EU ​ចុះ​​កិច្ច​​ព្រម​​ព្រៀង​​ជាមួយ​អាស៊ែបៃហ្សង់​ដើម្បី​​​​នាំ​​ចូល​ហ្គាស​​ទ្វេ​​ដង​​ត្រឹម​​ឆ្នាំ​២០២៧​

គណៈកម្មការ​អឺរ៉ុប​​បានចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នាជាមួយ​ប្រទេស​អាស៊ែបៃហ្សង់​ ក្នុង​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​(​ហ្គាស​)​​ចំនួនទ្វេ​ដង​ដល់​យ៉ាង​ហោច​ណាស់​ ២០​ប៊ីលាន​ម៉ែត្រ​គូប/​ឆ្នាំ​​ នៅត្រឹម​​ឆ្នាំ​​២០២៧​​​។​

ប្រធាន​គណៈកម្មាការ​អឺរ៉ុប (EU) ​អ្នក​ស្រី​  អួរស៊ូឡា ​វ៉ុនឌែរ​ ឡេយែន ​​និយាយ​កាល​ពី​ថ្ងៃដើមសប្ដាហ៍​ថា​ ​ជាមួយ​នឹង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ថ្មី​នេះ​ជាការ​​បើក​ជំពូក​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​​ថាមពលរវាង EU ​ជាមួយ​ប្រទេសអាស៊ែបៃហ្សង់ ​ដែល​ជា​ដៃ​គូ​សំខាន់​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ​ដើម្បី​ផ្លាស់​ទី​ឆ្ងាយ​ពី​ឥន្ធនៈ​ហ្វូស៊ីល​របស់​រុស្ស៊ី​​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រធានាធិបតី​ប្រទេសអាស៊ែបៃហ្សង់​ លោក ​Ilham Aliyev​ ក្នុង​រដ្ឋ​ធានី​បាគូ​ អ្នក​ស្រី ​វ៉ុនឌែរ​ ឡេយែន បាន​និយាយ​ថា​ ៖​

“​​អាស៊ែបៃហ្សង់ ​​​ជា​ដៃគូ​ថាមពល​ដ៏​សំខាន់​សម្រាប់​​យើង ​ដែល​តែង​តែ​អាច​ទុក​ចិត្ត​បាន​»”

​អ្នក​ស្រី​​​ថា​

“សហភាព​អឺរ៉ុប​ទទួល​បាន​ហ្គាស​យ៉ាង​ច្រើន​ពី​អាស៊ែបៃហ្សង់​តាម​រយៈ​បំពង់​បង្ហូរ ​Trans Adriatic Pipeline​ក្នុង​ចំនួន​ ៨ ​ប៊ីលាន​ម៉ែត្រ​គូប/​ឆ្នាំ​​ ហើយ​នឹង​ពង្រីក​ដល់ ​២០ ​ប៊ីលាន​ម៉ែត្រ​គូប​នៅ​ឆ្នាំ​២០២៧​។ ​ ការ​នាំចូ​ល​នឹង​កើន​ឡើង​ដល់ ​១២ ​​ប៊ីលាន​ម៉ែត្រ​គូប​នៅ​ឆ្នាំ​ក្រោយ​ ដែល​​នឹង​ជំនួស​ការ​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​ហ្គាស​រុស្ស៊ី​ និង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់ស​ន្តិសុខ​នៃ​ការ​ផ្គត់​ផ្គង់​ថាមពល​របស់​អឺរ៉ុប​”

ចំណែក​លោក​ប្រធានាធិបតី​ Aliyev ​វិញ​សង្កត់​ធ្ងន់​ថា​

“​បញ្ហា​សន្តិសុខ​ថាមពល​សព្វ​ថ្ងៃ​នេះ​មាន​សារៈ​សំខាន់​ជាង​ពេល​មុន​ៗ​ ហើយ​កិច្ច​សហប្រតិបត្តិការ​យូរ​អង្វែង​ ដែល​អាច​ព្យាករណ៍​បាន​ និង​គួរ​ឱ្យ​ទុក​ចិត្ត​បំផុត​រវាង​សហភាព​អឺរ៉ុប​និង​អាស៊ែបៃហ្សង់​ក្នុង​វិស័យ​ថាមពល​ គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​ធំ​មួយ​”

ការ​​ផ្គត់​ផ្គង់​ហ្គាស ​​បាន​ក្លាយ​ជា​អាវុធ​សំខាន់​​រវាង​​រុស្ស៊ី ​​និង​​អឺរ៉ុប​​ចាប់​​តាំង​​ពី​​ការ​​ឈ្លាន​ពាន​​អ៊ុយក្រែន​របស់​រុស្ស៊ី​ចាប់​ផ្ដើម​នៅ​ចុង​ខែ​កុម្ភៈ​។​ ​កាល​ពី​ខែ​ឧសភា​ មេដឹកនាំ​សហភាព​អឺរ៉ុប​​យល់​ព្រម​បញ្ឈប់​ការ​នាំចូ​ល​ប្រេង​ពី​រុស្ស៊ី​ភាគ​ច្រើន​នៅ​ចុង​ឆ្នាំ​នេះ ​ដែល​ជា​ផ្នែក​នៃ​ទណ្ឌកម្ម​​មិន​ធ្លាប់​មាន​ពី​មុន​មក​ដើម្បី​បង្អាក់​សេដ្ខកិច្ច​រុស្ស៊ី​ដែល​អឺរ៉ុប​ហៅ​ថា​ «​មាស៊ីន​សង្រ្គាម​»​។ ​តែ​ប្លុក​នេះ​បាន​ពន្យា​ពេល​ការ​ហាម​ឃាត់​​ហ្គាស​រុស្ស៊ី ​ដែល​ខ្លួន​នាំ​ចូល​ចំនួន​ ១៥៥ ​ប៊ីលាន​ម៉ែត្រ​គូប​/ឆ្នាំ​ក្នុង​ឆ្នាំ​ ២០២១ ​ឬ​ស្មើ​នឹង​ជាង​ ៤០ ​ភាគ​រយ​នៃ​តម្រូវការ​របស់​ខ្លួន​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី