ភ្នំពេញ ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី” ក្នុងទំហំសរុប ៣០ លានដុល្លារ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នេះតទៅ ដើម្បីគាំទ្រដល់សហគ្រិនស្ត្រី ជាពិសេស សហគ្រិនស្ត្រីដែលខ្វះទ្រព្យបញ្ចាំនៅពេលស្នើសុំកម្ចីឲ្យមានលទ្ធភាព ទទួលបានហិរញ្ញប្បទានផ្លូវការច្រើនជាងមុន និងងាយស្រួលជាងមុន សម្រាប់ទុនបង្វិល និងពង្រីកអាជីវកម្ម។

គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី ត្រូវបានរៀបចំឡើងស្របតាម “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវី៥-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើនការផ្តល់ឥណទានបន្ថែម តាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទាន ដោយពង្រីកវិសាលភាពនៃការផ្ដល់ការធានាភ្ជាប់ជាមួយ លក្ខខណ្ឌអនុគ្រោះ។
គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី មានគោលបំណងបង្រួមគម្លាតរវាងតម្រូវការ និងការផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់សហគ្រិនស្ត្រី និងអាជីវកម្មដែលគ្រប់គ្រង និងដឹកនាំដោយស្ត្រី តាមរយៈការធានាឥណទានរបស់ CGCC លើកម្ចីរហូតដល់ ៨០% នៃទំហំកម្ចី និងកម្រៃធានាឥណទានទាប សម្រាប់គ្រប់វិស័យ ជាមួយនឹងលក្ខខណ្ឌអនុគ្រោះផ្សេងៗទៀត។
គម្រោងនេះផ្តល់ការធានាឥណទាន លើគ្រប់ប្រភេទកម្ចី រួមមានកម្ចីមានកាលកំណត់ ឥណទាន វិបារូប៍រ ឥណទានពាណិជ្ជកម្ម។ គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រីនេះ គឺជាគម្រោងធានាឥណទានទី ៣ របស់ CGCC បានដាក់ឱ្យដំណើរការនាពេលកន្លងមក។ គិតត្រឹមចុងខែមីនា ឆ្នាំ២០២២ CGCC បានផ្តល់ការ ធានាឥណទានលើកម្ចីទៅកាន់ក្រុមហ៊ុនអាជីវកម្មជាង ៣០០ ដែលក្នុងនោះ អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីមានប្រមាណ ៣០% នៃអាជីវកម្មសរុបដែលទទួលបានការធានាឥណទាន។ CSCC គឺជាសហគ្រាសសាធារណៈដែលផ្ដល់ការធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ហើយដែលត្រូវបានបង្កើត ឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់CGCC គឺផ្តល់ការធានាឥណទាន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យម ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content