ភ្នំពេញ ៖ ចំនួនរោងចក្រ និងសហគ្រាសដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួន ១៥ ៨៥៩ រោងចក្រ និងសហគ្រាស កើនឡើង ១៦.៨% គិតត្រឹមខែកក្កដាឆ្នាំនេះ ដែលផ្តល់ការងារដល់កម្មករចំនួន ១.៥៤ លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។

រោងចក្រកាត់ដេរបានកើនឡើងដល់ ១ ២៩១ រោងចក្រ គិតត្រឹមខែកក្កដា ដែលជាការកើនឡើង ៥.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានឱ្យដឹងទៀតថា ចំនួនរោងចក្រមិនមែនកាត់ដេរ បានកើនឡើងដល់ ១៤ ៥៦៨រោងចក្រ កើនឡើង ១៧.៩ ភាគរយ។ ទាំងរោងចក្រកាត់ដេរ និងមិនមែនកាត់ដេរ បានបង្កើតការងារសរុបចំនួន ១.៥៤លានកន្លែង កើនឡើង ៧,៥៥% ។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានវាយតម្លៃថា កំណើននៃចំនួនរោងចក្រ និងការបង្កើតការងារ គឺដោយសារការបើកដំណើរការប្រទេសឡើងវិញ សកម្មភាពសេដ្ឋកិច្ចឡើងវិញ និងអត្រាការចាក់វ៉ាក់សាំងប្រឆាំងជំងឺ-១៩ ខ្ពស់។
ឯកឧត្តមបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះថា ការបើករោងចក្រថ្មីៗបានបង្កើតការងារ និងរួមចំណែកធ្វើឱ្យស្ថានភាពការងារមានស្ថិរភាព ដែលជាកម្លាំងចលករដ៏ល្អសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញផលិតផលកាត់ដេរមានចំនួនប្រមាណ ១០.២ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ២ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២៤.៥%។ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ កុងផ្លាកេ ផលិតផលពីប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ៤.១៨ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៨០៨.២ លានដុល្លារអាមេរិក ស្មើនឹង ២៣.៩%៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content