សហគមន៍កសិកម្មកម្ពុជាសម្លឹងឆ្ពោះទៅរកទំនើបកម្ម ក្នុងសិក្ខាសាលាប្រចាំឆ្នាំលើកទី៦​

អ្នកពាក់ព័ន្ធជាង ២៥០នាក់​ បាន​ចូលរួម​សិក្ខា​សាលានៅរាជធានីភ្នំពេញ ដើម្បីកំណត់អនាគតវិស័យកសិកម្មដែលដឹកនាំដោយសហគមន៍កសិកម្ម សម្រាប់កសិករខ្នាតតូច។

ភ្នំពេញ ៖ សិក្ខាសាលាសហគមន៍កសិកម្មប្រចាំឆ្នាំលើកទី ៦ ដែលរៀបចំដោយអង្គការហេហ្វឺកម្ពុជាបានប្រព្រឹត្តទៅដោយមានអ្នកចូលរួមជាង ២៥០នាក់ រួមមានថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម អ្នកតំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពិនិត្យមើល​បច្ចុប្បន្នភាព និង​ពិភាក្សាយោបល់សម្រាប់​កំណត់ផ្លូវឆ្ពោះទៅរកការអភិវឌ្ឍ និងលើក​កម្ពស់​សហគមន៍កសិកម្មនៅកម្ពុជា។

សិក្ខាសាលានេះផ្តោតលើប្រធានបទ «ពង្រឹងសមត្ថភាពគ្រប់គ្រង និងការភ្ជាប់អាជីវកម្មទៅអាជីវកម្ម (B2B) សម្រាប់សហគមន៍កសិកម្ម និង​សហគ្រិន​សុខភាពសត្វសហគមន៍»។ សិក្ខាសាលាសហគមន៍កសិកម្ម​នេះគឺជាវេទិកាសន្ទនា និង​ជា​ឱកាសក្នុងការកែលម្អអភិបាលកិច្ចការ និង​​ពង្រីក​កិច្ចសហការរបស់សហគមន៍​ជា​មួយ​ភាគី​ពាក់ព័ន្ធ ការជំរុញទំនាក់ទំនងអាជីវកម្ម (B2B) និងការពង្រឹងប្រព័ន្ធចំណីអាហារ Food Sy​stem។

ឯកឧត្តមបណ្ឌិត  មាស ពិសិដ្ឋ  រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡោះងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែប្តេជ្ញា​ចិត្តបន្តការគាំទ្រសហគមន៍កសិកម្ម ពង្រឹងការអភិវឌ្ឍអាជីវកម្ម និងជំរុញបរិវត្តកម្មឌីជីថល ។ នៅពេលដែលយុវជនបែរចេញពីវិស័យកសិកម្ម ការធ្វើទំនើបកម្មមានសារៈសំខាន់ណាស់ដើម្បីបន្ថយតម្រូវការពលកម្ម និងបង្កើនប្រសិទ្ធភាព។ ក្រសួងគាំទ្រយុទ្ធសាស្ត្ររបស់អង្គការហេហ្វឺកម្ពុជាយ៉ាងពេញលេញ និងរង់ចាំការសហការបន្តដើម្បីគាំទ្រកសិករ ជាពិសេសក្នុងការដោះស្រាយបញ្ហាទីផ្សារ។

ដោយបាន​ចំណាយរយៈ​ពេល ១ថ្ងៃពេញ អង្គពិធីដែល​មានសហគមន៍ចំនួន៨៤ ដែលតំណាងឱ្យសហគមន៍​កសិកម្ម​ចំនួន ៧៣ និងសហគមន៍​នេសាទចំនួន ១១ រួមជាមួយនឹងសហគ្រិនសុខភាពសត្វសហគមន៍ (CAVE) បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​​ចែក​រំលែកទៅ​លើ​​ប្រធាន​បទ​សំខាន់ៗដូចជា ការផលិត​ប្រកប​ដោយ​និរន្តរភាព សុខភាពតែមួយ (One Health) និង​ការប្រើប្រាស់បច្ចេកទេសឆ្លាតវៃសម្រាប់សម្រប​ខ្លួនទៅនឹង​បម្រែ​បម្រួល​អាកាសធាតុ​ដែល​ទាក់​ទិន​នឹង​ការចិញ្ចឹមសត្វ ការដាំបន្លែ ការចិញ្ចឹមត្រី ព្រមទាំងគំរូសម្រាប់​ពង្រឹង​ភាពជាដៃគូធុរកិច្ច កសិកម្មប្រកបដោយបរិយាប័ន្ន ។

នៅក្នុង​កិច្ចពិភាក្សានេះ អង្គពិធី​បានស្វែងយល់អំពីដំណើរផ្លាស់ប្តូររបស់សហគមន៍កសិកម្ម ដោយផ្តោត​លើ​ការពង្រីកផលិតកម្ម ការបង្កើនសមត្ថភាពក្នុងការគ្រប់គ្រង និងលទ្ធភាពពង្រីកទីផ្សារ​កសិផល​។ អ្នកចូលរួមបានសង្កត់ធ្ងន់អំពីតម្រូវការបន្ទាន់ក្នុងការធ្វើឱ្យប្រព័ន្ធកសិកម្មមានភាពទំនើប ការពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ​ទាំងអស់​ និងធានាថា កសិករត្រូវបានដាក់នៅចំចំណុចស្នូល​នៃការអភិវឌ្ឍវិស័យកសិកម្ម​នៅ​កម្ពុជា។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបិទសិក្ខាសាលា ដោយ​បាន​លើកឡើងអំពីតួនាទីដ៏សំខាន់របស់សហគមន៍កសិកម្មទំនើប និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្ម។

ឯកឧត្តមមានប្រសាសន៍ថា៖

«ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ លើកទឹកចិត្តដល់កសិករឱ្យបង្កើតសហគមន៍កសិកម្មបែបទំនើប។ យើងនឹងគាំទ្រកសិករ និងសហគមន៍កសិកម្ម តាមរយៈការផ្តល់ទុនវិនិយោគ បច្ចេកទេស និងទីផ្សារ។ សហគមន៍កសិកម្មគឺជាអនាគតនៃវិស័យកសិកម្មនៅកម្ពុជា ហើយកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងអង្គការហេហ្វឺកម្ពុជា ជាជំហានដ៏រឹងមាំឆ្ពោះទៅកាន់អនាគតនេះ»។

លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសអង្គការហេហ្វឺកម្ពុជា បានលើកឡើងអំពីការប្តេជ្ញាចិត្តក្នុងការគាំទ្រថ្នាក់ដឹកនាំសហគមន៍ និងសហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (SEUAC)។

លោកបណ្ឌិតបញ្ជាក់ថា៖

«អង្គការគាំទ្រយ៉ាងពេញលេញទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលក្នុងជំរុញសហគមន៍កសិកម្ម អោយក្លាយជាសហគមន៍កសិកម្មទំនើបដែលផ្តោតលើទីផ្សារ។ យើងប្តេជ្ញាចិត្ត​ចូលរួម​ពង្រឹងសមត្ថភាពសហគមន៍កសិកម្ម និងសហភាពផ្នែកដឹកនាំ  កសាងសមត្ថភាពអាជីវកម្មកសិកម្ម និងជំរុញការអនុវត្តវិធីសាស្ត្រឆ្លើយតបទៅនឹង​បម្រែ​បម្រួល​អាកាសធាតុ ដោយធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូអភិវឌ្ឍន៍ និង​វិស័យ​ឯកជននានា ដើម្បីពង្រឹងសហគមន៍កសិកម្មប្រកប​ដោយ​បរិយាបន្ន ភាពធន់ទ្រាំ និងចីរភាព»។

លោកបណ្ឌិត ញ៉ែម សារ៉េត បាន​បន្ថែម​ថា បច្ចុប្បន្ននេះ ក្រុមការងារអង្គការកំពុងធ្វើការជាមួយកសិករដើម្បីពង្រឹងសមត្ថភាពក្នុងការចិញ្ចឹមសត្វ លក់ និងរកចំណូលកាន់តែច្រើន លើខ្សែច្រវាក់តម្លៃផលិតកម្មសត្វ បន្លែ ផ្លែឈើ និងត្រី។ ភ្ជាប់កសិករជាមួយក្រុមជួយខ្លួនឯងដែលដឹកនាំដោយស្ត្រី សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍសង្គម (SEUAC) ដើម្បីរួមកម្លាំងគ្នាក្នុងការលើកស្ទួយផលិតកម្មកសិកម្ម ទីផ្សារ និងធ្វើអោយតម្លៃផលិតផលកសិកម្មមានស្ថេរភាព។

លោកបញ្ជាក់ថា ៖

«កម្មវិធីរបស់យើងបានពង្រឹងប្រព័ន្ធចំណីអាហារ កសាងជំនាញកសិកម្ម និងការវិនិយោគ និងបញ្ចូលអាជីវកម្មខ្នាតតូច និងមធ្យម (MSMEs) ទៅក្នុងប្រព័ន្ធទីផ្សារកសិកម្មដែលមានការចូលរួម និងខ្សែច្រវាក់តម្លៃ ខណៈពេលដែល យើងក៏កំពុង​ពង្រឹងបណ្តាញអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព។ កម្មវិធីគម្រោង​ស្នូល (Signature Program) បានបង្កើតខ្សែច្រវាក់តម្លៃជុំវិញការការចិញ្ចឹមសត្វ បន្លែ ផ្លែឈើ និង វារីវប្បកម្មនៅកម្ពុជា ពង្រីកផលិតកម្ម និងការភ្ជាប់ទីផ្សារ។ កម្មវិធីស្បៀងអាហារ​អនាគត (Future Foods) បានចូលរួម និងជំរុញការផ្លាស់ប្តូរប្រព័ន្ធលើក​កម្ពស់​ជីវភាព​​អ្នកក្រីក្រ (Pro-Poor Wealth Generation)  និងចំណូលប្រកបដោយចីរភាពសម្រាប់កសិករនៅកម្ពុជា»។

លោកបណ្ឌិត ឌីលីព បានដារី (Dr. Dilip Bhandari) ដែល​ជាប្រធានកម្មវិធីជាន់ខ្ពស់របស់អង្គការហេហ្វឺអន្តរជាតិ បានបង្ហាញពីការងាររបស់អង្គការក្នុងការលើកកម្ពស់សហគមន៍កសិកម្ម ការអនុវត្តវិធីសាស្ត្រចិញ្ចឹមសត្វប្រកបដោយចីរភាព និងវិធីសាស្ត្រសុខភាពតែមួយ (One Health) ដើម្បីធានាថាកសិករមានជីវភាពរីកចម្រើន។ លោកមានប្រសាសន៍ថា៖ «អង្គការហេហ្វឺអន្តរជាតិ យើងជឿជាក់ថា ការកសាងប្រព័ន្ធចំណីអាហារដែលមានភាពធន់ទ្រាំ បានចាប់ផ្តើមពីការគាំទ្រដល់កសិករខ្នាតតូច ជាពិសេសស្ត្រី ដែលមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូជីកសិកម្ម និងការពង្រឹងសហគមន៍ដែលគាំទ្រកសិករ ។ នៅកម្ពុជា និងប្រទេសដទៃទៀត យើងមានមោទនភាពក្នុងការចូលរួមជាដៃគូជាមួយរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីរួមបង្កើតខ្សែច្រវាក់តម្លៃកសិកម្ម និងការចិញ្ចឹមសត្វ ដែលអាចពង្រីកដោយបញ្ចូលវិធីសាស្ត្រ «សុខភាពតែមួយ» វាផ្តល់ផលប្រកបដោយចីរភាពសម្រាប់សហគមន៍កសិកម្ម ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *