សម្តេចធិបតី ៖ កម្ពុជាមិនខ្ចីគេរហូតវ័ណ្ឌកទេ គឺខ្ចីដើម្បីបម្រើសេដ្ឋកិច្ច

 ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមិនខ្ចីគេរហូតដល់វ័ណ្ឌកនោះឡើយ ហើយខ្ចីមកដើម្បីបម្រើដល់សេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ។ សម្ដេចបានថ្លែងបែបនេះនៅក្នុងវេទិកាជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖

« កាលមុនគេថាឱ្យតែសម្តេចតេជោ ហ៊ុន សែន ចេញទៅក្រៅប្រទេស គឺស្នើសុំកម្ចីជាថវិកាមកវិនិយោគហេដ្ឋារចនាសម្ព័ន្ធ​ ហើយគេជេរមិនចេះចប់ និងរិះគន់មិនចេះចប់ តែអ្នកជេរហ្នឹងក៏ធ្វើដំណើរលើផ្លូវដែរ។ ពេលសម្តេចតេជោ ខ្ចីលុយជប៉ុនយកមកធ្វើស្ពានគីសូណា ក៏មានអ្នកជេរសម្តេចរឿងខ្ចីលុយធ្វើស្ពាន លុះពេលធ្វើស្ពានហើយអ្នកជេរក៏ឆ្លងស្ពានដែរ»។

សម្តេចធិបតី បានបន្ថែមថា អ្នកដែលជេរសម្តេចតេជោ ហ៊ុន សែន ទៅទាក់ទងតែវិនិយោគិនចិន ហើយឥលូវជេរដល់សម្តេចធិបតីទៀត ដែលថាទាក់ទងតែវិនិយោគិនចិន នាំឲ្យបាត់អធិបតេយ្យភាពអស់ហើយ តែដល់ពេលចិនមកបើករោងចក្រនៅស្រុកខ្មែរ មានអ្នកខ្លះឲ្យកូនចៅទៅធ្វើការឲ្យចិន និងបានប្រាក់ខែដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖

«ដើម្បីប្រយោជន៍រួម យើងមិនមែនបាត់អធិបតេយ្យភាពទៅប្រទេសណាទេ ហើយយើងក៏គ្មានទៅខ្ចីបំណុលរហូតដល់ជំពាក់គេវ័ណ្ឌកដែរ។ លើពិភពលោកតិចបំផុតដែលថាប្រទេសអត់មានបំណុល។ ប្រទេសខ្លះអត់មានបំណុល ក៏ចេញបណ្ណបំណុលខ្ចីប្រជាពលរដ្ឋខ្លួនឯងដែរ។ ជប៉ុន អាមេរិក និងបារាំង (ខ្ចីគេ) ដូចតែគ្នាទេ ដើម្បីការវិនិយោគ»។

សម្តេចធិបតី បានគូសបញ្ជាក់ថា ៖

វិនិយោគដើម្បីទទួលខុសត្រូវ មិនមែនយកលុយមកដើម្បីទិញឡាន ដើម្បីទិញកប៉ាល់ហោះ ដើម្បីទិញអ្វីអត់បម្រើការនោះទេ គឺយើងយកលុយមកដើម្បីវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធធំៗ បម្រើឱ្យសេដ្ឋកិច្ច បម្រើឱ្យជាតិរបស់យើង»។

គួរជម្រាបថា កម្ពុជាមានបំណុលសាធារណៈសរុប ១០,២៧ពាន់លានដុល្លារ ដែលទំហំបំណុលនេះ គឺគិតមកទល់ត្រីមាសទី១ ឆ្នាំ២០២៣ ដែលក្នុងនោះកម្ពុជាជំពាក់បំណុលបរទេសមានដល់ ១០,២៣ពាន់លានដុល្លារ ខណៈបំណុលក្នុងប្រទេសមានត្រឹម ៤២,៤៥លានដុល្លារ។​

ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានាបច្ចុប្បន្ន ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មធិការគ្រប់គ្រងបំណុលសាធារណៈវាយតម្លៃថា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពីការរាលដាលនៃវិបត្តិកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានប្រកាសជាថ្មីម្ដងទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាបន្ដបន្ទាប់នេះ គឺឈរលើភាពជាក់ស្ដែងនិយម មិនមែនជាគោលនយោបាយឆក់កណ្ដៀត ឬធ្វើតាមតែចិត្តនឹកឃើញនោះទេ។

រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញគោលនយោបាយ និងអនុវត្តជាបន្ដបន្ទាប់ដើម្បីបុព្វហេតុតែមួយគត់ គឺជាតិ និងប្រជាជនកម្ពុជា ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរឡើង ព្រោះប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនារបស់ប្រទេស។

សម្ដេចបានគូសបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយហើយនោះ ត្រូវតែធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានជ្រួតជ្រៀប។ ប្រជាពលរដ្ឋជាម្ចាស់ប្រទេសក៏ចង់ដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដូចគ្នា ហើយកិច្ចការងារទាំងឡាយរបស់រាជរដ្ឋាភិបាល នឹងត្រូវអនុវត្តជាបន្ដបន្ទាប់តាមជំហ៊ាននីមួយៗ។

ជាក់ស្ដែង ក្នុងវិស័យកាត់ដេរ គោលនយោបាយទាំងអស់បានដាក់ចេញដោយផ្អែកតាមស្ថានភាពជាក់ស្ដែង និងបានចុះជួបដោយផ្ទាល់ សិក្សាផ្ទាល់ ប្រមូលព័ត៌មានដោយផ្ទាល់ទាំងសហជីព ទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បូកជាមួយវិស័យឯកជនផ្សេង ទើបរកឃើញនូវអ្វីដែលខ្លះដែលជាបញ្ហាត្រូវដោះស្រាយ។ ពោលរាជរដ្ឋាភិបាលអនុវត្តរបៀបនេះ លើគ្រប់វិស័យទាំងអស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖

«ការរៀបចំផែនការ រៀបចំគោលនយោបាយ ផ្អែកទៅលើការសិក្សាគ្រប់ជ្រុងជ្រោយបងប្អូនត្រូវការអ្វីខ្លះ ប្រជាពលរដ្ឋយើងបានដើរដល់ណាហើយ យើងចង់ដើរទៅណាទៀត យើងត្រូវធ្វើអ្វីពីឥលូវទៅមុខ។ ការរៀបចំផែនការគោលនយោបាយនេះ គឺត្រឹមត្រូវហើយ មិនមែនឆក់កណ្ដៀតតាមអារម្មណ៍ទេ មិនមែនគ្រាន់តែនិយាយឱ្យពិរោះទេ ត្រូវមានមូលដ្ឋានសិក្សាអំពីគោលនយោបាយ កសាងឱ្យបានគ្រប់»៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម