ភ្នំពេញ ៖ វិបត្តិកូវីដ-១៩ ដែលបានអូសបន្លាយអស់រយៈពេលជិតពីរឆ្នាំកន្លងមកនេះបានធ្វើឱ្យប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាសមួយចំនួនមានចំណូលធ្លាក់ចុះ ប៉ុន្តែដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាស និងគ្រប់គ្រងសម្ពាធមកលើឥណទានមិនដំណើរការ ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុរៀបចំឥណទានឡើងវិញលើគ្រប់វិស័យ។

ជាក់ស្តែង ការរៀបចំឥណទានឡើងវិញលើគ្រប់វិស័យមានចំនួនសរុប ៣៧០ ៧៨៥ គណនី (ជាង ៣៧ ម៉ឺនគណនី) ស្មើនឹង ៥,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា។

ប្រឈមនឹងវិបត្តិកូវីដ-១៩ ដែលបានអូសបន្លាយអស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ ប្រព័ន្ធធនាគារបានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសវិស័យដែលរងផលប៉ះពាល់។
ធនាគារជាតិនៃកម្ពុជាបានបន្តរក្សាការបន្ធូរបន្ថយបទប្បញ្ញត្តិ និងផ្ដល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ សម្រាប់រក្សានិរន្តរភាពនៃការផ្តល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ច។ ជាមួយគ្នានេះ ការបែងចែកប្រាក់ចំណេញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីលើកទឹកចិត្តឱ្យបង្កើនការវិនិយោគបន្ថែមក្នុងប្រព័ន្ធធនាគារ សំដៅពង្រឹងដើមទុនឱ្យកាន់តែរឹងមាំ។
របាយការណ៍បានបញ្ជាក់ដូច្នេះថា កំណើនឥណទានបានបន្តកើនឡើង ២១,២% (១៨៦,៤ ទ្រីលានរៀល ស្មើនឹង ៤៥,៧ ពាន់លានដុល្លារអាមេរិក) ដែលត្រូវបានបែងចែកទៅគ្រប់វិស័យ។ ម្យ៉ាងទៀត ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាស ដែលមានចំណូលធ្លាក់ចុះ និងគ្រប់គ្រងសម្ពាធមកលើឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវបានអនុញ្ញាតឱ្យបន្តរៀបចំឥណទានឡើងវិញលើគ្រប់វិស័យ ដែលសរុបមានចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទីលានរៀល (៥,៥ ពាន់លានដុល្លារអាមេរិក)។
គួររំលេចថា ជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់បញ្ញើអតិថិជនដែលមានអត្រា ១៥,៤% (១៥៧,១ ទីលានរៀល ស្មើនឹងប្រមាណ ៣៨,៥ ពាន់លានដុល្លារអាមេរិក)។ បរិយាបន្នហិរញ្ញវត្ថុបានកើនឡើង ដោយចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនដល់ ១២,១ លានគណនី (កើន ៤០,៧%) និងគណនីឥណទានអតិថិជនកើនដល់ ៣៣ លានគណនី (កើន ៥,១%)៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content