ភ្នំពេញ ៖ ចំនួនប្រជាជនកម្ពុជាដែលប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានការកើនឡើងពីមួយឆ្នាំទៅឆ្នាំ។ អ្នកខ្លះបានស្នើសុំកម្ចីក្នុងគោលបំណងច្បាស់លាស់ ដើម្បីយកទៅពង្រើកអាជីវកម្ម ចំណែកឯអ្នកមួយចំនួនទៀតមានគំនិតចង់ខ្ចីប្រាក់ ប៉ុន្តែមិនមានគោលបំណងច្បាស់លាស់ទេថា នឹងយកទៅធ្វើអ្វីឱ្យពិតប្រាកដ ដែលជាហេតុនាំឱ្យគេជួបវិបត្តិហិរញ្ញវត្ថុនៅពេលក្រាយ។

យោងតាមគេបណ្តាញផ្សព្វផ្សាយ Spean បានលើកឡើងយកចំណុចមួយចំនួនដែលមនុស្សទូទៅគួរមានការពិចារណាមុននឹងសម្រេចចិត្តស្នើសុំកម្ចីយកទៅប្រើប្រាស់ ដែលចំណុចទាំងនោះរួមមានដូចខាងក្រោម ៖
១. តើអ្នកចង់ខ្ចីប្រាក់ដើម្បីអ្វី ? ខ្ចី ដើម្បីបង្កើនចំណូល ឬ បង្កើតបំណុល ?
មុននឹងអ្នកសម្រេចចិត្តស្នើសុំកម្ចី សូមសួរខ្លួនអ្នកថា តើអ្នកខ្ចីប្រាក់ដើម្បីអ្វី ? ខ្ចី ដើម្បីបង្កើនចំណូល ឬ បង្កើតបំណុល? អ្នកអាចឆ្ងល់ថា ខ្ចីយ៉ាងម៉េចទៅជាការបង្កើនចំណូល ? ហើយការខ្ចីដែលជាការបង្កើតបំណុល វាយ៉ាងម៉េចវិញ? មិនមែនការខ្ចីទាំងអស់សុទ្ធតែជាការបង្កើតបំណុលទេឬ ?

មុនឆ្លើយតបទៅនឹងសំនួរខាងលើ អ្នកជំនាញចង់ប្រាប់ទៅកាន់អ្នករាល់គ្នាថា មិនមែនការខ្ចីទាំងអស់សុទ្ធតែជាការបង្កើតបំណុលនោះទេ។ កម្ចីអាចផ្ដល់ផលល្អ ឬអាក្រក់ អាស្រ័យទៅលើការប្រើប្រាស់របស់អ្នក។
ប្រសិនបើអ្នកប្រើវាត្រូវទៅតាមគោលបំណង នោះវានឹងជួយអ្នកក្នុងការរកចំណូលបន្ថែម ផ្ទុយទៅវិញ ប្រសិនបើអ្នកចេះតែខ្ចីតាមចំណង់ដោយមិនបានគិតឱ្យបានច្បាស់លាស់ វានឹងធ្វើឱ្យអ្នកជំពាក់បំណុលគេលើសដើម។ កម្ចីដែលនឹងបង្កើតបំណុលដល់អ្នកគឺជាការខ្ចី ដោយមិនមានគោលបំណងនៃការប្រើប្រាស់ច្បាស់លាស់។ វាកើតឡើងនៅពេលដែលអ្នកខ្ចីប្រាក់គេយកទៅទិញរបស់ដែលមិនចាំបាច់ ឬយកទៅចំណាយលើអ្វីមួយដែលមិនផ្ដល់ចំណូលត្រលប់មកកាន់អ្នកវិញ។
២. តើអ្នកមានសមត្ថភាពអាចបង់សងត្រឡប់រួចទេ?
បន្ទាប់ពីអ្នកសម្រេចចិត្តហើយថា អ្នកពិតជាត្រូវការកម្ចីមែននោះ សូមពិចារាណាទៅលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ដើម្បីស្វែងរក សមត្ថភាពនៃការបង់របស់អ្នកថា អ្នកអាចបង់សងត្រឡប់បានប៉ុន្មានដែរក្នុងមួយខែ។ អ្នកអាចគណនារកតួលេខនេះតាមរយៈការពិចារណាពីការប្រាក់ចំណូល និងចំណាយជាមធ្យមរបស់អ្នកប្រចាំខែ។ ហេតុអ្វីបានជាអ្នកចាំបាច់គិតពីចំណូល និងចំណាយនោះ? វាជាការសំខាន់ក្នុងការគណនាទុកជាមុននូវចំនួនដែលអ្នកមានលទ្ធភាពក្នុងការបង់សងប្រចាំខែទៅកាន់ស្ថាប័នដែលអ្នកខ្ចី ព្រោះថាប្រសិនណាបើអ្នកដឹងពីចំនួនប្រាក់ដែលអ្នកអាចបង់សងបាន អ្នកនឹងអាចជ្រើសវើសយកទំហំកម្ចីដែលស័ក្ដិសមនឹងអ្នក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content