អតិផរណានៅកម្ពុជារំពឹងថានឹងថយចុះមកត្រឹមរង្វង់ ២,៥% នៅឆ្នាំនេះ

ភ្នំពេញ ៖ អតិផរណានៅឆ្នាំ ២០២៣ នៅមានភាពមិនច្បាស់លាស់ច្រើន ដោយសារការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ខណៈអតិផរណានៅកម្ពុជាត្រូវបានព្យាករថានឹងធ្លាក់ចុះក្នុងអត្រារង្វង់ ២,៥% នៅឆ្នាំនេះ។ នេះបើយោងតាមការព្យាការរបស់ធនាគារជាតិនៃកម្ពុជា។

យោងតាមការសន្មតដោយសុទិដ្ឋិនិយម អតិផរណាត្រូវបានព្យាករថានឹងមានអត្រា ២,៥% ទាបជាងឆ្នាំ ២០២២ (៥,៣%) ដែលរួមចំណែកដោយ៖ i/-ថ្លៃទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈនឹងថមថយមកវិញ (៣%) ដោយសារកំណើនយឺតនៃសេដ្ឋកិច្ចពិភពលោក iil-កំណើនថ្លៃម្ហូបអាហារនឹងថយល្បឿន (២,៤%) ដែលបណ្ដាលមកពីភាពប្រសើរឡើងនៃស្ថានភាពផ្គត់ផ្គង់ និងការថយចុះថ្លៃដើមផលិត និង iii/-អតិផរណាស្នូលនឹងថយមកវិញបន្តិច (២,៦%) ដោយសារឥទ្ធិពលពីការថមថយកំណើនថ្លៃម្ហូបអាហារ រួមទាំងការថយចុះថ្លៃប្រេងឥន្ធនៈ គួបផ្សំនឹងការរំពឹងពីការថយល្បឿនកំណើនឥណទាន ក្នុងបរិការណ៍នៃការកើនឡើងអត្រាការប្រាក់។

ការព្យាករនេះមាននិន្នាការស្របនឹងការព្យាករនៃអតិផរណាពិភពលោកផងដែរ ដោយត្រូវបានរំពឹងថានឹងថយចុះមក ៦,៥% នៅឆ្នាំ២០២៣ ពី ៨,៨% នៅឆ្នាំ២០២២ ក្នុងនោះសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ ៤,៤% (៧,២% នៅឆ្នាំមុន) និងប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ៨,១% (៩,៩% នៅឆ្នាំមុន) ។

គួរបញ្ជាក់ថា ក្នុងក្របខ័ណ្ឌដុល្លារូបនីយកម្មខ្ពស់ ការរក្សាស្ថិរភាពប្រាក់រៀលជាកត្តាសំខាន់ ដើម្បីសម្រេចគោលដៅរក្សាស្ថិរភាពអតិផរណា។ ជាពិសេស ស្ថិរភាពប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានជួយការពារអំណាចទិញ ចំណូលរបស់ប្រជាជនដែលមានចំណូលជាប្រាក់រៀល និងរួមចំណែកបន្ទាបតម្លៃទំនិញនាំចូល។ ក៏ប៉ុន្តែការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកក៏ធ្វើឱ្យថ្លៃទំនិញនាំចេញពីកម្ពុជាមានកម្រិតខ្ពស់ជាងមុន បើគិតជារូបិយប័ណ្ណនៅក្នុងប្រទេសជាទីផ្សារនាំទំនិញចូលពីកម្ពុជា ដែលនេះអាចជាការប្រឈមមួយទៀតសម្រាប់កម្ពុជា។

ម៉្យាងទៀត ការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិនឹងបន្ថយលទ្ធភាពទទួលបានការខ្ចីពីក្រៅប្រទេសរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាវិស័យឯកជន។ បញ្ហានេះក៏នឹងអាចនាំឱ្យអត្រាការប្រាក់នៅកម្ពុជាកើនឡើងផងដែរ ប្រសិនបើការរឹតត្បិតមានរយៈពេលយូរនាពេលខាងមុខ ស្របពេលដែលភាពរឹតត្បិត និងភាពមិនប្រាកដប្រជានៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏អាចនាំឱ្យទុនបម្រុងអន្តរជាតិបន្តប្រឈមនឹងសម្ពាធជាច្រើន។

ទោះយ៉ាងណា ការងើបឡើងនៃសេដ្ឋកិច្ចក្នុងស្រុកត្រូវបានរំពឹងថាអាចគាំទ្រទុនបម្រុងអន្តរជាតិឱ្យកើនឡើង និងស្ថិតក្នុងកម្រិតគ្រប់គ្រាន់ប្រមាណ ៧ ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ដោយសារកំណើនលំហូរចូលនៃវិនិយោគផ្ទាល់បរទេស ការនាំចេញ ទេសចរណ៍ និងការបង្វែរចូលនានា។

គួររំលឹកផងដែរថា ក្រោមឥទ្ធិពលនៃ​ការឡើងថ្លៃប្រេងឥន្ធនៈនៅលើពិភពលោក អតិផរណា​កម្ពុជាក៏បាន​កើនឡើងផងដែរ ជា​ពិសេស​ចាប់​ពីខែមីនា ដល់​ខែមិថុនា ឆ្នាំ២០២២ ដល់  ៧,៨% ប៉ុន្តែ​បាន​ថយចុះ​​ម​កវិញ​ជា​បន្ត​បន្ទាប់​នៅ​ឆមាសទី២ ហើយ​គិត​ត្រឹម​ខែ​ធ្នូ កន្លងមកនេះ អតិផរណាមានកម្រិត​ត្រឹមតែ ២,៩% ប៉ុណ្ណោះ។ អត្រាអតិផរណា​មធ្យមប្រចាំឆ្នាំ២០២២ មានកម្រិត ៥,៤% ដែលជាកម្រិតមធ្យម​និងមិនប៉ះពាល់ខ្លាំងដល់ការ​វិនិយោគ ផលិតកម្ម និងការប្រើប្រាស់ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)