បរទេស ៖ កម្មករនិយោជិតរបស់អេស្ប៉ាញបានចំណាយពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅ តាមអគារ និងលំនៅដ្ឋានមួយចំនួននៅភាគខាងជើងទីក្រុងម៉ាឌ្រីត ដើម្បីដាក់បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ដែលអាចបង្កើតអគ្គិសនីដោយខ្លួនឯង ខណៈដែលគម្រោងមួយនេះស្ថិតនៅក្រោមមូលនិធិផ្តល់ពីសហភាពអឺរ៉ុប។

រដ្ឋាភិបាលប្រទេសអេស្ប៉ាញកំពុងបណ្តាក់ទុនធំលើការធ្វើទំនើបកម្មនៅតាមអគារដែលមានស្រាប់ ដើម្បីធ្វើឱ្យអគារទាំងនោះមានថាមពលអគ្គិសនីប្រសើរគ្រប់គ្រាន់ដោយផ្លាស់ប្តូរទម្លាប់ចាស់ដែលពឹងផ្អែកតែទៅលើថាមពលកែច្នៃបែបប្រពៃណី។ រូបភាពដែលទើបបង្ហាញនៅពេលនេះ វាគឺជាមហិច្ឆតាមួយ ដែលរដ្ឋាភិបាលរបស់អេស្ប៉ាញកំពុងចំណាយស្ទើរតែមួយភាគដប់នៃទឹកប្រាក់ចំនួន ៧០ ពាន់លានផោន ពីជំនួយដែលខ្លួនរំពឹងថា នឹងទទួលបានពីមូលនិធិស្តារសេដ្ឋកិច្ចបន្ទាន់ (emergency coronavirus recovery fund) របស់ប្លុកអឺរ៉ុបបើទោះបី ជាមានការរិះគន់អំពីការប្រើប្រាស់ចំណែកលុយនេះចូលក្នុងវិស័យសំណង់ក៏ដោយ។

កម្មវិធីដែលមានថវិកាចំនួន ៦,៨ កោដិផោន ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះនឹងបង្កើតប្រសិទ្ធភាពបន្ថែមដូចជាការផ្តល់នូវអ៊ីសូឡង់កម្តៅឲ្យកាន់តែល្អប្រសើរជាងមុន បន្ទះថាមពលពន្លឺព្រះអាទិត្យ និងម៉ាស៊ីនបូមកម្តៅនៅក្នុងលំនៅដ្ឋានឯកជន ព្រមទាំងការជួសជុលអគាររដ្ឋាភិបាល និងការសាងសង់លំនៅដ្ឋានសង្គមថ្មី។
រដ្ឋាភិបាលនិយាយថា វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកគោលដៅឆ្នាំ២០៣០ របស់សហភាពអឺរ៉ុបក្នុងការបង្រ្កាបការបំភាយកាបូន ដែលច្រើនជាងមួយភាគប្រាំនៃកាបូបក្នុងប្រទេសអេស្ប៉ាញបានមកពីផ្ទះរបស់ប្រជាជន ហើយគេជឿថា គម្រោងនេះនឹងបង្កើតឱកាសការងារ និងជំនាញបន្ថែមដើម្បីជួយស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយមេរោគកូវីដផងដែរ។
លោកស្រី Teresa Ribera ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកបរិស្ថានរបស់ប្រទេសអេស្ប៉ាញ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា សកម្មភាពនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ដំណើរការសេដ្ឋកិច្ចឡើងវិញ។ លោកស្រីបានបន្ថែមថា ៖
«វាមានសារៈសំខាន់ណាស់ មិនត្រឹមតែចំពោះបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែផលប៉ះពាល់សង្គម ក៏ដូចជាសេដ្ឋកិច្ចដែលបានបណ្តាលមកពីការអភិវឌ្ឍលំនៅដ្ឋានធំៗ ដែលបានសាងសង់តាំងពីទសវត្សឆ្នាំ១៩៦០ និង១៩៧០ ដែលមិនមានលក្ខណៈស្តង់ដារទាក់ទងនឹងប្រសិទ្ធភាព និងសម្ភារៈប្រើប្រាស់»
ក្រុមអ្នករិះគន់និយាយថា ផែនការនេះគឺជារោគសញ្ញានៃទម្លាប់អាក្រក់ចាស់ គឺការពឹងផ្អែករបស់សេដ្ឋកិច្ចអេស្ប៉ាញទៅលើការសាងសង់ជាចលករនៃការរីកចម្រើនជាជាងការវិនិយោគប្រកបដោយផលិតភាព។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content