ឥណទាន​សម្រាប់គេហដ្ឋាន​បានកើនឡើងដល់​ជិ​ត ៧០០០លានដុល្លារ​អាមេរិក

ភ្នំពេញ ៖ យោងតាម​របាយការណ៍របស់ធនាគារ​ជាតិនៃកម្ពុជា ដែលបានចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញឱ្យឃើញថា​ សម្រាប់ឆមាស​ទី១​ ឆ្នាំ​២០២៣ ទំហំឥណទាន​សរុប​​ដែលធនាគារ​និងមីក្រូហិរញ្ញវត្ថុ​ឯកជនផ្ដល់ជូន​អតិថិ​ជ​ន​ក្នុ​ង​ប្រទេស​កម្ពុជា​មានរហូតដល់ ​២៣៨​,៧​ទ្រីលាន​រៀល​ ឬប្រមាណនឹង​ ៥៧​ពាន់​លាន​ដុល្លា​រ​អាមេរិក ​ក្នុង​នោះ​​ទំហឥណទាន​សម្រាប់ទិញផ្ទះ​ជា​កម្មសិទ្ធិផ្ទាល់​ខ្លួន បានកើនឡើងដល់​ ២៨,៦ទ្រីលានរៀល ​ឬ​ប្រមាណ ៦,៩២ពាន់​លាន​ដុល្លារ​អាមេរិក ។

ក្នុងរបាយការណ៍របស់ធនាគារ​ជាតិ​បានបង្ហាញថា ឥណទានសម្រាប់ទិញផ្ទះ​ជាកម្មសិទ្ធិផ្ទាល់ខ្លួ​​​នេះ បាន​កើន​ឡើង​ប្រមាណ ១៥,៦ភាគរយ បើធៀបនឹង​ឆ្នាំមុន ឬមានចំណែក​ប្រមាណ ១២ភាគរយ​នៃទំហំ​ឥណ​ទាន​សរុប ​ខណៈទំហំ​ឥណទានផ្នែក​ការជួញដូរ ​និងលក់រាយ​ មានចំនួន​ច្រើនជាង​គេ​រហូត​ដល់ ​​៥៩,៥ទ្រី​លានរៀល​ ឬប្រមាណ ១៤,៤១ពាន់លានដុល្លារ​អាមេរិក​ និងមានចំណែករហូតទៅដល់​២៤,៩ភាគរយ​នៃ​ឥណ​ទា​នសរុប ។​

លោក ​មឿង រដ្ឋា​ នាយក​ប្រតិបត្តិ​នៃបុរីវិមាន​ភ្នំពេញ​បានមានប្រសាសន៍ឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ ការទិញ​ផ្ទះ​ពីសំណាក់​ប្រជា​ពល​រដ្ឋ​កម្ពុជា ភាគច្រើន​ធ្វើឡើង​តាមរយៈធនាគារ​ ដោយពួកគាត់​មានប្រាក់ត្រឹមតែ ២០ភាគរយ​ ឬ៣០​ភាគរយ​នៃតម្លៃផ្ទះ គាត់​ក៏ឱ្យ​ខាង​ធនាគារ​សិក្សា​ រួចហើយ​ក៏យក​កម្ចី​ពីធនាគារមកបង់ជាមួយ​អ្នកអភិវឌ្ឍ​ន៍​លំនៅឋាន​ ហើយគាត់បង់ត្រលប់ទៅ​ធនាគារវិញ ។​

លោកបន្តថា​ ការធ្វើដូចនេះ គឺ​បានសម្រួលដល់ប្រជាពលរដ្ឋ​ ដែលមិនមានលទ្ធភាព​ទិញផ្ទះដោយបង់ផ្ដាច់​ ឬក៏សម្រួលដល់ប្រជាពលរដ្ឋ​ក្នុងការទុក​លុយកាក់​សម្រាប់ប្រកបអាជីវកម្មដោយមិនចាំបាច់​យក​លុយ​ទាំង​ដុ​ល​​ទៅ​​ទិញផ្ទះអស់ ហើយអត់មានលុយសម្រាប់ប្រកបរបរ​រកស៊ី​ ឬធ្វើអា​ជីវកម្ម​នោះ​ទេ ។

លោកបន្ត​ថា ៖ កំណើន​នៃ​អ្នកទិញផ្ទះ​បង់​រំលស់ជាមួយបុរី ឬបង់ជាមួយធនាគារ​ ឃើញថា​មាននិន្នាការ​កើន​ឡើង​ខ្ពស់​ ​គិតមកដល់​បច្ចុប្បន្ន​នេះ ដោយ​មិ​​​នសូវ​មានអ្នកទិញផ្ទះ​ដោយបង់ផ្ដាច់​នោះទេ​ ។​ក្នុងអំឡុងនៃវិបត្តិកូវីដ​១៩​ ក្នុង​ឆ្នាំ​២០២០ រហូតដល់ឆ្នាំ ២០២២ ការទិញផ្ទះពីសំណាក់​ប្រជាជនកម្ពុជា​នៅតែមាន​សកម្មភា​ព​ល្អ​ប្រសើរ ប៉ុន្តែ​ក្នុងឆ្នាំ២០២៣​នេះ ការទិញលក់​ផ្ទះ​​មានការ​ថមថយ ជាក់ស្ដែង​បុរីវិមានភ្នំពេញ កាលពីឆ្នាំ២០២០ ​ដល់ ឆ្នាំ២០២២ ការលក់​ផ្ទះនៅ​តែមាន​ភាព​ប្រសើរ តែចូ​លដ​ល់​ឆ្នាំ២​០២៣ ការ​លក់​ក៏ចាប់ផ្ដើម​ថមថយ​ជា​ង៣ឆ្នាំមុ​ន ។

​លោកបញ្ជាក់ថា បច្ចុប្បន្ន​នេះ​មានធនាគារ​ជាច្រើន​បានបង្កើត​កញ្ចប់​ឥណទាន​សម្រាប់ទិញផ្ទះ​ ឬឥណទាន​គេហដ្ឋាន ដូច្នេះ​ អតិថិជន​ ឬប្រជា​ពលរដ្ឋ​អាច​មានជម្រើស​​ក្នុងការជ្រើសរើស​ធនាគារ​ណាមួយដែលគេ​គិតថា​មានការប្រាក់ទាប និងលក្ខខណ្ឌល្អប្រសើរ​ដល់ពួកគាត់​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)