គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ជួយជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាព

ភ្នំពេញ ៖ គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ «លើ​ក​កម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន» បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍ដោយ​ផ្តោតលើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន។

ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង​ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ (ស៊ីប៊ីស៊ី) កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤- បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលទ្ធផលគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ «លើ​ក​កម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន»។ សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីសំណាក់ប្រធានសមាគមធនាគារនៅកម្ពុជា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុ  ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី តំណាងមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាជ្ញាធរភូមិ/ឃុំនៃខេត្តអនុវត្តគម្រោង ដៃគូអភិឌ្ឍន៍ និងអង្គការសង្គមស៊ីវិលប្រមាណជាង ២០០នាក់ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ

គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍ ដោយ​ផ្តោតលើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន។ គម្រោងនេះបានផ្តួចផ្តើមឡើងដោយ ធនាគារជាតិ​នៃកម្ពុជា និងដឹកនាំការអនុវត្តដោយគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាល ដែលមានសមាសភាពមកពីធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ (ស៊ីប៊ីស៊ី)  ព្រមទាំងទីប្រឹក្សាគម្រោងចំនួន០២រូប តំណាងមកពី Ceries+SPTF និង JICA។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ការលើកកម្ពស់ធុរកិច្ចធនាគារប្រកបដោយការទទួលខុសត្រូវ និងការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងការអបរំផ្នែកចំណេះដឹងហិរញ្ញវត្ថុ គឺជារបៀបវារៈស្នូលរបស់សមាគមធនាគារនៅកម្ពុជា ព្រមទាំងសមាជិករបស់ខ្លួនផងដែរ។

លោកសោភ័ណ ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖​​

“សមាគមធនាគារនៅកម្ពុជា ពិតជាមានកិត្តិយស ដែលក្លាយជាផ្នែកមួយនៃគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ និងសមាជិកក្រុមប្រឹក្សានៃគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាល និងសមាជិកប្រតិបត្តិនៃគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាលគម្រោងផងដែរ។”

លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍នេះ ត្រូវបានបង្កើតទ្បើងស្របតាមយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងតាមមូលដ្ឋាន ដោយផ្តោតទៅលើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាសិទ្ធិ និងកិច្ចការពារអតិថិជន តាមរយៈការកសាងសមត្ថភាពភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរភូមិ ឃុំ ដែលជាជនបង្គោលក្នុងការបញ្ជ្រាបចំណេះដឹងទាំងនេះជូនប្រជាជនក្នុងសហគម។

លោកជំទាវបន្តថា៖

“គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនបំណិនជីវិតក្នុងការគ្រប់គ្រងចាត់ ចែងលុយកាក់ក្នុងក្រុមគ្រួសារ ជួយឱ្យពលរដ្ឋនៅមូលដ្ឋានយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន​ពាក់ព័ន្ធនឹងកម្ចី និងចៀសផុតពីការចាញ់បោកផ្នែកហិរញ្ញវត្ថុក្នុងប្រការណាមួយ ឬជួយបញ្ចៀសនូវបំណុលច្រើនលើសលប់។”

ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារអនុវត្តគម្រោង ជនបង្គោល អ្នកសម្របសម្រួលតាមឃុំគោលដៅ សមាគម និងភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រឱ្យគម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍នេះទទួលបានផ្លែផ្កានិងលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមទេសាភិ​បាលរង ក៏បានស្នើកិច្ចសហការ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រើប្រាស់ប្រាក់រៀលដើម្បីសេដ្ឋកិច្ចជាតិ ព្រមទាំងបញ្ជ្រាបការយល់ដឹងហិរញ្ញវត្ថុ សិទ្ធិ កាតព្វកិច្ច និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងបង្ការខ្លួនពីការឆបោកផ្នែកហិរញ្ញវត្ថុ និងទទួលខុសត្រូវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន កុមារ និងស្រ្តី។ ឯកឧត្តមទេសាភិបាលរងបានគូសបញ្ជាក់ផងដែរថា៖

“ភាពជោគជ័យនៃការអនុវត្តគម្រោងនេះក្នុងដំណាក់ការសាកល្បងនេះ នឹងក្លាយជាឧត្តមានុវត្តន៍សម្រាប់ក្រុមការងារអាចប្រើប្រាស់សម្រាប់ការពង្រីកវិសាលភាពនៃគម្រោងនេះទៅកាន់ ឃុំ-សង្កាត់ ក្រុង-ស្រុកផ្សេងទៀត។”

គួរបញ្ជាក់ថាគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយបាននិងកំពុងអនុវត្តសាកល្បងនៅក្នុងខេត្តចំនួន៤ រួមមាន ​ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្ត​បាត់ដំបង។ ក្នុងអំឡុងពេលសាកល្បងនេះ គម្រោងសម្រេចបាននូវលទ្ធផលសំខាន់ៗ រួមមាន បណ្តុះបណ្តាលគ្រូបង្គោលថា្នក់ឃុំបាន 0២វគ្គ ដែលមាន​អ្នកចូលរួមចំនួន៥៩រូប ក្នុងនោះមានស្រ្តីចំនួន ១៦នាក់។ គ្រូបង្គោលថ្នាក់ឃុំមានសមាសភាពមកពី  ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

គម្រោងក៏បានបង្កើតសៀវភៅកម្រងមេរៀន សុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ចំនួន០៥ ព្រមទាំងធ្វើការបោះពុម្ពបានចំនួន២ដង សរុបសៀវភៅបោះពុម្ភទាំងពីរលើកបានចំនួន ៧ ៥០០ក្បាល។​ គម្រោងក៏បានផលិតសម្ភារៈសម្រាប់បម្រើដល់ការអនុវត្តគម្រោងថ្នាក់មូលដ្ឋាន ការអង្កេត baseline នៅមូលដ្ឋានអនុវត្តគម្រោងដែលមានសំណាកសរុបចំនួន៤០០ ការចុះអប់រំប្រជាពលរដ្ឋតាមមូលដ្ឋានចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈគ្រូបង្គោល សរុបចំនួន ៤៨ដង ដោយក្នុងនោះមានអ្នកចូលរួមសរុបចំនួន ១៥ ០៣៣ នាក់ ស្រីចំនួន ១១ ១៧២នាក់។ ព្រមទាំង​ធ្វើការបញ្រ្ជាបសារអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អាជ្ញាធរមូលដ្ឋាន ដល់គ្រូបង្គោល និងប្រជាពលរដ្ឋនៅពេលមានការជួបជុំនានាសរុបចំនួន ៣.៤៣៩នាក់ ស្រីចំនួន ១.០៤៩នាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច