មន្រ្តីជាន់ខ្ពស់ធនាគារជាតិអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆបោកអនឡាញ

«កំុលោភ កុំលឿន ប្រយ័ត្នលង់» ។នេះជាប្រសាសន៍របស់ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលបានថ្លែងក្នុងវេទិកាចំណេះដឹងហិរញ្ញវត្ថុឌីជីថលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុនក្រេឌី ប៊្យូរ៉ូ ខេមបូឌា នៅចុងសប្តាហ៍មុន។

ឯកឧត្តមទេសាភិបាលរងបានលើកឡើងដូច្នេះក្នុងន័យឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីឆបោកអនឡាញ។កុំលោភលន់ កុំចុចលីងផ្តេសផ្តាស​លឿនពេក និងកុំជឿដោយគ្មានការពិចារណារហូតដល់ចាញ់បោកគេ។

ឯកឧត្តមមានប្រសាសន៍ថា ៖បច្ចេកវិទ្យាឌីជីថលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្តល់ប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ទន្ទឹមនឹងនោះក៍មាន​ហានិភ័យផងដែរ ប្រសិនបើយើងមានចំណេះដឹងលើបច្ចេកវិទ្យាឌីជីថលមិនច្បាស់លាស់ ឬប្រើប្រាស់មិនមានការប្រុងប្រយ័ត្ន ដូច្នេះទាមទារឱ្យមានទំនួលខុសត្រូវខ្ពស់ចំពោះការប្រើប្រាស់នេះ។

ឯកឧត្តមថ្លែងដូច្នេះថា៖ ប្រសិនបើអ្នកប្រើប្រាស់មិនមានឧបករណ៍ល្អក្នុងការរុករកបច្ចេកវិទ្យាថ្មីៗទេ នោះទំនុកចិត្តនៅក្នុងប្រព័ន្ធនឹងត្រូវចុះខ្សោយ ដែលជាភាសាអង់គ្លេស «If users are not well-equipped to navigate new technologies, confidence in the system may weaken» ។

ជាឧទាហរណ៍នៅពេលប្រើប្រាស់ អ៊ីនធឺណិត Wifi នៅទីកន្លែងណាមួយ ដែលមានការភណ្ឌច្រលំ នោះក្រុម Haker អាចចូលទៅគ្រប់គ្រងលេខសម្ងាត់របស់យើង គ្រប់គ្រងគណនីធនាគារបស់យើង ឬគេអាចឆែកដឹងពីពត៌មានផ្ទាល់ខ្លួនរបស់យើងបានថែមទៀតផង។

លោគ អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា មានប្រសាសន៍ថា ៖សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា កំពុងពង្រីកយ៉ាងឆាប់រហ័ស ក្នុងនោះមានដូចជាសេវាធនាគារចល័ត ការទូទាត់ប្រាក់តាម QR ការផ្តល់ប្រាក់កម្ចីឌីជីថល និងការច្នៃប្រឌិតបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ សម្រាប់ប្រជាជនកម្ពុជារាប់លាននាក់។

លោកថា ការរីកចម្រើនទាំងនេះនាំមកនូវភាពងាយស្រួល ប៉ុន្តែវាក៏នាំមកនូវហានិភ័យ និងការទទួលខុសត្រូវថ្មីៗផងដែរ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះ លាតសន្ធឹងហួសពីការយល់ដឹងអំពីប្រាក់កម្ចី ប្រាក់សន្សំ ឬអត្រាការប្រាក់ទៅទៀត។

កាលពីពេលថ្មី សមត្ថកិច្ចបានជំរុញឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ករណីអំពើឆបោកប្រាស់ដោយប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា ឬជាការលួងលោមឆបោកជនរងគ្រោះថា នឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួន ដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែផ្ទុយទៅវិញពុំមានរបស់ឬប្រាក់ត្រូវបានប្រគល់ជូនជនរងគ្រោះ ដូចការសន្យានោះឡើយ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ២៤លើក។ ក្នុងនោះស្រាវជ្រាវស៊ើបអង្កេតដោយផ្ទាល់ចំនួន ១៣លើក និងតាមកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចបរទេសចំនួន ១១លើក ឃាត់ខ្លួនជនបរទេសសរុបចំនួន ១,៨៥៩នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន១១ករណី។ ឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងមុខសញ្ញាដែលងាយនឹងប្រព្រឹត្តបទល្មើសម្តងទៀតសរុបចំនួន ១៤៨នាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *