សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា សហភាពអឺរ៉ុបគ្រោងកំណត់គោលដៅលើការផ្គត់ផ្គង់ឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ីចូលទៅក្នុងកញ្ចប់ទណ្ឌកម្មទី ១៤ របស់ខ្លួនប្រឆាំងនឹងទីក្រុងម៉ូស្គូ។

រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billstrom លើកឡើងថា ការដាក់ទណ្ឌកម្មបន្ទាប់អាចរួមបញ្ចូលការហាមឃាត់ការនាំចូលឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី ក៏ដូចជាវិធានការទប់ស្កាត់កងនាវាស្រមោលរុស្ស៊ី។ ទន្ទឹមនឹងនេះ រុស្ស៊ី ​បាន​បង្វែរ​លំហូរ​ថាមពល​ទាំងអស់​របស់​ខ្លួន​ទៅកាន់​អាស៊ី​វិញ​ ហើយគេកំពុងសង្ស័យថា រុស្ស៊ីកំពុងចាប់ផ្តើមផ្លាស់ប្តូរការនាំចេញប្រេងឆៅរបស់ខ្លួនតាមរយៈកងនាវាស្រមោល ដើម្បីបញ្ចៀសពីទណ្ឌកម្មអន្តរជាតិ។

យ៉ាងណាក៏ដោយ ទោះបីជាទីក្រុងប្រ៊ូសែលបានហាមឃាត់ការទិញប្រេង និងផលិតផលប្រេងពីប្រទេសរុស្ស៊ីក៏ដោយ ប៉ុន្តែបំពង់បង្ហូរប្រេង និងឧស្ម័ធម្មជាតិរាវ (LNG)មិនត្រូវបានប៉ះពាល់ពីការរឹតបន្តឹងនោះទេ។ ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិកកំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី បើទោះបីជាហុងគ្រីបានប្រឆាំងយ៉ាងខ្លាំងចំពោះវិធានការណ៍នេះក៏ដោយ។ ដូច្នោះហើយ ការហាមឃាត់ទាំងស្រុងនឹងតម្រូវឱ្យមានការឯកភាពគ្នាក្នុងចំណោមសមាជិកនៃប្លុក។

ទន្ទឹមនឹងនេះ សមាជិកសហភាពអឺរ៉ុបមួយចំនួននៅតែពឹងផ្អែកខ្លាំងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ីដែលបន្តហូរចូលទ្វីប ភាគច្រើនតាមរយៈកំពង់ផែក្នុងប្រទេសអេស្ប៉ាញ បែលហ្សិក និងបារាំង។កាលពីឆ្នាំ ២០២៣ សហភាពអឺរ៉ុបបានបង្កើនការទិញឧស្ម័ធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ី បើទោះបីជាការសន្យាបញ្ឈប់ការនាំចូលឥន្ធនៈពីប្រទេសនៅឆ្នាំ ២០២៧ ក៏ដោយ។

កាលពីសប្តាហ៍មុន ទីភ្នាក់ងាររបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការនៃនិយតករថាមពល (ACER) បានព្រមានពីការថយចុះយ៉ាងខ្លាំងនៃការនាំចូលឧស្ម័ធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ី ដោយសារការបញ្ចប់ការផ្គត់ផ្គង់ឧស្ម័នតាមបំពង់ពីប្រទេសនេះនៅចុងឆ្នាំនេះ។ ACER សំដៅលើកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់បំពង់បង្ហូរឧស្ម័នពីប្រទេសរុស្ស៊ីទៅកាន់អឺរ៉ុបតាមរយៈអ៊ុយក្រែន ដែលនឹងផុតកំណត់នៅខែធ្នូ។ ប្រសិនបើលំហូរនៃការផ្គត់ផ្គង់ត្រូវបានបញ្ឈប់ នោះសហភាពអឺរ៉ុបអាចនឹងបាត់បង់ប្រហែល ៤ ភាគរយនៃការប្រើប្រាស់សរុបកាលពីឆ្នាំមុន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា បណ្តាប្រទេសលោកខាងលិចនឹងបន្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ទោះបីជាការរឹតបន្តឹងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ការរឹតបន្តឹងឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ីនឹងផ្តល់ផលប៉ះពាល់ខ្លាំង ហើយពួកគេគួរត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមានលើ។ មកទល់ពេលនេះ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មទី ១៣ មកហើយលើប្រទេសរុស្ស៊ី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ