ចំណេះដឹងហិរញ្ញវត្ថុ ជារបាំងការពារមួយរបស់ប្រជាពលរដ្ឋក្នុងការជៀសផុតពីការឆបោក និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុផ្សេងៗ

ភ្នំពេញ ៖ ស្របពេលចំណេះដឹងហិរញ្ញវត្ថុក្លាយជាកម្លាំងចលករមួយដ៏សំខាន់​ក្នុងការជួយជំរុញឱ្យមានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលជាប្រភពទុនដ៏សមស្រប មានតម្លៃទាប ហានិភ័យទាបសម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមហិរញ្ញវត្ថុនៅកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ក្រុមគោលដៅ និងសាធារណៈជនទូទៅ។

ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ មិនត្រឹមតែអាចជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការសម្រេចចិត្តបានត្រឹមត្រូវចំពោះការទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការតាមតម្រូវការ និងចំគោលដៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារបាំងការពារមួយរបស់ប្រជាពលរដ្ឋក្នុងការជៀសផុតពីការឆបោក និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុផ្សេងៗ។

លោកស្រី ម៉ក់ រស្ម៊ី ប្រធាននាយកដ្ឋានគោលនយោបាយបទប្បញ្ញត្តិ និងវាយតម្លៃហានិភ័យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បរិយាបន្នហិរញ្ញវត្ថុ ជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលាមានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់ត្រឹមត្រូវ បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្សាភ្ជាប់ប្រជាពលរដ្ឋជាមួយសកម្មភាពសេដ្ឋកិច្ច ការត្រៀមខ្លួនចំពោះការចំណាយមិនបានត្រៀមទុក ការទទួលបានការអប់រំឱ្យប្រសើរជាងមុន និងការកាត់បន្ថយវិសមភាពយេនឌ័រតាមរយៈការផ្តល់ឯករាជ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនជាដើម។

លោកស្រី ម៉ក់ រស្ម៊ី បានថ្លែងបន្តថា ឧបសគ្គមួយក្នុងចំណោមឧបសគ្គជាច្រើន ដែលបាននិងកំពុងរារាំងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា គឺកម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិតរបស់ប្រជាពលរដ្ឋទូទៅ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាបណ្ដុំនៃចំណេះនិងជំនាញទាំងឡាយ ដែលចាំបាច់ក្នុងធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។

លោកស្រី ម៉ក់ រស្ម៊ី មានប្រសាសន៍ដូច្នេះថា ៖

«ចំណេះដឹងផ្នែកហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់យើងគ្រប់គ្នា ដរាបណាយើងនៅតែប្រើប្រាស់រូបិយវត្ថុ និង/ឬ រូបិយបណ្ណជាឧបករណ៍ដោះដូរ ទោះក្នុងទម្រង់ជារូបវ័ន្ត ឬឌីជីថល។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មិនត្រឹមតែអាចជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការសម្រេចចិត្តបានត្រឹមត្រូវចំពោះការទទួលបាននិងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការតាមតម្រូវការនិងចំគោលដៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារបាំងការពារទី១ របស់ប្រជាពលរដ្ឋក្នុងការជៀសផុតពីការឆបោក និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុផ្សេងៗ»។

ទោះជាយ៉ាង នេះក្តី លទ្ធផលនៃការអង្កេតរបស់អង្គការ OECD បានបង្ហាញថា កម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅ កម្ពុជាមានត្រឹមតែ ១៨% ប៉ុណ្ណោះ នៅឆ្នាំ២០១៤។

ដោយសារបរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជន ជាកត្តាចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងគោលដៅបង្កើនលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពី ៥៩% ទៅ ៧០% ព្រមទាំងកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ពី ២៧% មក ១៣% ត្រឹមឆ្នាំ២០២៥។ អាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពទាំង៦ គឺការលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជន ព្រមទាំងការបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ ដែលបង្កប់នូវការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

លោកស្រី ម៉ក់ រស្ម៊ី បានបញ្ជាក់ថា កន្លងមក ក្នុងនាមស្ថាប័នដឹកនាំមួយក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ក្រុមគោលដៅ និងសាធារណៈជនទូទៅ តាមរយៈកិច្ចសហការជាមួយក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការអនុវត្តសកម្មភាពជាច្រើន។

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ការអប់រំអតិថិជនអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាតួនាទីដ៏សំខាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ការបញ្ញាប ការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជនកាន់តែច្រើន និងកាន់តែប្រសើរឡើងពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ នឹងជួយឱ្យស្ថាប័នហិរញ្ញវត្ថុ និងវិស័យធនាគារកាន់តែរឹងមាំ ស្ថិរភាព និងភាពធន់។ ការណ៍នេះមាន ភាពចាំបាច់ និងទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងឲ្យមានការដាក់ចេញកម្មវិធីអប់រំ និងការបង្កើត មាតិកាអប់រំផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់។

លោក តូច ចៅចេក បានថ្លែងដូច្នេះថា ៖

«សមាគមធនាគារនៅកម្ពុជា នឹងបន្តដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗទៀត បន្ថែមទៀត ដើម្បីគាំទ្រដល់ការអប់រំចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន។ បន្ថែមលើនេះ យើងក៏ សូម លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមចែករំលែក និងផ្សព្វផ្សាយកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុផង ដែរ ដើម្បីពាំនាំនូវចំណេះដឹងហិរញ្ញវត្ថុថ្មីៗជូនដល់ប្រជាពលរដ្ឋកម្ពុជា»។

លោកបានថ្លែងបន្តថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមាន សារៈសំខាន់បំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច នឹងកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រីកលទូភាពទទួលបាន សេវាហិរញ្ញវត្ថុផ្លូវការ ការលើកកម្ពស់ឥរិយាបថហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ។


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *