បរទេស៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា អតិផរណានៅអឺរ៉ុបបានកើនឡើងដល់ ១០,៩ ភាគរយនៅខែកញ្ញា ដែលជាតួរលេខខ្ពស់បំផុតក្នុងប្រវតិ្តសាស្រ្តនៅទូទាំងតំបន់នេះ ដោយវាបានកើនឡើងពី ១០,១ ភាគរយ ជាតួរលេខកាលពីខែសីហាកន្លងទៅនេះ។

ស្របពេលជាមួយគ្នានេះដែរ អត្រាអតិផរណាប្រចាំឆ្នាំនៅក្នុងតំបន់អឺរ៉ុប ដែលប្រើប្រាស់រូបិយបណ្ណប្រាក់អឺរ៉ូនោះ បានកើនឡើងដល់ ៩,៩ ភាគរយគិតត្រឹមខែកញ្ញា កើនឡើងពី ៩,១ ភាគរយគិតត្រឹមខែសីហា។ ការឡើងថ្លៃនៃតម្លៃអាហារ និងថាមពល នៅតែបន្តជំរុញឱ្យកំណើនតម្លៃឡើងខ្ពស់ទៅៗ សូម្បីតែបន្ទាប់ពីធនាគារកណ្តាលអ៊ឺរ៉ុប (ECB) បានរៀបវិធានការខ្លាំងក្លានៅចន្លោះខែកក្កដា និងខែកញ្ញា ដោយការកើនឡើងអត្រាការប្រាក់បន្ថែមទៀត បានធ្វើឲ្យតួលេខអតិផរណារឹតតែឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។

កាលពីសប្ដាហ៍កន្លងទៅនេះ គណៈកម្មាការអឺរ៉ុបបានស្នើសុំជំនួយចំនួន ៤០ ពាន់លានអឺរ៉ូ (៣៩,២ ពាន់លានដុល្លារ) ដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងខ្នាតកណ្តាល ព្រមទាំងដោះស្រាយបញ្ហា្កកង្វះថាមពលដល់ប្រជាពលរដ្ឋដែលខ្វះខាត និងងាយរងគ្រោះ ។ ដោយឡែក ប្រទេសអាល្លឺម៉ង់ ដែលមានសេដ្ធកិច្ចធំជាងគេក្នុងសហភាពអឺរ៉ុប បានបង្ហាញពីផែនការដែលមានទំហំទឹកប្រាក់ ២០០ ពាន់លានអឺរ៉ូ (១៩៦ ពាន់លានដុល្លារ) ដើម្បីទប់ទល់នឹងបញ្ហាកង្វះថាមពល និងការឡើងថ្លៃនៃការរស់នៅដោយរួមមានការកំណត់តម្លៃថាមពល និងពន្ធលើប្រាក់ចំណេញរបស់ក្រុមហ៊ុនថាមពលផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content