គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងពិនិត្យពិច័យលើលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែងរបស់អតិថិជន មុននឹងរៀបចំឥណទានឡើងវិញ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលតាមរយៈធនាគារជាតិកម្ពុជា បានសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានស្តង់ដារឡើងវិញ រហូតដល់ដំណាច់ឆ្នាំ២០២៥ ប្រតិបត្តិករក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តន៍ការរៀបចំឥណទានស្តង់ដារឡើងវិញជូនដល់អតិថិជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុពិតប្រាកដក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចសកលកំពុងជះផលអវិជ្ជមានដល់កម្ពុជា។

ទោះបីជាអនុញ្ញាតឱ្យមានការរៀបចំឥណទានស្តង់ដារឡើងវិញក្តី ក៏ប្រតិបត្តិករក្នុងវិស័យនេះនៅកម្ពុជា អះអាងថា ការរៀបចំរៀបឥណទានឡើងវិញនេះ នឹងត្រូវធ្វើឡើងក្រោមការពិនិត្យពិច័យច្បាស់លាស់ទៅលើលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែងរបស់អតិថិជន ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់វិស័យទាំងមូល។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្របត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុនៃធនាគារ អេស៊ីលីដា បានបញ្ជាក់ប្រាប់ថា ស្ថាប័នលោកស្រី​ នឹងពិនិត្យពិច័យឱ្យបានច្បាស់លាស់ទៅលើលក្ខខណ្ឌ និងស្ថានភាពរបស់អតិថិជន ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំឥណទានឡើងវិញ មានភាពត្រឹមត្រូវ និងច្បាស់លាស់។

លោកស្រីបានបន្តថា ការណែនាំរបស់រាជរដ្ឋាភិបាលចំពោះការរៀបចំឥណទានឡើងវិញ និងការបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនដល់អតិថិជនដែលកំពុងជួបការលំបាក គឺជាកិច្ចការត្រឹមត្រូវ និងទាន់ពេលវេលា ព្រោះជួយសម្រាលដល់បន្ទុករបស់អតិថិជនក្នុងអំឡុងពេលមានបញ្ហាសេដ្ឋកិច្ចសកល ដែលកំពុងបង្កផលប៉ះពាល់កម្ពុជា។

លោកស្រីបានថ្លែងថា ៖

«ខ្ញុំគិតថា ជាពេលវេលាមួយល្អត្រូវចូលរួមក្នុងការងារហ្នឹង (ការណែនាំរបស់រដ្ឋាភិបាល ចំពោះវិស័យហិរញ្ញវត្ថុ) និយាយទៅ គឺជួយឱ្យប្រជាពលរដ្ឋ គាត់អាចមានសាច់ប្រាក់គ្រាន់ក្នុងការបង្វិលទៅលើអាជីវកម្មរបស់គាត់។ ជាពេលវេលាដែលយើងត្រូវធ្វើ ហើយខ្ញុំគិតថា ជារឿងដែល្អ និងត្រឹមត្រូវបំផុត»។

លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ក្នុងការរៀបចំឥណទានឡើងវិញនេះ អតិថិជនដែលជួបផលលំបាកក្នុងបញ្ហាហិរញ្ញវត្ថុ អាចទូទាត់សងក្នុងទំហំទឹកប្រាក់តិចជាងមុន ហើយទឹកប្រាក់ដែលនៅសល់បន្ទាប់ពីការរៀបឥណទានឡើងវិញ គាត់អាចយកចាក់បញ្ចូលក្នុងប្រព័​ន្ធសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ផ្សេងៗទៅតាមគោលដៅរបស់គាត់។

លោក សុខ វឿន បានថ្លែងប្រាប់ដូច្នេះថា ៖

«ត្រង់ចំណុចនេះ គឺមិនខុសពីឆ្នាំ២០២០ នោះទេ គឺត្រូវតែសិក្សាពីលំហូរសាច់ប្រាក់របស់អតិថិជន ចំណូលចំណាយរបស់អតិថិជន។ ប្រសិនណាបើចំណូលចំណាយរបស់អតិថិជនល្អ ហើយលទ្ធភាពសងរបស់គាត់នៅខ្ពស់ទេ គឺមិនលើកទឹកចិត្តឱ្យធ្វើការរៀបចំឥណទានឡើងវិញនោះទេ។ ករណីដែលយើងរៀបចំឥណទានឡើងវិញ មានន័យថា អតិថិជនមានបញ្ហារួចហើយ ឬអតិថិជនមិនទាន់មានបញ្ហា ប៉ុន្តែចំណូលរបស់គាត់អត់សមមូលការទូទាត់សងទៅកាន់ស្ថាប័ន។ រាល់ការស្នើសុំរៀបចំឥណទានឡើងនេះ មន្ត្រីនៅតាមគ្រឹះស្ថនធនាគារ និងហិរញ្ញវត្ថុ នឹងពិនិត្យមើលបញ្ហាទាំងអស់នេះ»។

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានបង្ហាញស្មារតីរួមក្នុងការសម្រួលដល់អតិថិជនជួបប្រទះស្ថានភាពលំបាកក្នុងការបង់សងឥណទាន ជាពិសេសក្នុងគោលបំណងជួយសម្រួលអតិថិជនដែលមានបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សងឥណទានមកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ក្នុងចំណុចដ៏សំខាន់ជាងគេនោះ គឺគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុ នឹងពិនិត្យឱ្យអស់លទ្ធភាពក្នុងការរៀបចំឥណទានទ្បើងវិញតាមសំណើរបស់អតិថិជន ដោយឈរលើគោលការណ៍បន្ធូបន្ថយប្រាក់ពិន័យ ឬឈានទៅដល់ការលុបចោលប្រាក់ពិន័យ។ ទន្ទឹមនេះការសម្របសម្រួលត្រូវធ្វើឡើងតាមស្ថានភាពជាក់ស្តែង និងលទ្ធភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីបន្តរក្សាស្ថិរភាព និងនិរន្តភាពរបស់ស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាប្រព័ន្ធធនាគារទាំងមូល។

គួររំលឹកផងដែរថា ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលបន្តជួបការលំបាកផ្នែកហិរញ្ញវត្ថុ ក្រោយពីវិបត្តិកូវីដ-១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញជូនអតិថិជនដែលស្ថិតក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដោយពុំចាំបាច់ផ្លាស់ប្តូរចំណាត់ថ្នាក់ឥណទាន និងធ្វើសំវិធានធនបន្ថែម។ គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ឥណទានរៀបចំឡើងវិញមាន ចំនួន ៥ ០៨៩ គណនី និងគិតជាទឹកប្រាក់ប្រមាណ ៦៨១,៥ ប៊ីលានរៀល (១៦៦,៥ លានដុល្លារអាមេរិក)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)