព្រះ​សី​ហ​នុ​បា​ន​ស​ម្រេ​ច​ជា​គោល​ការណ៍​ផ្តល់​កា​រ​លើក​ទឹកចិត្តដល់គម្រោងចំនួន ២៨៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន ៦ ៨៧៥ លាន​ដុល្លា​រអាមេរិកគិតត្រឹមខែមេសា ឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង​ការ​សម្របសម្រួលផ្សេងៗដល់គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង គម្រោ​ងថ្មីដែ​ល​ពុំ​ពាក់​ព័​ន្ធ​​នឹង​អ​​​គារ​ជាប់​គាំ​ង​ គម្រោងពង្រីក និងគម្រោងមានស្រាប់ ដែលត្រូវស្នើសុំ និងដំណើរការអនុវត្តគម្រោង ក្នុងឆ្នាំ២០២៥ ក្នុង​ខេត្ត​ព្រះសីហនុ ទោះបីគម្រោងនោះជាគម្រោងរបស់រូបវ័ន្តបុគ្គល ឬនីតិបុគ្គល និងទោះបីគម្រោងនោះតូច មធ្យ​មនិងធំ ។

ជាងនេះទៅទៀត កម្មវិធីពិសេសនេះផ្តល់នូវការសម្រួលនីតិវិធី និងការ​លើកលែង​កម្រៃ​សេ​វា​សា​ធា​រ​ណៈ​ពាក់​​​ព័​​ន្ធ​នឹ​ងការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រនានា សម្រាប់ការ​វិនិ​យោ​គ​ក្នុ​ងវិ​ស័​យ​ឧ​ស្សា​​ហ​កម្ម​ កសិកម្ម ទេសចរណ៍ អប់រំ សុខាភិបាល អចលនទ្រព្យ ។

ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬស្នើម​ក​ក្រុ​ម​កា​រ​ងា​រ​ជំ​រុ​ញ​កា​​​​រ​វិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថ​ប្រ​យោជ​ន៍ពិសេស» សម្រាប់ឆ្នាំ ២០២៥ ។​

បើតាម​ផែន​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ខេត្តព្រះសីហនុ ជា​គោលដៅអភិវឌ្ឍន៍​ និង​គ្រោង​ទាក់ទាញ​ទុនវិនិយោគប្រមាណ២០​ពាន់​លានដុល្លារ​អាមេរិក​ក្នុង​រយៈពេល​១៥ឆ្នាំខាងមុខនេះ ក្នុង​នោះ​មាន​គម្រោងហេដ្ឋារចនាសម្ព័ន្ធ​ ទេសចរណ៍ ឧស្សាហកម្ម ហើយបច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បា​ន ​និង​កំពុ​ង​ជំ​រុ​ញ​និងលើកទឹកចិត្ត​ដល់​ការ​វិនិយោគពីក្នុង​និងក្រៅប្រទេស​ចូល​បណ្ដាក់ទុនវិនិយោគ​នៅខេត្តព្រះសីហនុ​កាន់តែច្រើនឡើងថែមទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *