សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

បរទេស ៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ។

សហភាពអឺរ៉ុបបានកំណត់ការអនុវត្តដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីរបស់ចិននៅថ្ងៃទី ៤ ខែកក្កដា ជាមួយនឹងការស៊ើបអង្កេតត្រូវបានកំណត់បន្តរហូតដល់ថ្ងៃទី ២ ខែវិច្ឆិកា។ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបកើតឡើងស្របពេលជាមួយនឹងការបន្តស៊ើបអង្កេតរបស់ខ្លួនទៅលើករណីលំហូរចូលនៃរថយន្តមានចិនតម្លៃទាប ដែលឧបត្ថម្ភដោយរដ្ឋាភិបាលចិន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរថយន្ត EV ដែលចូលរួមសហការជាមួយនឹងការស៊ើបអង្កេតរបស់គណៈកម្មការអឺរ៉ុបត្រូវប្រឈមនឹងការបង់ពន្ធជាមធ្យម ២១ ភាគរយប៉ុណ្ណោះ ខណៈដែលអ្នកមិនចូលរួមសហការប្រឈមមុខនឹងការបង់ពន្ធ ៣៨,១ ភាគរយ។ លើសពីនេះ ការដាក់ពន្ធបន្ថែមនឹងអនុវត្តចំពោះក្រុមហ៊ុនគោលដៅចំនួនបីរួមមាន៖ BYD ១៧,៤ ភាគរយ, Geely ២០ ភាគរយ, និង SAIC ៣៨,១​ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនរថយន្តមិនមែនចិនដែលផលិតរថយន្ត EV មួយចំនួននៅក្នុងប្រទេសចិន រួមទាំងក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហភាពអឺរ៉ុបដូចជា BMW ក៏នឹងរងផលប៉ះពាល់ផងដែរ។ ការ​គិត​ថ្លៃ​ពន្ធបន្ថែមទាំង​នេះ​នឹង​មាន​តម្លៃ​លើស​ពី​អត្រា​ពន្ធបច្ចុប្បន្ន​ពន្ធ ១០ ភាគរយដែលផលិត​ក្នុង​ប្រទេស​ចិន។

អន្តរាគមន៍របស់សហភាពអឺរ៉ុបកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកដំឡើងពន្ធយ៉ាងខ្លាំងក្លាលើរថយន្តអគ្គិសនីរបស់ចិនពី ២៥ ភាគរយទៅ ១០០ ភាគរយកាលពីខែមុន។ យ៉ាងណាមិញ ការសម្រេចចិត្តនេះមិនត្រឹមតែទទួលបានការរិះគន់ពីប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុបក៏បានបង្ហាញពីការព្រួយបារម្ភផងដែរ ដោយសារផលប៉ះពាល់អវិជ្ជមានពីការបន្ថែមពន្ធគយនឹងអាចកើតឡើងលើសពីកិច្ចការពារអត្ថប្រយោជន៍។

ជាការឆ្លើយតប ប្រទេសចិនបានចោទប្រកាន់ថា ការដាក់ពន្ធគយបន្ថែមនេះបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ ហើយបានពិពណ៌នាការស៊ើបអង្កេតនេះថាជាកិច្ចការពារនិយម។លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនលើកឡើងថា ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន គឺជាការការពារនិយម ហើយពន្ធគយក៏អាចប៉ះពាល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប និងស្ថិរភាពនៃផលិតកម្មរថយន្ត និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកថែមទៀតផង។

កាលពីសប្តាហ៍មុន ប្រទេសតួគីក៏បានប្រកាសផងដែរថា ខ្លួននឹងដាក់ពន្ធបន្ថែម ៤០ ភាគរយលើការនាំចូលយានយន្តពីប្រទេសចិន ដើម្បីការពារហានិភ័យដែលអាចកើតឡើងនៅក្នុងសមតុល្យគណនីចរន្តរបស់ខ្លួន និងការពារក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។ ក្រសួងពាណិជ្ជកម្មតួកគីបានប្រកាសថា ការដាក់ពន្ធគយបន្ថែមនេះត្រូវបានកំណត់យ៉ាងតិច ៧ ០០០ ដុល្លារក្នុងមួយយានយន្ត ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ៧ ខែកក្កដា។ ការសម្រេចចិត្តពន្ធបន្ថែមត្រូវបានធ្វើឡើងដោយគិតគូរពីគោលដៅឱនភាពបច្ចុប្បន្ន និងការខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តដល់ការវិនិយោគ និងផលិតកម្មក្នុងស្រុក។

ជាការឆ្លើយតប​ ប្រទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចចិត្តរបស់ប្រទេសទួតួកគីក្នុងការដាក់ពន្ធបន្ថែម ៤០ ភាគរយលើយានយន្តដែលនាំចូលពីប្រទេសចិន ដោយជំរុញឱ្យប្រទេសនេះគួរតែដកពន្ធបន្ថែមជាបន្ទាន់។ ក្រសួងពាណិជ្ជកម្មចិន លើកឡើងថា ចំណាត់ការរបស់តួកគីគឺប្រឆាំងនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក WTO ហើយគោលនយោបាយផ្លាស់នៃការផ្លាស់ប្តូរនេះមិនត្រឹមតែប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទាំងសងខាង និងអ្នកប្រើប្រាស់តួកគីក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យក្រុមហ៊ុនចិនកាន់តែព្រួយបារម្ភអំពីធុរកិច្ចជាមួយនឹងតួកគី និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ពួកគេក្នុងការវិនិយោគនៅក្នុងតួកគីទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ