សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាកលវិទ្យាល័យមេគង្គកម្ពុជារួមគ្នាបង្កើនឱកាសការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុសម្រាប់និស្សិត

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសាកលវិទ្យាល័យមេគង្គកម្ពុជា(MCU) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី “កម្មវិធីអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា” ក្នុងគោលបំណងបង្កើនឱកាសអភិវឌ្ឍអាជីពវិជ្ជាជីវៈ កសាងធនធានមនុស្ស និងផ្តល់ឱកាសការងារដល់ប្អូនៗនិស្សិត ដើម្បីចូលរួមអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាប្រកបដោយនិរន្តរភាព។

ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មការអប់រំ និងមូលនិធិអភិវឌ្ឍបុគ្គលិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា ៖

“ការរៀបចំពិធីចុះអនុស្សរណៈនេះគឺជា ការកសាងភាពជាដៃគូ ដែលជាយន្តការតភ្ជាប់សម្ព័ន្ធភាពទំនាក់ទំនងទ្វេរភាគី រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាមួយនឹងសាកលវិទ្យាល័យមេគង្គកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងកិច្ចការសហការរវាងសមាគម និងសាកលវិទ្យាល័យ ដើម្បីជួយជំរុញ និងបង្កើនឱកាសកម្មសិក្សា ឱកាសការងារ ជាពិសេសឱកាសអភិវឌ្ឍអាជីពវិជ្ជាជីវៈរបស់ប្អូនៗសិស្សនិស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សានាពេលខាងមុខ”

ឯកឧត្តម បាន ថេរ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមថា ៖

“ការចុះអនុស្សារណៈយោគយល់នាថ្ងៃនេះនឹងផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់ស្ថាប័នយើងទាំងពីរ ហើយជាពិសេសបានជួយតម្រង់ទិសនៃការបណ្តុះបណ្តាលនិស្សិតតាមរយៈការសហការរៀបចំវគ្គសិក្សា ឬសិក្ខាសាលា ជំនាញឯកទេស ជំនាញការងារ ការចុះកម្មសិក្សាស្រាវជ្រាវ និងការហាត់ការ ដើម្បីជាមូលដ្ឋាន សម្រាប់និស្សិតរៀបចំលក្ខណៈសម្បត្តិ និងការត្រៀមខ្លួនឆ្ពោះទៅអាជីពការងារទាំងក្នុងអំឡុងពេលសិក្សា និងក្រោយពេលបញ្ចប់ការសិក្សា ក៏ដូចជាឆ្លើយតប និងបំពេញតម្រូវការធនធានមនុស្សដែលមានសមត្ថភាពវិជ្ជាជីវៈ សម្រាប់បម្រើក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ”

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាកលវិទ្យាល័យមេគង្គកម្ពុជា ក្រោមប្រធានបទ «កម្មវិធីអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា‌» មានគោលបំណងចំនួនបី គឺ ១. ស្វែងរកលទ្ធភាពធ្វើការរួមគ្នាដើម្បីផ្តល់វគ្គសិក្សាជំនាញបច្ចេកទេស ឬសិក្ខាសាលាស្តីពីជំនាញការងាររបស់វិស័យមីក្រូហិរញ្ញវត្ថុ ២. ជំរុញលើកទឹកចិត្តសិស្ស-និស្សិតឱ្យចូលរួមក្នុងកម្មវិធីសិក្សាផ្សេងៗដែលរៀបចំដោយសមាគម និងសាកលវិទ្យាល័យដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញរបស់ប្អូនៗសិស្សនិស្សិតដែលជាទំពាំងស្នងឫស្សី និង ៣. សម្របសម្រួលក្នុងការផ្តល់ឱកាសចុះកម្មសិក្សា ឱកាសចូលបម្រើការងារ ក៏ដូចជាឱកាសអភិវឌ្ឍសមត្ថភាពអាជីពវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១២២ នៅទូទាំងប្រទេសដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

គិតត្រឹមដំណាច់ត្រីមាសទី១​​ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ដែលជាសមាជិករបស់សមាគម បន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឱ្យប្រជាជនកម្ពុជា ចំនួនជិត ២លាននាក់ ទទួលបានឥណទានសរុប ជាង ៨ ៣៥៥ លានដុល្លារ ខណៈអតិថិជនបញ្ញើសរុបមានចំនួនជិត ២,៧លាននាក់ បានដាក់ប្រាក់បញ្ញើសរុបជាង ៤.៤០៣ លានដុល្លារ តាម​​​រយៈការិយាល័យតំណាងចំនួនប្រមាណ ១ ៩៤៥​ កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណ ២៩ ៤២៥ នាក់​ នៅទូទាំង២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។​ ទិន្នន័យនេះមិនបានរាប់បញ្ចូលទិន្នន័យពីធនាគារទាំង៥ ដែលជាសមាជិកនោះទេ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (សមក) គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាឱ្យបានថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយការទទួលខុសត្រូវសង្គម និងមានភាពសំបូរបែប ទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)