អ្នកជំនាញលើកទឹកចិត្តឱ្យអតិថិជនបើកចិត្តនិយាយជាមួយស្ថាប័នផ្ដល់កម្ចីនៅពេលដែលខ្លួនគ្មានលទ្ធភាពសង

ជាការពិត កម្ចីឥណទានតែងតែជួបប្រទះបញ្ហានានា ក្នុងនោះបញ្ហាសំខាន់គឺការមិនមានលទ្ធភាពរបស់អតិថិជនក្នុងការសងត្រឡប់ទៅកាន់គ្រឹះស្ថានផ្ដល់កម្ចីវិញ។ បើទោះជាការផ្ដល់ឥណទានមានភ្ជាប់ជាមួយទ្រព្យធានាក្ដី ប៉ុន្តែភាគីធនាគារ ឬមីក្រូហិរញ្ញវត្ថុនៅតែត្រូវការការចរចា ដើម្បីរក​ដំណោះស្រាយ។

ក្នុងករណីភាគច្រើនដែលអតិថិជនមិនមានលទ្ធភាពសងត្រឡប់ ពួកគេច្រើនតែភ័យខ្លាច គេចវេស មិនហ៊ានក្នុងការជួបចរចាជាមួយភាគីអ្នកផ្ដល់កម្ចី។

លោក លី ប៊ុនរឹទ្ធិ នាយកប្រតិបត្តិប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើនបានរៀបរាប់ឱ្យដឹងថា កម្ចីអាចមានកម្ចីខ្លះមិនត្រូវការទ្រព្យបញ្ចាំនោះទេ តែក៏មានកម្ចីមួយចំនួនទៀត​ដែលត្រូវការទ្រព្យ​បញ្ចាំ​ ប៉ុន្តែមិនថាកម្ចីនោះត្រូវបានផ្ដល់ឱ្យអតិថិជនក្នុងរូបភាពណា ភាគីផ្ដល់កម្ចីត្រូវតែមាន និតិវិធីក្នុង​ការ​តាមដានឥណទានរបស់ពួកគេ។ 

ត្រង់ចំណុចនេះ លោកបានបន្តបកស្រាយថា៖

«ការតាមដានឥណទាននោះគឺមានន័យថា​បន្ទាប់ពីអតិថិជនបានកម្ចីហើយ តើគាត់បានយកទៅប្រើប្រាស់ក្នុងគោលបំណងដូចដែលគាត់​បានស្នើឬអត់? ព្រោះបើគាតប្រើខុសគោលដៅ លទ្ធភាពនៃការសងរបស់គាត់ក៏អាចនឹងធ្លាក់ចុះ ផងដែរ»។

លោកបន្តថា ក្នុងករណីខ្លះទៀត មិនមែនអតិថិជនមិនចង់សងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេ ប៉ុន្តែពួកគាត់ពិតជាមិនមានលទ្ធភាពពិតមែន។ ជាក់ស្ដែងដូចជាកសិករដែលយកកម្ចីទៅប្រើប្រាស់លើវិស័យកសិកម្ម ប៉ុន្តែគេបែរជាជួបគ្រោះរាំងស្ងួត ឬទឹកជំនន់ ដែលបណ្ដាលឱ្យខូចខាតដំណាំ​ជាដើម។

ក្នុងករណីបែបនេះ លោក លី ប៊ុនរឹទ្ធិ បានគូសបញ្ជាក់ថា នៅពេលដឹងស្ថានភាពរបស់អតិថិជន​ហើយ តួនាទីរបស់គ្រឹះស្ថានគឺរកដំណោះស្រាយរួម ដូចជាពន្យារពេលសងជាដើម។ ដូច្នេះហើយ​បានជាមានភាពចាំបាច់ណាស់ដែលអតិថិជនត្រូវសហការគ្នាជាមួយគ្រឹះស្ថានផ្ដល់កម្ចី។

យ៉ាងណាមិញ លោកសង្កត់ធ្ងន់ថា៖

«អតិថិជនខ្លួនឯងក៏គួរដឹងដែរថា កុំរង់ចាំទាល់តែមានបញ្ហា​ខ្លាំងហើយទើបនិ​យាយជាមួយ បុគ្គលិក ឬក៏គេចវេស។ ត្រូវមានលក្ខណៈតម្លាភាព ផ្ដល់ព័ត៌មានដល់​បុគ្គលិក ដើម្បីឱ្យគេដឹងថា តើគាត់ត្រូវពិភាក្សារកដំណោះស្រាយដោយរបៀបណា?»

មិនត្រឹមតែប៉ុណ្ណោះ ក្នុងករណីដែលមានកម្រិតធ្ងន់ធ្ងរដូចជាកូវីដជាដើម រដ្ឋាភិបាលនឹងមាន​ការអន្តរាគមន៍ ដោយចេញសេចក្ដីណែនាំ ដល់គ្រឹះស្ថានផ្ដល់កម្ចីក្នុងការរៀបចំកម្ចី​ឡើងវិញដល់​អតិថិជន ដូច្នេះហើយប្រជាជនដែលប្រើប្រាស់កម្ចី អាចទទួលបានការលើកលែង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី