មានអំណោយផលទាំងទេសចរណ៍ និងធនធានធម្មជាតិ ប្រជាជនក្នុងសហគមន៍អន្លង់ស្វាយបង្កើនជីវភាពកាន់តែល្អប្រសើរ

កំពង់ឆ្នាំង ៖ ស្ថិតនៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំង និងនៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ សហគមន៍ទេសចរណ៍​ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ ជាគោលដៅទេសចរណ៍មួយដែលមានអំណោយផលធម្មជាតិច្រើនប្រភេទ។ ក្រៅតែពីទីតាំងទេសចរណ៍ធម្មជាតិនេះទៅ សហគមន៍មួយនេះក៏មានធនធានធម្មជាតិម្យ៉ាង​ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនផងដែរ។

ជាមួយនឹងទឹកជ្រោះត្រជាក់ស្រេបលាក់ខ្លួនកណ្ដាលព្រៃ សហគមន៍នេះ​បានល្បួងនូវទេសចរ​ដែលនិយមធ្វើ​ដំណើរកម្សាន្ដតាមព្រៃភ្នំឱ្យជាប់ចិត្តទៅនឹងសម្រស់ទឹកដីអន្លង់ស្វាយ។ នៅក្នុង​ភូមិ​ឯណោះវិញ វាលស្រែពណ៌បៃតងខ្ចីនាខែវស្សាកំពុងលាតសន្ធឹងដាច់កន្ទុយភ្នែក​រហូតដល់​ជើង​ភ្នំឱរ៉ាល់ ដែលបង្កើតជាទស្សនីយភាពមួយបែបផ្សេងទៀត។ ប៉ុន្តែយ៉ាងណា ដោយសារតែតំបន់នេះ ជាតំបន់ដាច់ស្រយាល ម្លោះហើយវាមិនមែនជាគោលដៅរបស់ភ្ញៀវទេសចរទូទៅនោះទេ។ កត្តានេះហើយដែលធ្វើឱ្យចំណូលដែលបានមកពីទេសចរណ៍មិនទាន់បានក្លាយជាចំណូលគោលរបស់សហគមន៍នៅឡើយទេ។ ដោយឡែក ទេសចរណ៍ក៏មិនមែនជាចំណូលតែមួយមុខរបស់សហគមន៍អន្លង់ស្វាយដែរ។ ​តំបន់​នេះមានអំណោយផលខ្លាំងលើអនុផល​ធនធានធម្មជាតិគឺ «ឬស្សីព្រៃ» ដែលតាំងពីដើមមក ប្រជាជន​ក្នុងតំបន់នេះតែងពឹងពំនាក់លើ​ការដកហូតយកឬស្សីព្រៃសម្រាប់លក់។

បើតាមអ្នកដំណាងសហគមន៍ធម្មជាតិមួយកន្លែងនេះបានឱ្យដឹងថា ព្រៃឬស្សីគឺជាធនធានធម្មជាតិដ៏សម្បូរដែលដុះនៅក្នុងតំបន់នេះតាំងពីដើមរៀងមក ហើយក៏ជាប្រភពចំណូលគោលប្រចាំសហ​គមន៍ផងដែរ។

លោក នុត​ ហេង ដែលជាអ្នកតំណាងសហគមន៍បានមានប្រសាសន៍ថា៖

“សហគមន៍ខ្ញុំមាន​ធនធានមានស្រាប់តាំងពីដើម ដែលជាលក្ខណៈអំណោយផលមួយរួមមានដូចជាទឹកជ្រោះ ព្រៃភ្នំ និងអនុផលធម្មជាតិដូចជាឬស្សីព្រៃ ផ្សិត វ័ល្លិ៍ ជាឧសថជាដើម។”

លោកបន្តថា ៖

“សម្រាប់ឬស្សីព្រៃដែលមានដុះនៅក្នុងសហគមន៍ស្រាប់ យើងដកហូតដោយមិនមានការដាំទេ ប៉ុន្តែខាងបច្ចេកទេសគេមានការដកហូតតាមតំបន់នីមួយៗ មិនដកឱ្យ​លើសកម្រិតនោះទេ ហើយបើគិតទៅដីព្រៃឬស្សី វាចូល៥០%នៃដីទូទៅក្នុងសហគមន៍ ដល់ពេលអីចឹងទៅ ជីវភាពគ្រួសារបងប្អូនយើងក៏ធូរធាដោយសារតែឬស្សីនេះដែរ”

សហគមន៍នេះមានភូមិចំណុះចំនួន៤ ដែលគិតជាចំនួនប្រជាជនសរុបប្រមាណជា ៧០០គ្រួសារ។ មុននឹងកកើតជាសហគមន៍ ប្រជាជនតែងអាចលក់ឬស្សីព្រៃបាននៅរាល់រដូវប្រាំង ដោយនឹងមានឈ្មួញចុះទៅប្រមូលទិញដល់កន្លែងតែម្ដង ដែលគេឱ្យតម្លៃក្នុងមួយដើមជាង១ពាន់រៀល។

សម្រាប់បច្ចុប្បន្ននេះ ដើម្បីធានានិរន្ដរភាពនៃធនធានធម្មជាតិ គណៈកម្មការសហគមន៍បានបែងចែកជាក្រុមៗសម្រាប់ដកហូតឬស្សី ទៅតាមចំនួនឬស្សីដែលបានកំណត់ ព្រមទាំងមានការបង្ហាត់​បង្រៀន​ពីបច្ចេកទេសក្នុងការដកហូតផងដែរ។ សម្រាប់ឬស្សីដែលដកបាន គណៈកម្មការសហគមន៍​ជាអ្នក​ប្រមូលទិញ និងលក់ទៅឱ្យឈ្មួញដែលគេមានតម្រូវការយកទៅកែច្នៃតាមសិប្បកម្មជាដើម។

ទៅថ្ងៃមុខ សហគមន៍ក៏មានបំណងចង់បង្កើតសិប្បកម្មកែច្នៃឬស្សីនៅក្នុងសហគមន៍តែម្ដង ដើម្បីអាចលក់ទៅឱ្យភ្ញៀវទេសចរដែលមានស្រាប់ ក៏ដូចជាជួយបង្កើនការងារប្រជាសហគមន៍ឱ្យបានកាន់តែទូលំទូលាយថែមទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងបរិស្ថានកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន៧៤ និងរបៀង​អភិរក្សជីវៈចម្រុះចំនួន៣ លើផ្ទៃដីសរុប ៧,៣ លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេស និងបាន​សម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៨២ ទីតាំង ក្នុងនោះ​សហគមន៍ខ្លះមានសក្តានុពលទេសចរណ៍ធម្មជាតិ ក៏កំពុងទទួលបានចំណូលពីការផ្តល់សេវាកម្ម​ទេសចរណ៍ ហើយខ្លះទៀតក៏កំពុងអាស្រ័យផលពីធនធានធម្មជាតិវិលជុំជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី