យោងទៅតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិមួយបានរាយការណ៍ថា ការដាក់សម្ពាធរបស់សហភាពអឺរ៉ុបទៅលើប្រទេស ជាពិសេសទីផ្សារប្រេង គឺកំពុងជំរុញឱ្យតម្លៃប្រេងម៉ាស៊ូតនៅលើទីផ្សាររបស់ខ្លួនឯងឡើងថ្លៃ ខណៈពេលដែលចំនួនរថយន្តដែលប្រើប្រេងម៉ាស៊ូតនៅក្នុងតំបន់អឺរ៉ុបមានចំនួនច្រើនជាងនៅអាមេរិក និងអាស៊ី ជាពិសេស រថយន្តដឹកទំនិញ កំពុងទទួលរងឥទ្ធិពលការឡើងថ្លៃខ្លាំងជាងគេ។

បច្ចុប្បន្ននេះ សហភាពអឺរ៉ុបត្រូវការប្រេងម៉ាស៊ូតច្រើនជាងអ្វីដែលខ្លួនអាចផលិតបាន។ ប្រេងឥន្ធនៈជាងមួយភាគបីនៅតែបន្តនាំចូលពីប្រទេសរុស្ស៊ី ដូច្នេះ ការដាក់ទណ្ឌកម្មលើផលិតផលប្រេងរបស់រុស្ស៊ី គឺមានតែជំរុញឱ្យតម្លៃប្រេងឡើងថ្លៃតែប៉ុណ្ណោះ។
កាលពីខែមិថុនាកន្លងទៅនេះ សហភាពអឺរ៉ុបបានយល់ព្រមលើការផ្អាកនាំចូលប្រេងពីរុស្ស៊ី ដោយហាមឃាត់ការនាំចូលប្រេងឆៅរបស់រុស្ស៊ីចាប់ពីខែធ្នូនេះទៅ និងការហាមឃាត់ការនាំចូលផលិតផលប្រេងចាប់ពីខែកុម្ភៈឆ្នាំក្រោយនេះទៅ។ កត្តាមួយទៀតដែលបានរួមចំណែកដល់ការខ្វះខាតប្រេងម៉ាស៊ូត គឺការបិទរោងចក្រចម្រាញ់ប្រេង ដែលធ្លាប់ផលិតប្រេងឥន្ធនៈនៅក្នុងរដ្ឋជាច្រើននៅអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីអាចក្លាយទៅជាផ្នែកមួយនៃការអភិវឌ្ឍន៍បែបបៃតងជំនួសវិញ។

ប្រធានសេដ្ឋវិទូនៅ Vortex បាននិយាយថា ៖ ក្នុងចំណោមផលិតផលប្រេងទាំងអស់របស់រុស្ស៊ី ការរកអ្វីមកជំនួសប្រេងម៉ាស៊ូត គឺជាបញ្ហាពិបាកបំផុត ហើយជាធម្មតា ពាក់កណ្តាលនៃប្រេងម៉ាស៊ូតដែលនាំចូលមកកាន់សហភាពអឺរ៉ុប គឺបានមកពីប្រទេសរុស្ស៊ី។
តាមប្រភពដដែលនេះបានអះអាងថា ដើម្បីរកដំណោះស្រាយនៃបញ្ហាប្រេងម៉ាស៊ូតនេះ គឺមានតែការបង្កើនការផលិតរបស់ខ្លួន ឬការនាំចូលពីប្រទេសដទៃទៀត ដូចជា អារ៉ាប៊ីសាអូឌីត ឥណ្ឌា ឬ សហរដ្ឋអាមេរិកក្នុងកម្រិតខ្ពស់តែប៉ុណ្ណោះ។ ដូច្នេះ បញ្ហានេះបានជះឥទ្ធិពលលើខ្សែសង្វាក់ផលិតកម្ម ដែលធ្វើឱ្យតម្លៃថ្លៃដើមកើនឡើងខ្ពស់ និងឈានដល់ការកើតមានអតិផរណាកាន់តែធ្ងន់ធ្ងរថែមទៀតផង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content