ស្ពានវែងជាង​គេនៅកម្ពុជាគ្រោងនឹ​ងសាងសង់​នៅ​ឆ្នាំ២០២៤ ​​ស្ថិតនៅក្នុង​ខេត្តកំពង់​ឆ្នាំង

ភ្នំពេញ ៖ ក្នុងគោលបំណងសម្រួលដល់ការ​ធ្វើដំណើរ ​និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ​ក៏ដូចជាភ្ញៀវទេសចរ​​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញថវិកា​រាប់ពាន់​លានដុល្លារ​ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​ថ្នល់​ជាដើម​ ហើយនៅឆ្នាំ២០២៤​នេះ​ស្ពាន​វែងជាង​គេ​នៅក្នុងប្រទេស​កម្ពុជា​គ្រោងនឹង​សាងសង់​ឡើង​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ដែលមានប្រវែង​រហូតដល់ជាង​៣គីឡូម៉ែត្រ​ ។

ឯកឧត្តម ​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ​និងជារដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​បានមាន​ប្រ​សាស​ន៍​ថា​ បន្ទាប់ពីក្រសួង​បរិស្ថាន​បានសិក្សា​ចប់សព្វ​គ្រប់ពីផលប៉ះពាល់​លើ​គម្រោង​សាងសង់ផ្លូវ​លេខ ​50C ហើយបានបង្ហាញថា​វាមិនបានប៉ះពាល់​ដល់​បរិស្ថាន ​និង​មច្ឆាជាតិ​នោះ សម្ដេច​អគ្គមហាសេនា​បតីតេ​ជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីក៏បានព្រមព្រៀង​ និងយល់ព្រមឱ្យរក​ថវិកា​សម្រាប់​សាងសង់​ផ្លូវ​មួយខ្សែ​ពីខេត្តកំ​ពង់​ធំ​មកកាន់​ខេត្តកំពង់​ឆ្នាំង ដែលមានប្រវែង​ជាង​៥០គីឡូម៉ែត្រ ហើយក្នុងនោះក៏មានស្ពានវែងជាងគេ​នៅកម្ពុជាលើ​ផ្លូវ​មួយខ្សែនេះផងដែរ។​

ឯកឧត្តមបន្តថា​ ៖

“រាជរដ្ឋាភិបាល​កំពុង​ស្វែងរក​ថវិកា ជាពិសេសថវិកា​ពីមិត្តចិន​របស់យើង ដើម្បីសាងសង់​ផ្លូវ ​និងស្ពាននេះនៅឆ្នាំ២០២៤​ ដែល​ថវិកា​ចំណាយ​គ្រោង​ប្រមាណ ២៥០​លានដុល្លារ​អាមេរិក​ក្នុងនោះ​ផ្លូវ​គ្រោ​ង​​ចំណាយ​ថវិកា ​១៥០​លានដុល្លារ​អាមេរិក​ និងស្ពាន​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ​១០០លានដុល្លា​រអា​មេរិក ។ គម្រោងនេះ ត្រូ​វបានសម្ដេច​តេជោ​ ចាររួច​ហើយ ហើយនៅក្នុង​គម្រោងផ្លូវនោះ មានស្ពាន​មួយ​ដែ​ល​​មានប្រវែង ៣ ៣០០ម៉ែត្រ​ និងត្រូវបានចាត់ទុកថាជា​ស្ពាន​វែងជា​ងគេមួយ​នៅក្នុងប្រទេស​កម្ពុជា​”

ឯកឧត្តម​បន្ថែមថា​ គម្រោង​ផ្លូវនេះ​នឹងជួយ​សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​សៀម​រាប ព្រះវិហារ កំពង់​ធំ និងកំពង់ឆ្នាំង ហើយក៏ជាផ្លូវ​ដ៏សំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​មកកាន់កំពង់​ផែពហុ​បំ​ណ​ងដែលកំពុង​សាងសង់​នៅក្នុង​ខេត្តកំពង់ឆ្នាំងផងដែរ​។

ឯកឧត្តម ​​ស៊ុន សុវណ្ណារិទ្ធិ​ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសសាន៍ថា​ នៅពេល​ផ្លូវ​តភ្ជាប់​ពីខេត្តកំពង់ធំមកកាន់ខេត្ត​កំពង់​ឆ្នាំងសាងសង់រួច នឹងធ្វើឱ្យការ​ដឹកជញ្ជូនទំនិញចេញពីកំពង់​ឆ្នាំងទៅកាន់តំបន់​ផ្សេងៗទៀត​នឹង​មានភា​ព​ងាយ​ស្រួល។ ម្យ៉ាងវិញទៀត ​នៅពេលកំពង់ផែ​ពហុបំណង​នៅក្នុង​ខេត្តកំពង់​ឆ្នាំងសាងសាង់​រួច​ វានឹងធ្វើឱ្យ​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​កាន់តែមានភាពងាយស្រួល​ ហើយ​នឹងធ្វើឱ្យដឹកជញ្ជូន​កាន់តែមានតម្លៃទាប ដែល​ធ្វើឱ្យ​កសិកផល​របស់កសិករអាចលក់ទទួលបានចំណូលច្រើន ពីព្រោះពេលនេះ​យើងរំពឹងថា​ឈ្មួញ​កាន់តែច្រើន​នឹង​ចូលមករក​ទិញកសិផល​ដើម្បីនាំចេញក៏ដូចជាការ​ផ្គត់ផ្គង់​ក្នុងស្រុក​ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៣​នេះ រាជរដ្ឋាភិបាល​កម្ពុជាបានគ្រោង​នឹង​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ​គម្រោង​ផ្លូ​​វល្បឿនលឿនភ្នំពេញ- បាវិត គ្រោងនឹង​បើក​ការ​ដ្ឋាន​នៅ​ពាក់កណ្ដាល​ឆ្នាំ២០២៣​នេះ គម្រោង​ស្ពាន​ត​ភ្ជាប់ភ្នំ​ពេញ-អរិយក្សត្រ​ និងកំពុងសិក្សា​ពីគម្រោង​មួយចំនួនទៀត ខណៈ​គម្រោង​ដែលបានសិក្សា​ចប់​ក៏រាជរដ្ឋា​ភិបាលកំពុង​ស្វះស្វែងរកថវិកា​សាងសង់ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា