ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា ប្រព័ន្ធធនាគារនៅកម្ពុជាទទួលបានទំនុកចិត្តពីអតិថិជនកាន់តែប្រសើរឡើង ដោយបន្តហូរចូលនៃមូលធនកំណើនប្រាក់បញ្ញើមានការកើនឡើងជាងកំណើនមុនវិបត្តិកូវីដ-១៩ ស្របពេលឥណទានក្នុងស្រុកក៏បានកើនឡើងផងដែរ។

ធនាគារពិភពលោកបានបញ្ជាក់ដូច្នេះថា លក្ខខណ្ឌរូបិយវត្ថុបន្តមានភាពបត់បែន កំណើនប្រាក់បញ្ញើមានការកើនឡើងដល់ ១៦,៣% ក្នុងឆ្នាំ២០២១ បើប្រៀបធៀបទៅនឹង ១៥,៣% ក្នុងឆ្នាំ២០២០។ ការកើនឡើងនេះដោយសារទំនុកចិត្តមានភាពប្រសើរឡើងនៅក្នុងប្រព័ន្ធធនាគារ និងការបន្តហូរចូលនៃមូលធនកំណើនប្រាក់បញ្ញើមានការកើនឡើងជាងកំណើនមុនកូវីដ-១៩ ទៅទៀត ដោយកើនឡើង ដល់ ១៧,២% ខណៈដែលឥណទានក្នុងស្រុកបានកើនដល់ ២៤,១% ក្នុងខែធ្នូ ឆ្នាំ២០២១។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេសទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងកាលពីដើមខែមេសា ឆ្នាំ២០២២នេះថា ផលប៉ះពាល់ជាអវិជ្ជមានពីការរាលដាលជាសកលនៃជំងឺកូវីដ-១៩ បានបន្តអូសបន្លាយមកដល់បច្ចុប្បន្ន។ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នានាមកលើប្រព័ន្ធធនាគារទាំងមូល។
លោកជំទាវបានថ្លែងថា ៖
“តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ប្រព័ន្ធធនាគារនៅកម្ពុជាអាចបន្តរក្សាបាននូវភាពរឹងមាំ ភាពធន់ និងជំនឿទុកចិត្តរបស់សាធារណជន ដែលសរបញ្ជាក់ដោយទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ការកើនឡើងនៃការដាក់ប្រាក់បញ្ញើ ការប្រើប្រាស់សេវាទូទាត់ដោយ កាបូបអេឡិចត្រូនិក (e-Wallet) ជាដើម”

ជាក់ស្ដែង គិតត្រឹមដំណាច់ឆ្នាំ២០២១ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៧,២% ឥណទានអតិថិជនមានកំណើន ២២,៧% និងប្រាក់បញ្ញើអតិថិជន មានកំណើន ១៦,៥% ដែលបង្ហាញអំពីជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារ។ ទន្ទឹមនេះ ចំនួនគណនីប្រាក់បញ្ញើអតិថិជន និងគណនីឥណទានអតិថិជនបានកើនឡើងដល់ ១២,៧ លានគណនី និង ៣,៤ លានគណនីរៀងគ្នា ដែលបានឆ្លុះបញ្ចាំងពីកំណើននៃការទទួលបានសេវាហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។
ដោយឡែក ធនាគារពិភពលោកបានឱ្យដឹងផងដែរ ថវិកាប្រចាំឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយផ្អែកលើការគាំទសារពើពន្ធ (បញ្ច្រាស) ដោយគេរំពឹងថាឱនភាពសារពើពន្ធនឹងកើនឡើងដល់ ៦,០%នៃ ផលិតផលសរុបក្នុងស្រុក (ផ.ស.ស)។ ការរៀបចំថវិកាចំណាយបានកើនឡើងដល់ ២៦,៧% នៃផ.ស.ស ដោយមានការជំរុញពីសំណាក់ការគាំទ្រសារពើពន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ ពីការរីកដាលនៃមេរោគកូវីដ ១៩ និងការពង្រីកការវិនិយោគសាធារណៈ។ គេរំពឹងថា ការខ្ចីពីខាងក្រៅដើម្បីផ្ដល់ហិរញ្ញប្បទានប្រមាណ ៦០% នៃឱនភាព ខណៈដែលការខ្ចីផ្សេងទៀត គឺដើម្បីផ្ដល់ហិរញ្ញប្បទានដល់បញ្ញើរបស់រដ្ឋាភិបាល ដែលបានធ្លាក់ចុះ (ប្រាក់តម្កល់សារពើពន្ធ) ដែលនៅសល់ ១៧,៤% នៃផ.ស.ស ក្នុងខែធ្នូ ឆ្នាំ ២០២១ ធ្លាក់ចុះពី ២៣,៧% នៃផ.ស.ស នៅចុងឆ្នាំ ២០២០។ កម្មវិធីផ្ទេរសាច់ប្រាក់ គឺជាសមាសធាតុដ៏ធំបំផុតនៃកញ្ចប់ទ្រទ្រង់របស់រាជរដ្ឋាភិបាល។ ត្រឹមខែកុម្ភៈឆ្នាំ ២០២២ នេះ កម្មវិធីនេះបានគ្របដណ្តប់ ៦៩០ ពាន់ គ្រួសារ (គឺ ២,៧ លាននាក់) ឬប្រមាណ ១៩%ន គ្រួសារ ។ កម្មវិធីនេះ បានប្រើប្រាស់ថវិកាអស់ ៥៩៣ លានដុល្លារអាមេរិក ចាប់តាំងពីការចាប់ផ្តើមក្នុងខ មិថុនា ឆ្នាំ ២០២០ មកដែលបានជួយសម្រួល និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើគ្រួសារក្រីក្រ និងងាយរងគ្រោះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content